ភ្នំពេញ ៖ ប្រធានអង្គការយុវជនកិច្ចការ សង្គម និងជាអតីតយុវជនគាំទ្រគណបក្សសង្គ្រោះជាតិ ដែលធ្លាប់បានដាក់ពាក្យប្តឹងលោកកឹម សុខា និងមន្ត្រីគណបក្សសង្គ្រោះជាតិ មួយចំនួន ទៀតនោះ ពេលនេះ បានដាក់ពាក្យបណ្តឹងទៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្តឹង លោកសម រង្ស៊ី ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ដោយសារតែប្រធានគណបក្សប្រឆាំងរូបនេះ បានចោទប្រកាន់ថា សម្តេចហ៊ុន សែន បាន សូកលុយនាង១លានដុល្លារ។
ពាក្យបណ្តឹងរបស់កញ្ញធី សុវណ្ណថា ចុះ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ មានខ្លឺមសារ ទាំងស្រុងថា “នាងខ្ញុំឈ្មោះធី សុវណ្ណថា អាយុ ២២ឆ្នាំ មានលំនៅបច្ចុប្បន្នផ្ទះលេខ២៧០ ផ្លូវ លេខ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជាធានីភ្នំពេញ។
សូមគោពជូនឯកឧត្តមព្រះរាជអាជ្ញានៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូម មេត្តាជ្រាប !
កម្មវត្ថុ ៖ ប្តឹងឈ្មោះសម រង្ស៊ី មានអាសយដ្ឋាន ផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីបទ “បរិហារកេរ្តិ៍ជាសាធារណៈ” ដែលបានប្រព្រឹត្ត កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ក្នុងអំឡុង ពេលជួបសំណេះសំណាលជាមួយសកម្មជន គណបក្សសង្គ្រោះជាតិ នៅឯប្រទេសបារាំង និង ធ្វើការប្រជុំតាមវីដេអូ 9ដ្វិៀ ជៀនថរេនេចបេ ជាមួយលោកកឹម សុខា និងសកម្មជនដទៃទៀត នៅក្នុងប្រទេសកម្ពុជា។
តមតាមកម្មវត្ថុខាងលើ នាងខ្ញុំមានកិត្តិ-យសគោរពជម្រាបជូនឯកឧត្តមព្រះរាជអាជ្ញា មេត្តាជ្រាបថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ ២០១៧ ក្នុងឱកាសជំនួបសំណេះសំណាលជា- មួយសកម្មជនគណបក្សសង្គ្រោះជាតិ ប្រចាំ ប្រទេសបារាំង (ទីក្រុងប៉ារីស) លោកសម រង្ស៊ី បាននិយាយថា “…ចុះ….. ហ៊ុន សែន សូកធី សុវណ្ណថា មួយលានដុល្លារ ម៉េចអាណាមិនធើអី ហ៊ុន សែន ផង? … មួយលានដុល្លារ… និយាយ… លុយនោះពុករលួយ ទៅសូកឱ្យមនុស្សធ្វើអាក្រក់ ថាឱ្យវាយប្រហារ … ឱ្យរករឿងគណបក្ស សង្គ្រោះជាតិ ឱ្យធ្វើបាតុកម្ម ឬជួលនេះជួលនោះ …. ប្រើមួយលានដុល្លារ…” ។
ការលើកឡើងដោយគ្មានមូលដ្ឋានច្បាស់ លាស់ និងត្រូវត្រឹមខាងលើនេះ គឺជាការចោទ ប្រកាន់ដោយមួលបង្កាច់ ជាការអះអាងដោយ បំផ្លើស និងជាការទម្លាក់កំហុសដោយអសុទ្ធចិត្ត ហើយបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិ-យស កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់នាងខ្ញុំ។ ការចោទប្រកាន់ដោយមួលបង្កាច់ និងដោយ បំផ្លើសការពិតនេះ គឺគ្រាន់តែជាហេតុលផល នយោបាយមួយ ដែលធ្វើឡើងក្រោយពេលនាងខ្ញុំឈប់គាំទ្រ និងបាត់បង់ជំនឿចិត្តលើការដឹកនាំ ដែលពោរពេញដោយល្បិចកលទុច្ចរិត សន្យា ខ្យល់ នយោបាយកំសាក របស់លោកសម រង្ស៊ី និងគណបក្សសង្គ្រោះជាតិប៉ុណ្ណោះ។
វីដេអូដែលលោកសម រង្ស៊ី បាននិយាយ បរិហារកេរ្តិ៍មកលើនាងខ្ញុំ ត្រូវបានផ្សព្វផ្សាយ ជាសាធារណៈ ដូចជាទំព័រ MJ CNRP France អង្គភាពព័ត៌មានសង្គមទាន់ហេតុការណ៍ ច្សៀិលា ពរកោនិង News SBN អង្គភាពព័ត៌មាន ហ្រេសញូវ (FRESH NEWS ) ហើយវីដេអូ នេះ មួយផ្នែក ក៏ត្រូវបានផ្សាយក្នុងទំព័រហ្វេសប៊ុក ផ្លូវការរបស់លោកសម រង្ស៊ី 9 ម្សា ្រានិសយ ស៌ ផាងបេ ផងដែរ។ ការផ្សព្វផ្សាយនេះ បាន ធ្វើឱ្យមានព្យសនកម្មយ៉ាងច្រើននិងធ្ងន់ធ្ងរមកលើរូបនាងខ្ញុំ។ មានសាធារណជនជាច្រើននាក់ បានធ្វើការចែកចាយបន្ត (Share) ជាហេតុ ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយសនិងសេចក្តី ថ្លៃថ្នូររបស់នាងខ្ញុំ។
សន្និដ្ឋាន និងសំណូមពរ ៖
១-អំពើររបស់លោកសម រង្ស៊ី ជាទង្វើ ល្មើសច្បាប់ ដែលត្រូវបានកំណត់ជាបទល្មើស បរិហារកេរ្តិ៍ជាសាធារណៈ បទល្មើសដែលមាន ចែង និងផ្តន្ទាទោសតាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវ បានប្រកាសឱ្យប្រើដោយព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រម ចុះ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៩។
២-ដើម្បីឆ្លើយតបទៅនឹងអំពើល្មើសនេះ និងដើ់ម្បីថែរក្សាសណ្តាប់ធ្នាប់សាធារណៈ ក៏ ដូចជាដើម្បីស្តារកិត្តិយស កេរ្តិ៍ឈ្មោះ សេចក្តីថ្លៃថ្នូរ និងផ្តល់ភាពយុត្តិធម៌ដល់នាងខ្ញុំ នាងខ្ញុំ សំណូមពរលោកព្រះរាជអាជ្ញា ដូចខាងក្រោម ៖
-ចោទប្រកាន់ និងផ្តន្ទាទោសលោកសម រង្ស៊ី ពីបទបរិហារកេរ្តិ៍ជាសាធារណៈ តាមបញ្ញត្តិ មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ នាងខ្ញុំសំណូមពរ ឱ្យតុលាការ សម្រេចដាក់ទោសបន្ថែមទាំងអស់ ស្របតាមាត្រា៣១៣ នៃក្រមព្រហ្មទណ្ឌ ចុះ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៩ ដើម្បីជាវិធាន-ការស្រោចស្រង់កិត្តិយសរបស់នាងខ្ញុំ។
-ទាមទារឱ្យលោកសម រង្ស៊ី សងសំណង ជំងឹចិត្តគិតជាប្រាក់សរុបចំនួន២៥០ ០០០ (ម្ភៃ ប្រាំមឺន) ដុល្លារសហរដ្ឋអាមេរិក មកនាងខ្ញុំ ហើយនាងខ្ញុំនឹងយកប្រាក់សំណងនេះ ជូនទៅ អង្គការ ដើម្បីធ្វើកិច្ចការមនុស្សធម៌។
ពាក់ព័ន្ធនឹងការប្តឹងរបស់កញ្ញាធី សុវណ្ណថា នៅមិនទាន់មានការឆ្លើបតពីលោកសម រង្ស៊ី យ៉ាងណានៅឡើយទេ ខណៈដែលលោកកំពុង បន្តនិរទេសខ្លួននៅក្រៅប្រទេស។
គួរបញ្ជាក់ដែរថា រាប់ទាំងពាកបណ្តឹង របស់កញ្ញា ធី សុវណ្ណថា ខាងលើនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បាន ជាប់បណ្តឹងជាច្រើនករណី ដែលករណីខ្លះ ត្រូវ បានតុលាការបើកសវនាការជំនុំជម្រះ និង ផ្តន្ទាទោសរួចរាល់ព្រមទាំងមានដីកាបង្គាប់ឱ្យ ចាប់ខ្លួនផងដែរ ទើបមេបក្សប្រឆាំងរូបនេះ ត្រូវបន្តនិរទេសខ្លួននៅក្រៅប្រទេស មិនអាច ចូលស្រុកបាន។
កាលពីរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ ២០១៧ ទាក់ទងនឹងបណ្តឹងទាស់របស់មេធាវី លោកសម រង្ស៊ី ជុំវិញការការផ្តន្ទាទោសពីបទ ចោទប្រកាន់សម្តេច ហ៊ុន សែន ថា បានទិញ ចំនួន ឡិកេ ហ្វេសប៊ុកក្លែងក្លាយពីក្រៅប្រទេស នោះ សាលាឧទ្ធរណ៍ ក្រោមការដឹកនាំរបស់ លោកសំរិទ្ធ សុផល ប្រធានអង្គជំនុំជម្រះ បាន បើកសវនាការ ដោយមានការចូលរួមពីមេធាវី របស់លោកសម រង្ស៊ី លោកសំ សុគង់ នៅក្នុង សវនាការនេះដែរ។
ជាលទ្ធផល ក្រោយសវនាការបានបិទបញ្ចប់នៅម៉ោងប្រមាណ៣និង៣០នាទីរសៀល ថ្ងៃដដែលនោះ សាលាឧទ្ធរណ៍ មិនទាន់បាន ប្រកាសសាលដីការលើករណីបណ្តឹងទាស់របស់ មេធាវីលោកសម រង្ស៊ី នេះទេ ដោយពន្យារ ពេលប្រកាសសាលដីកា នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧។
សវនាការនេះ កើតឡើងក្រោយពេល ដែលសាលាដំបូងរាជធានីភ្នំពេញ បានសម្រេច ប្រកាសសាលក្រមនៃសំណុំរឿងនេះ ដោយ ពិន័យប្រាក់លោកសម រង្ស៊ី ១០លានរៀល និង បង្គាប់ឱ្យសងជំងឺចិត្តជនរងគ្រោះ ១៥លានរៀល ដល់លោកសោម សឿន ដែលជាម្ចាស់ បណ្តឹង ពីបទបរិហារកេរ្តិ៍ជាសាធារណៈ។ ប៉ុន្តែត្រូវបាន មេធាវីរបស់លោកសម រង្ស៊ី ដាក់ពាក្យ ប្តឹង ជំទាស់ទៅសាលាឧទ្ធរណ៍៕