Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអ្នកគ្រូក្រមុំ ខឹងឪស្តីបន្ទោស ចងកស្លាប់

អ្នកគ្រូក្រមុំ ខឹងឪស្តីបន្ទោស ចងកស្លាប់

បាត់ដំបង ៖ អ្នកគ្រូបង្រៀនក្រមុំម្នាក់ បានដើរបាត់ពីផ្ទះ មិនទៅបង្រៀនសិស្ស លុះឪពុកទូរស័ព្ទទៅសួរនាំ មិនព្រមលើក ទើបពេលត្រឡប់មកផ្ទះវិញ ត្រូវឪពុកស្តីបន្ទោស ២-៣ម៉ាត់ ស្រាប់តែរំលងបានប៉ុន្មានថ្ងៃ ក្រោយមក ប្រទះឃើញអ្នកគ្រូបង្រៀននេះ ចងកសម្លាប់ខ្លួននៅក្នុងបន្ទប់របស់ខ្លួន។

ករណីចងកធ្វើអត្តឃាតនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៧និង៤០នាទីព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣  នៅចំណុចក្រុមទី០៦ ភូមិតាំងយូ ឃុំអូរដា ស្រុកកំរៀង។

នារីដែលចងកបញ្ចប់ជីវិតខ្លួនឯង មានឈ្មោះប៉ែន ចន្ថា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរគ្រូបង្រៀនរស់នៅ ភូមិតាំងយូ ឃុំអូរដា ស្រុកកំរៀង។

តាមការបំភ្លឺពីឈ្មោះប៉ែន ដាមី ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរកសិករ ត្រូវជាបងបង្កើតរបស់ជនរងគ្រោះ បាន រៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នាងបានឃើញ ទ្វាបន្ទប់របស់ប្អូនស្រី (ជនរងគ្រោះ) ចំហ ហើយមិនឃើញមនុស្សនៅ ប៉ុន្តែក៏មិនបាន ចាប់អារម្មណ៍ដើររកប្អូន ស្រីដែរ ព្រោះកន្លងមក ប្អូនស្រីធ្លាប់ដើរបាត់១យប់ ទើបចូលផ្ទះបែបនេះដែរ។ លុះព្រឹកឡើង ម៉ោងប្រហែល ៧និង៤០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅតែមិនឃើញប្អូនស្រីត្រឡប់មកផ្ទះវិញទៀត ទើបឡើងទៅរកមើល នៅលើផ្ទះ ស្រាប់តែប្រទះឃើញប្អូនស្រីចងកនឹងខ្សែនីឡុង ស្លាប់បាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើល ឆោឡោឡើងតែម្តង។

បងស្រីរបស់នារីរងគ្រោះ បានបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ឪពុករបស់ខ្លួន បានស្តីបន្ទោស ខ្លាំងៗឱ្យជនរងគ្រោះថា “ម៉េចមិនទៅបង្រៀនសិស្ស ហើយទូរស័ព្ទក៏តេមិនលើក បើពិបាកណាស់យកទូរ ស័ព្ទមកអញវាយចោល!” បន្ទាប់មកក៏ឃើញជនរងគ្រោះកាន់ខ្សែពណ៌ខ្មៅ ដើរទៅក្រោយផ្ទះ ពេលនោះ នាង បានដើរតាមពីក្រោយ ទៅមើលប្អូនស្រីដែរ ខ្លាចគិតអ្វីផ្តេសផ្តាស។ បន្ទាប់មកក៏ឱ្យកូនរបស់នាង ទៅលេងជាមួយ ទើបជនរងគ្រោះបោះខ្សែនោះចោលទៅ។

ក្រោយពីទទួលបានព័ត៌មានខាងលើ កម្លាំងនគរបាលផ្នែកជំនាញអធិការស្រុកកំរៀង សហការជាមួយលោក គ្រូពេទ្យជំនាញ បានចុះពិនិត្យនិងវិភាគទីកន្លែងកើតហេតុ ព្រមទាំងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរង ពិតជាចងកសម្លាប់ខ្លួនប្រាកដមែន។

សពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES