Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ខឹម វាសនា ហៅអន្ទិតសាន សុជា ទេវទត្តសម័យថ្មី សមតែក្បាលនឹងត្បូងចប

 ខឹម វាសនា ហៅអន្ទិតសាន សុជា ទេវទត្តសម័យថ្មី សមតែក្បាលនឹងត្បូងចប

ខេត្តសៀមរាប ៖ លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដែលតាំងខ្លួនជា ព្រ ហ្មរក្សាលោក និងបានប្រកាសឈប់ធ្វើនយោបាយ គិតតែរឿងពន្យល់ធម៌ដល់សាវ័ករបស់ខ្លួន នៅក្នុងចម្ការ នាជើងភ្នំគូលែន ហើយកន្លងទៅ តែងរិះគន់វាយប្រហារ និងជេរប្រមាថទៅលើព្រះសង្ឃធម្មកថិកល្បីៗ រួមទាំង អតីតភិក្ខុវជិរប្បញ្ញោ សាន សុជា ជាដើមនោះ  នៅពេលនេះ ទោះបីជាភិក្ខុសាន សុជា បានលាចាកសិក្ខាបទ មកជាគ្រហស្ថធម្មតាហើយក៏ដោយ ក៏លោកខឹម វាសនា នៅតែបន្តរិះគន់វាយប្រហារ និងជេរប្រមាថអន្ទិតសាន សុជា ជារឿយៗ ដោយពាក្យអសុរោះ ដូចជាហៅអន្ទិតសាន សុជា ថាជាទេវទត្តសម័យថ្មី សមតែក្បាល នឹងត្បូង ចប ជាដើម ដែលធ្វើឲ្យមនុស្សមួយចំនួនដែលគោរពព្រះពុទ្ធសាសនា ក៏ដូចជាគាំទ្រអតីតភិក្ខុសាន សុជា មានប្រ តិកម្មជាថ្មី តាមបណ្តាញសង្គម ដោយបានចែករំលែកនូវសំណេរ របស់មេបក្សដែលតាំង ខ្លួនជាព្រហ្មរក្សា លោក នេះ និងចូលទៅបញ្ចេញមតិយោបល់ ផ្អើលពេញបណ្តាញសង្គម កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។

ប្រតិកម្មរបស់អ្នកគាំទ្រអន្ទិតសាន សុជា ខាងលើនេះ បានធ្វើឡើង បន្ទាប់ពីលោកខឹម វាសនា បានសរសេរ ក្នុងទំព័របណ្តាញញសង្គម ហ្វេសប៊ុក របស់ខ្លួន នាពេលថ្មីៗនេះ ដោយហៅអន្ទិតសាន សុជា ថាជាទេវទត្ត សម័យថ្មី សមតែក្បាលនឹងត្បូងចប និងហៅ «អាខ្ជា» ឬ «អាថោក» ជាដើម។

លោកខឹម វាសនា បានសរសេរថា «កាលមុន យូរមកហើយ ពូថាឲ្យអាខ្ជា ថាអាហ្នឹងសមតែក្បាលនឹងត្បូងចបទេ មិនត្រឹមតែប្រតិកម្មពីសំណាក់កូនសិស្សអ្នកគាំទ្រវាទេ សូម្បីតែ LDP មិនតិចទេ ដែលពិបាកទទួលយកពាក្យពូ ចំពោះអាថោកនេះ។ ពូគិតតែពីរឿងខុស រឿងត្រូវទេ ពូមិនគិតដល់រឿងគេដទៃយល់យ៉ាងម៉េចចំពោះពូទេ ពូ ផ្តោតទាំងស្រុងតែទៅលើការយល់ តើចរិតអាថោក ហើយចង់ណាស់បានមុខជាអ្នកសប្បុរសរបស់ខ្ជា ថាតើ ពាក្យប្រមាថក្បាលនឹងត្បូងចបនេះ សមនឹងសន្តានលឹបលៗ ខូច ក្រឡេចក្រឡុចរបស់អាខ្ជា ឬអត់តែប៉ុណ្ណោះ។ ពូធ្លាប់និយាយថា ជាអ្នកដឹកនាំគេ ត្រូវតែជាមនុស្សមានសមត្ថភាពនាំគេពីកន្លែងខុស មកកន្លែងត្រូវ មិនមែនចិត្ត ចង់បានការគាំទ្រ មិនហ៊ានប្រឆាំងនឹងមហាជននោះទេ។ ភ្នែកមនោពូ មើលយល់ចិត្តអាថោកនេះច្បាស់ណាស់ ធម៌គ្មានច្បាស់ត្រង់ណា ពូស្តាប់វាហើយ ឃើញតែវានិយាយខុស មិនដែលអារកាត់ឲ្យគេដឹងជំហរវា ច្បាស់ លាស់ម្តងណា អបៗសម្រួលៗ រកតែអ្នកគាំទ្រ ហើយបានអ្នកគាំទ្ររបស់វាមែន ដោយទាំង LDP ហ្នឹងផង ក៏មាន សមានចិត្តនឹងវានេះដែរ។ និយាយយកធម៌បាំងមុខ តែទ្រស្តីវាជាទ្រឹស្តីអត្តានៃពួកលោកខាងលិច ប្រឆាំងនឹង ធម៌ដែលជាអនត្តានេះ អានេះជាទេវទត្តសម័យថ្មីនេះទេតើ បណ្តោយវាឲ្យបន្តសកម្មភាពបន្លំៗនេះតទៅទៀត មិនបានទេ ពូក៏ប្រើពាក្យក្បាលនឹងត្បូងចប ចំពោះវាទៅ។ ពូដឹងថា នឹងមានការកក្រើកផ្លូវចិត្ត ប្រឆាំងនឹងពូ ដែលប្រើពាក្យនេះចំពោះវា មិនតិចទេ តែមិនថាមិនកើតទេ វានៅតែបន្លំៗទេសនានាំមនុស្សខុស កើតចិត្ត អត្តា នេះច្រើនណាស់។ ទីផ្សារវាទូលាយសម្បើមណាស់។ ចិត្តពូអត់អញសោះ ជាខ្សែវិញ្ញាណសុទ្ធ ហើយបញ្ញា ពូខ្លាំង ណាស់ ពូគិតរឿងអីមួយ ឃើញច្បាស់ខ្លាំងណាស់ ឃើញហើយប្រតិកម្មផ្លូវចិត្តទល់នឹងរឿងនោះស្មើធេង អត់ លើសអត់ខ្វះ វិញ្ញាណវិលគិតនឹងទ្វារមនោ ឃើញរឿងអីហើយ ចិត្តអូតូប្រតិកម្មទៅតាមទំហំ រឿងដែលគិត ឃើញ នោះ មិនដែលលើសឬខ្វះឡើយ។ ពាក្យក្នុងអារម្មណ៍របស់ពូ អូ វានេះមិនកើតទេ វាហ្នឹងភ្លើណាស់ វាហ្នឹង ល្បិច ណាស់ វាហ្នឹងចង់បានមុខណាស់ អានេះចង់បានមុខ តែធ្វើដូចមិនចង់បាន។ល។»។

លោកខឹម វាសនា បន្តថា «ជាប្រតិកម្មឲ្យនូវពាក្យដែលត្រូវប្រើទល់នឹងទង្វើបុគ្គលមួយ ដោយអូតូតែម្តង ជាប្រតិកម្មរបស់វិញ្ញាណឧបេក្ខា ថ្នាក់ព្រហ្មរក្សាលោក ហើយនិងបញ្ញាថ្នាក់វិចារណញ្ញាណ នៃព្រហ្មរក្សាលោក។ អ្នកណាគាំទ្រ ឬមិនគាំទ្រ មិនប៉ះពាល់ដ៏តិចតួចឡើយដល់ការសម្រេចរបស់ចិត្តពូ។ ជាសមាជិក LDP ទៅហើយ គាំទ្រ LDP ចូលលុយ ចូលកម្លាំងជំរុញចលនានេះយូរដែរហើយ តែអត់ស្គាល់ពូរលីងធេង នៅមានចិត្តគិតថា អ្នកណាមួយ ឬក្រុមមនុស្សចំនួនណាមួយមានឥទ្ធិពលលើការសម្រេចចិត្តរបស់ពូ ខុសស្រលះ។ ពូថាទោះអ្នក ណាក៏ដោយ ទោះលុយកាក់ច្រើនប៉ុនណាក៏ដោយ ទោះអ្នកគាំទ្រប៉ុនណាក៏ដោយ ទោះតំណែងណាមួយក៏ដោយ ដែលអ្នកគិតថាអាចមានឥទ្ធិពលលើការយល់របស់ពូ គឺខុសទទេ ខ្លួនថ្លៃ បានថោកឥឡូវហើយ ដែលចង់យក ស្អីមកដាក់សម្ពាធលើពូ មានតែផ្លូវមួយគត់ គឺពន្យល់ហេតុផលដល់ពូ ឲ្យពូយកមកគិតមើលថា ត្រូវ ឬខុសទេ ដែលមានផ្លូវអាចដូរការគិតរបស់ពូបាន មិនត្រឹមតែមិនប្រឆាំងនឹងហេតុផលដ៏ត្រឹមត្រូវរបស់អ្នកទេ ថែមទាំងអរ គុណដែលបានឲ្យហេតុផលមក ធ្វើឲ្យពូគិតឃើញថា ការសម្រេចរបស់ពូខុស។

ក្នុងពេលដែលពូចាប់ផ្ដើមនិយាយពន្យល់ធម៌ ជាងបួនឆ្នាំមកនេះ ពូឃើញមានមនុស្ស LDP ច្រើនគួរសមដែរ ដែលគេបានលើកគំនិតថា ពូធ្វើបែបហ្នឹង អ្នកនេះគេនឹងចាកចេញពី LDP ហើយ គ្រាន់តែគេហើប មាត់មិន ទាន់ទាំងបញ្ចប់ឃ្លានេះផង ចិត្តពូក្ដៅឆេវ ប្រាប់ហើយថា បើចង់ឲ្យអញធ្វើអី សូមនិយាយហេតុផលមក កុំដាក់ សម្ពាធថាអ្នកនេះចេញពី LDP  អ្នកនោះចេញពី LDP អ៊ីចឹង បានថោកខ្លួនឥឡូវហើយ។ ហេតុផលមិននិយាយទេ ទៅនិយាយរឿងសម្ពាធអ្នកនេះ អ្នកនោះចេញទៅវិញ អញមិនថោកធុនអាខ្ជា ទេណា មុននឹងសឹក ជ្រលគេ លិចកើត ជើងត្បូង ខ្លាចបាត់ការគាំទ្រ អញមិនថោកធុនកឹម សុខា ធ្វើរឿងអីថា ចាំសួររាស្ត្រសិនហ្នុងទេ និយាយ តែហេតុផលមក ឲ្យតែត្រូវ គ្មានចាំបាច់អស់លុយមួយរៀលទេ ពូយកភ្លាម បើគិតឃើញថាត្រូវ គ្មានចាំបាច់ រកអី មកដាក់សម្ពាធសោះ ស្រួលអើយសែនស្រួល ប៉ុន្តែមកពីមនុស្សហ្នឹងវាអត់ហេតុផល បានវាអត់ហេតុ ផលឲ្យ ពូហ្នឹង។ នេះជាចិត្តដាច់លោកធម៌ដែលព្រះពុទ្ធ សម្ដែងថា ជាមង្គលដ៏ឧត្តមនោះហើយ»។

