Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនទាញចបវ៉ៃខ្ទេច ឪប្តឹងប៉ូលិសចាប់

កូនទាញចបវ៉ៃខ្ទេច ឪប្តឹងប៉ូលិសចាប់

បាត់ដំបង ៖ បុរសម្នាក់ ទើបនឹងប្រើប្រាស់គ្រឿងញៀនរួច ត្រឡប់មកដល់ផ្ទះវិញ បង្ករឿងឈ្លោះប្រកែក ជាមួយ នឹងឪពុកបង្កើតខ្លួនឯង រហូតដល់ផ្ទុះកំហឹង ទាញចបវាយរបស់ទ្រព្យក្នុងផ្ទះ បណ្តាលឱ្យរងការខូចខាតរហូត ដល់បុរសជាឪពុកទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចចាប់វាយខ្នោះកូនប្រុសកំណាច យកទៅចាត់ការតាមច្បាប់។ករណីអំពើហិង្សាក្នុងគ្រួសារ ធ្វើឱ្យខូចខាតដោយចេតនាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង ១០នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅចំណុចភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសេង តុលា ហៅតូរ៉ូ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានលំនៅ ភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់។ ចំណែកជនរងគ្រោះជាឪពុក មានឈ្មោះ ហ៊ីង សុវណ្ណ អាយុ៧៥ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិ ឈើទាល ឃុំឈើទាល ស្រុកបាណន់ (ស្នាក់នៅ ផ្ទះជាមួយគ្នា)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យខាងលើ គឺជាមនុស្សប្រើប្រាស់ថ្នាំញៀនជាប្រចាំ ហើយនៅមុន ពេលកើតហេតុ ជនសង្ស័យទើបនឹងប្រើប្រាស់ថ្នាំញៀនរួច បានមករករឿងឈ្លោះប្រកែកជាមួយឪពុករបស់ខ្លួន បន្ទាប់មកបានធ្វើសកម្មភាពយកចបកាប់ វាយបំផ្លាញសម្ភារៈនៅក្នុងផ្ទះ បណ្តាលឱ្យរងការខូចខាតអស់ជាច្រើន ដូចជា បែកពាងទឹក អស់២ វាយបំបែកតុថ្ម ចំនួន១ បែកបាក់កៅអីថ្ម ចំនួន២ បែកឆ្នាំងភ្លើងដាំបាយ ចំនួន១ បែកចង្ក្រានចំនួន១។

ដោយសារតែទ្រាំនឹងទង្វើរបស់កូនប្រុសរូបនេះលែងបាន ទើបបុរសជាឪពុកបានរាយការណ៍ប្តឹងទៅសមត្ថកិច្ច ឱ្យចុះមកជួយអន្តរាគមន៍។

ក្រោយទទួលបណ្តឹង កម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិ ការដ្ឋានស្រុកបាណន់ ដឹកនាំដោយលោកវរសេនីយ៍ទោ សំ វីរៈ ជាអធិការនគរបាលស្រុក បានចុះធ្វើការឃាត់ខ្លួន ជនសង្ស័យឈ្មោះសេង តុលា ហៅតូរ៉ូ នាំមកកាន់អធិការដ្ឋាននគរបាលស្រុកបាណន់ ដើម្បីធ្វើការសាកសួរ។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើប្រាស់ចប កាប់ វាយបំផ្លាញសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះប្រាកដមែន។

ជនសង្ស័យខាងលើត្រូវកម្លាំងជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES