Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្រី៣ផឹកស៊ីឡូឡា ស្រី១ជេរ ផ្អើលផ្សារសាមគ្គី

ស្រី៣ផឹកស៊ីឡូឡា ស្រី១ជេរ ផ្អើលផ្សារសាមគ្គី

ភ្នំពេញ ៖ នារីចំនួន ៣នាក់ កំពុងអង្គុយផឹកស៊ីនៅខាងមុខផ្ទះជាប់មាត់ផ្លូវ ត្រូវស្ត្រីម្នាក់ ចេញមកឃាត់ប្រាប់កុំ ឱ្យឡូឡារំខានគេដេក ជាហេតុធ្វើឱ្យកើតជាជម្លោះពាក្យសម្តី ជេរគ្នាទៅវិញទៅមក ផ្អើលផ្សារសាមគ្គីទាំង កណ្តាលយប់។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំណុចផ្សារសាមគ្គី តាមបណ្តោយផ្លូវ១២២ ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីចំនួន៣នាក់ នាំគ្នាអង្គុយផឹកស៊ីជុំគ្នានៅ តាមចិញ្ចើមផ្លូវ ហើយនិយាយគ្នាលេងសើចសប្បាយជាធម្មតា ដោយមិនមានការចាក់ធុងបាស់នោះទេ។ មួយសន្ទុះក្រោយមក ស្រាប់តែមានស្ត្រីម្នាក់ ស្នាក់នៅផ្ទះជាន់ទី២ ក្បែរកន្លែងនារី៣នាក់ កំពុងផឹកស៊ីនោះ បានចុះពីលើផ្ទះ ទៅឈរស្រែកជេរនារីទាំង៣នាក់ ធ្វើឱ្យនារីៗអង្គុយផឹកស៊ីខឹង ក៏ជេរតបទៅវិញ ហើយក៏ កើតជាជម្លោះយ៉ាងតឹងសរសៃក ផ្អើលដល់កម្លាំងសមត្ថកិច្ច ចុះមកធ្វើការអន្តរាគមន៍ភ្លាមៗ។តាមសម្តីភាគីដែលជាអ្នកអង្គុយផឹកស៊ី បានលើកឡើងថា ផ្ទះរបស់ពួកគេ គឺនៅខាងក្នុងឌឿងហែម ហើយមុន ពេលកើតមានរឿង គឺពួកគេបានផឹកស៊ីជួបជុំគ្នានៅត្រង់ចំណុចកើតហេតុ មិនបានមាត់ឮអីប៉ុន្មាននោះទេហើយ ក៏មិនបានចាក់ធុងបាស់ដែរ។ លុះមកដល់វេលាម៉ោងកើតហេតុ លេចមុខស្ត្រីម្នាក់ មានផ្ទះនៅជាន់ទី២ ឆ្ងាយពី កន្លែងដែលពួកនាងកំពុងផឹកស៊ី បានមកឈរស្រែកជេរពួកនាង ធ្វើឱ្យពួកនាងខឹង ក៏ជេរតបវិញទៅ។

ចំណែកភាគីស្ត្រីជាអ្នកនៅជិតខាងវិញ បានប្រាប់ថា ការផឹកស៊ីរបស់ក្រុមអ្នកផឹកទាំងនោះ គឺផឹកស្ទើរតែជារៀង រាល់យប់ ពេលខ្លះផឹកដល់ម៉ោង ៣ទៀបភ្លឺ ក៏មានដែរ។ រាល់ពេលដែលពួកគេផឹកស៊ី គឺតែងតែស្រែកច្រៀងមាត់ ឮៗ បង្កជាសំឡេងរំខានខ្លាំងដល់គាត់យ៉ាងខ្លាំង។ ហើយកន្លងមក គាត់ក៏ធ្លាប់ទៅប្រាប់ផ្ទាល់មាត់ផង និងរាយ ការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន រហូតមានសមត្ថកិច្ចចុះមកប្រាប់ដែរ ប៉ុន្តែក្រុមអ្នកដែលផឹកស៊ីទាំងនោះនៅតែបន្ត សកម្មភាពជាដដែលៗ ធ្វើឱ្យគាត់ទ្រាំលែងបាន ក៏ចេញមកជេរតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះធ្វើការអន្តរាគមន៍ និងបានបំបែកភាគីទាំងពីរឱ្យចូល ដេកតាមផ្ទះរៀង ៗខ្លួន ហើយរង់ចាំព្រឹកឡើង ទៅធ្វើការដោះស្រាយគ្នានៅសាលាសង្កាត់ បន្តទៀត៕

RELATED ARTICLES