លោកខឹម វាសនា បានសរសេរបន្ថែមថា «វិញ្ញាណសត្វទុគ្គតិភព ដែលដឹងសម្មតិសច្ចៈគឺដឹងតាមទ្វារ ហើយ សន្មតថាខុសឬត្រូវតែម្តង គឺបែងចែកខុសត្រូវមិនបាន ដូចវិញ្ញាណវិលត្រូវមគ្គគិតយល់ខុសត្រូវ គឺដឹងបរម ត្ថសច្ចៈនោះទេ។ ខ្ញុំប្រគេនលុយព្រះសង្ឃ តើខុសទេ ព្រោះខ្ញុំឮគេប្រាប់ថា ព្រះពុទ្ធ មិនឲ្យលោកសង្ឃ កាន់ លុយទេ? គ្រាន់តែរឿងប៉ុណ្ណឹង ចាំបាច់ទៅសួរលោកម្ចាស់គ្រូដឹងសម្មតិសច្ចៈហ្នឹងដែរ ខួរគ្រូវាហ្នុង មិនលើស ពីខួរវាទេ ម៉េចខួរហ្នឹងមិនចេះគិតថ្លឹងថ្លែងហេតុផលមើល តើគួរប្រគេនលុយលោកឬអត់? ធ្វើអ៊ីចឹងតើខុស តើគួរឬមិនគួរហ្ន? ឆ្លងកាត់វាលវដ្តសង្សារទៅ មានពីណានៅចាំឲ្យអ្នកសួរ ម៉េចមិនចេះគិតដឹងខុសដឹង ត្រូវ ដោយវិញ្ញាណខ្លួនឯងអ៊ីចឹង? អាខ្ជា វាឆ្លើយថា អ្នកប្រគេន មិនខុសទេ ដែលខុស គឺអ្នកទ្រទ្រង់វិន័យឯណោះទេ។ គិតមើល តើត្រូវទេ? គឺអត់ត្រូវទេ អ៊ីចឹងបើដាក់គ្រាប់បែក ដាក់មីន ប៊ីយា ស្រា ប្រគេនសង្ឃ អត់ខុសអីទេឬ ព្រោះអ្នកប្រគេន មានសទ្ធាហើយ គឺអត់ខុសទេនោះអី? ទាំងអ្នកឲ្យ ក៏ត្រូវចេះគិតថា គូរឲ្យដល់បុគ្គលណា មួយដែរឬអត់? អ្នកទទួល ក៏ដូចគ្នា ត្រូវតែគិតហេតុផល សមទំនងឬមិនសម ដែលខ្លួនឬអ្នកប្រ គេនរបស់ ណាមួយចំពោះខ្លួន តែវិញ្ញាណដឹងសម្មតិ គឺល្ងង់ណាស់ តែគេប្រាប់ថា ព្រះពុទ្ធ ហាមឲ្យរបស់ណាមួយដល់លោក ឬហាម មិនឲ្យធ្វើអី គឺមិនហ៊ានធ្វើតែម្តង មិនគិតដឹងពីបំណងព្រះពុទ្ធ ឬគិតដឹងថា នេះមិនមែនជាពុទ្ធដីកា ឬ ពុទ្ធដីកាមែនទេ គឺដឹងសម្មតិហើយ ធ្វើឬខ្លាច មិនហ៊ានធ្វើតែម្តង នេះគឺដឹងសម្មតិសច្ចៈនៃវិញ្ញាណសត្វល្ងង់នោះ។ គ្រាន់តែរឿងក្តាមកាត់ស្រូវ តើលៃលកធ្វើយ៉ាងណា ឲ្យវាសមទំនង ក៏គិតមិនយល់ផង ហាហាហា»។

ទោះបីជាយ៉ាងណា ជុំវិញការរិះគន់វាយប្រហារ និងជេរប្រមាថ របស់លោកខឹម វាសនា ខាងលើនេះ ទាំងពេល កន្លងទៅ ក៏ដូចជាលើកនេះ មិនឃើញមានប្រតិកម្ម ការឆ្លើយតបដោយផ្ទាល់ណាមួយ ពីអតីតភិក្ខុវជិរប្បញ្ញោ សាន សុជា នោះទេ៕ ខៀវទុំ

RELATED ARTICLES