Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទាញដាវចេញពីបាវ កាប់ដាច់ដៃធ្លាក់ដីខ្ពោក

ទាញដាវចេញពីបាវ កាប់ដាច់ដៃធ្លាក់ដីខ្ពោក

ខេត្តពោធិ៍សាត់ ៖ យុវជនម្នាក់ កំពុងឈប់ម៉ូតូអង្គុយលេងសុខៗ លេចមុខក្មេងទំនើង ១ក្រុមមានគ្នា ៥-៦ម៉ូតូ ជិះឆ្វែលចុះឡើង មួយសន្ទុះក៏អែបមកឈប់ក្បែរ រួចបើកមាត់បាវ ទាញដាវសាមូរ៉ៃ មកកាប់ប្រហារយុវជន រងគ្រោះ ១ដាវ បណ្តាលឱ្យដាច់ប្រអប់ដៃ ធ្លាក់ដីខ្ពោក រួចនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោលអស់ បន្សល់ទុក យុវជនរងគ្រោះដាច់ប្រអប់ដៃម្ខាង រងរបួសយ៉ាងធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះ បានកើតឡើងកាលពីព្រលប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៥ (ផ្លូវវាងក្រុង) ស្ថិតក្នុងភូមិក្រាំងតាសែន សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញក្មេងស្ទាវៗ ជិះម៉ូតូដឹកគ្នា ៥ទៅ៦គ្រឿង ចុះឡើងៗ ប៉ុន្តែគ្មាននរណាចាប់អារម្មណ៍នោះទេ ស្មានថាអ្នកមកគយគន់ដើម្បីស្រូបយកខ្យល់បរិសុទ្ធ ព្រោះ ធម្មតាល្ងាចៗមានមនុស្សច្រើនមកគយគន់ទេសភាពនៅម្តុំនេះច្រើន។ ស្រាប់តែបន្តិចក្រោយមក ឃើញមាន យុវជន២នាក់ មធ្យោបាយដោយម៉ូតូ ១គ្រឿង មកឈប់ក្បែរ រួចបើកមាត់បាវ ដកដាវមកកាប់ប្រហារយុវជនម្នាក់ បណ្តាលឱ្យដាច់ប្រអប់ដៃធ្លាក់ដី យ៉ាងរន្ធត់។ ក្រោយធ្វើសកម្មភាពរួចភ្លាម ក្រុមជនបង្កហេតុ បាននាំគ្នាជិះម៉ូតូ គេចខ្លួនបាត់ស្រមោលអស់ភ្លាមៗ។

ប្រភពដដែល បន្តថា ភ្លាមៗនោះគេឃើញមិត្តភក្តិយុវជនរងគ្រោះ ដែលដាច់ប្រអប់ដៃម្ខាង បានឆោឡោ ទូរស័ព្ទ ហៅបក្ខពួក ដោយជិះម៉ូតូ ១គ្រឿងៗ មានគ្នា២នាក់ (មិនតិចជាង ២០គ្រឿងនោះទេ) ហើយម៉ូតូខ្លះជិះដេញតាម ជនបង្កហេតុ និងខ្លះទៀតដឹកជនរងគ្រោះទៅកាន់ មន្ទីរពេទ្យ ដើម្បីសង្គ្រោះ ដោយមិនរំខានដល់សមត្ថកិច្ចនោះ ឡើយ៕

RELATED ARTICLES