Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរលួចកង់បី យកទៅជួសជុល ម្ចាស់គេឃើញ ខ្នោះ

ចោរលួចកង់បី យកទៅជួសជុល ម្ចាស់គេឃើញ ខ្នោះ

កណ្តាល ៖ ជនសង្ស័យជាមុខសញ្ញាលួចយ៉ាងសកម្ម ចំនួន២នាក់ ឃើញម៉ូតូកង់បី ១គ្រឿង ចតចោលនៅខាង មុខផ្ទះ បានធ្វើសកម្មភាពលួចយកទៅបាត់ដោយសុវត្ថិភាព រួចបានយកម៉ូតូកង់បីនោះទៅជួសជុល ស្រាប់តែ ត្រូវម្ចាស់គេឃើញ ក៏ប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនជន សង្ស័យបានម្នាក់ ខណៈបក្ខពួកម្នាក់ទៀតបានរត់គេចបាត់។ករណីលួចម៉ូតូកង់បីនេះ បានកើតឡើង កាលពីវេលាវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ នៅត្រង់ ចំណុចភូមិចម្ការគួយ ឃុំព្រៃពួច ស្រុកអង្គស្នួល។ រហូតមកដល់វេលាម៉ោង៦ និង២០នាទីព្រលប់ ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៣ ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន នៅកន្លែងជួសជុល បាញ់ថ្នាំ យីហោ រាមថារ័ត្ន ស្ថិតនៅភូមិព្រៃជីសាក់ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីសមត្ថកិច្ចស្រុកអង្គស្នួល បានឱ្យដឹងថា ជនរងគ្រោះ មានឈ្មោះសំ ចាន់លី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិចម្ការគួយ ឃុំព្រៃពួច ស្រុកអង្គស្នួល។  ចំណែកជនសង្ស័យ មានគ្នា២នាក់ ទី១- ឈ្មោះទី វ៉ាន់ដា ហៅអេតចាយ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតាងួន សង្កាត់កា កាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន) និងទី២-ឈ្មោះណង (កំពុងរត់គេចខ្លួន)។ រីឯវត្ថុតាងចាប់យក រួមមាន  ១-ម៉ូតុកង់បី ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HR-2310 លេខតួ MD2A45A YOKWK39451 លេខម៉ាស៊ីន AZZWKK03057 (ជារបស់ជនរងគ្រោះ យកបានមកវិញ)។ ២-ទូរស័ព្ទដៃ ១គ្រឿង ម៉ាក Oppo A31 ពណ៌ខ្មៅ (ជារបស់ជនសង្ស័យ)។

ប្រភពដដែល បន្តថា កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ជនរងគ្រោះបានយក ម៉ូតូកង់បីរបស់ខ្លួន ទុកមុខផ្ទះប្អូនស្រី ចម្ងាយប្រហែល ១០ម៉ែត្រ ក្នុងបរិវេនដីឡូត៍ជាមួយគ្នា ដោយមិនបានចាក់ សោការពារឱ្យបានត្រឹមត្រូវឡើយ ហើយជនរងគ្រោះ និងក្រុមគ្រួសារ រៀបចំហូបបាយទឹករួច ក៏ចាក់សោទ្វារផ្ទះ នាំគ្នាចូលដេកទាំងអស់គ្នា។ លុះដល់ព្រឹកឡើង វេលាម៉ោង ៦និង៣០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ជនរង គ្រោះបានរៀបចំខ្លួនចេញទៅធ្វើការ ស្រាប់តែបាត់ម៉ូតូកង់បីរបស់ខ្លួន ទើបជនរងគ្រោះបានរាយ ការណ៍ទៅ កម្លាំងប៉ុស្តិ៍នគរបាលព្រៃពួច ដើម្បីជួយស្រាវជ្រាវតាមចាប់មុខសញ្ញាសង្ស័យ។

រហូតមកដល់វេលាម៉ោង ១២និង៣៥នាទីថ្ងៃត្រង់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ជនរងគ្រោះបានធ្វើដំណើរតាម ផ្លូវសហព័ន្ធរុស្ស៊ី (មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ) ស្រាប់តែប្រទះឃើញម៉ូតូកង់បីរបស់ខ្លួន ចតនៅមុខ កន្លែងជួសជុល តោន បាញ់ថ្នាំ យីហោ រាមថារ័ត្ន ស្ថិតនៅភូមិព្រៃជីសាក់ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ភ្លាមនោះជនរងគ្រោះបានរាយការណ៍ជូនកម្លាំងប៉ុស្តិ៍នគរបាលព្រៃពួច។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងផ្នែកជំនាញស្រុកអង្គស្នួល សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាល ចោមចៅ៣ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅដល់កន្លែងជួសជុស ហើយមេការនៅ កន្លែងជួសជុលនោះ ប្រាប់ថា មានភ្ញៀវយកមកទុកឱ្យជួសជុល។ បន្ទាប់មក កម្លាំងផ្នែកជំនាញស្រុក បានយក ម៉ូតូកង់បីរបស់ជនរងគ្រោះ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីស្រាវជ្រាវបន្ត។ លុះដល់វេលាម៉ោង ៦និង២០នាទីព្រលប់ ថ្ងៃដដែល ស្រាប់តែលេចមុខជនសង្ស័យឈ្មោះទី វ៉ាន់ដា ហៅអេត ចាយ មកយកម៉ូតូកង់បីដែលខ្លួនយកមកទុកជួសជុល ទើបក្រុមជាងជួសជុលនៅកន្លែងនោះ បានរាយការណ៍ មកកម្លាំងផ្នែកជំនាញស្រុកអង្គស្នួល។ ភ្លាមនោះបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលចោមចៅ៣ ធ្វើការ ឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាង ហើយនាំទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរតាម នីតិវិធី។

នៅចំពោះមខុសមត្ថកិច្ច  ជនសង្ស័យឈ្មោះទី វ៉ាន់ដា ហៅអេតចាយ បានឆ្លើយសារភាពថាបក្ខពួកខ្លួនឈ្មោះ ណង តែងតែធ្វើសកម្មភាពលួចម៉ូតូកង់បី គាស់ផ្ទះ លួចយកសម្ភារៈ និងម៉ូតូរបស់គេ ជាច្រើនលើកមកហើយ រួចលក់យកលុយចែកគ្នា និងទិញគ្រឿងញៀន ដើម្បីប្រើប្រាស់ទាំងអស់គ្នា។ជនសង្ស័យខាងលើ ត្រូវបានសមត្ថ កិច្ចជំនាញ រៀបចំកសាងសណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES