Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមធ្លាយឧស្ម័នអាម៉ូញាក់ ដួលសន្លប់ជាង ៣០នាក់

ធ្លាយឧស្ម័នអាម៉ូញាក់ ដួលសន្លប់ជាង ៣០នាក់

ភ្នំពេញ ៖ ទីតាំងរោងចក្រផលិតទឹកកក ១កន្លែង បានធ្វើឱ្យបែកធ្លាយឧស្ម័នអាម៉ូញាក់ ធ្វើឱ្យភាយប៉ះពាល់ដល់ប្រ ជាពលរដ្ឋជិតខាង ព្រមទាំងអ្នកដំណើរឆ្លងកាត់តាមផ្លូវ បណ្តាលឱ្យដួលសន្លប់មនុស្សក្មេងចាស់ប្រុសស្រី សរុប ប្រមាណ៣០នាក់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍ធ្លាយឧស្ម័នអាម៉ូញាក់ ចេញពីក្នុងរោងចក្រផលិតទឹកកកនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៧និង១០នាទីយប់ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ចំណុចរោងចក្រផលិតទឹកកក “ឈាង មួ” មានទីតាំងស្ថិតនៅតាមផ្លូវបេតុង ក្រុមទី៥ ស្ថិតក្នុងភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។

ម្ចាស់ទីតាំងរោងចក្រផលិតទឹកកក “ឈាង មួ” មានឈ្មោះឈាង ប៉ោ ភេទប្រុស អាយុ៥៦ឆ្នាំ មានលំនៅភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរោងចក្រផលិតទឹកកក ឈាង មួ កំពុងដំណើរការផលិតទឹកកក ដោយមានកម្មករធ្វើការជាធម្មតា។ លុះមួយសន្ទុះក្រោយមក ស្រាប់តែមានការផ្ទុះ ធុងឧស្ម័នអាម៉ូញាក់ បណ្តាលឱ្យសាយភាយក្លិនពេញតំបន់ក្បែរៗនោះ និងបង្កឱ្យមានប្រជាពលរដ្ឋដែលរស់នៅ ក្បែរនោះ ដួលសន្លប់ជាបន្តបន្ទាប់រហូតដល់៣០នាក់តែម្តង។

ប្រភពដដែល បន្តថា ករណីផ្ទុះធុងឧស្ម័នអាម៉ូញាក់ ចេញពីរោងចក្រផលិតទឹកកកខាងលើនេះ បានធ្វើឱ្យអ្នក ដំណើរខ្លះ កំពុងតែជិះម៉ូតូ តាមបណ្តោយផ្លូវជាតិលេខ៥ ខ្លះបានផ្តួលម៉ូតូចោល រួចរត់រកទីសុវត្ថិភាព និងអ្នក ខ្លះទៀតហូរទឹកភ្នែក ពិបាកដកដង្ហើម រហូតដួលសន្លប់។ ភ្លាមៗនោះ ជនរងគ្រោះខ្លះត្រូវបានសាច់ ញាតិដឹក ទៅសង្គ្រោះបន្ទាន់ ហើយខ្លះទៀតត្រូវរថយន្តសង្គ្រោះ មកដឹកយកទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យសម្តេចឪ និងមន្ទីរពេទ្យកាល់ម៉ែត។ ក្រោយពេលកើតហេតុ ក៏មានសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរមូលដ្ឋាន បានចុះទៅធ្វើ ការអន្តរាគមន៍ និងបានបិទធុងឧស្ម័ននោះភ្លាមៗផងដែរ។

លោកឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ប្រាប់ថា បន្ទាប់ពីកើតមានហេតុការណ៍នេះភ្លាម លោកបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះអន្តរាគមន៍ ដោយមានការចូលរួមពីរថយន្តសង្គ្រោះ បន្ទាន់របស់មន្ទីរពេទ្យសម្តេចឪ និងមន្ទីរពេទ្យកាល់ម៉ែត ព្រមទាំងរថយន្តពន្លត់អគ្គិភ័យផងដែរ ដើម្បីរង់ចាំអន្ត រាគមន៍ជួយពលរដ្ឋក្នុងករណីបន្ទាន់ណាមួយកើតឡើង។

រហូតមកដល់ព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ លោកអភិបាលខណ្ឌឫស្សីកែវ បានដឹកនាំមន្ត្រីជំនាញ ចុះធ្វើការ ពិនិត្យមើលទីតាំងរោង ចក្រផលិតទឹកកកខាងលើ និងបានបញ្ជាក់ប្រាប់ថា ក្រោយពីមានការបែកធ្លាយឧស្ម័ន អាម៉ូញាក់ ចេញមកក្រៅ បណ្តាលឱ្យមនុស្សចំនួន៣០នាក់ រងប៉ះពាល់ផ្លូវដង្ហើម ហើយត្រូវបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យសម្តេចឪ និងមន្ទីរពេទ្យគីឡូម៉ែត្រលេខ៦ លោកបានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធ ចុះធ្វើការផ្អាកទីតាំងរោងចក្រផលិតទឹកកកជាបណ្តោះអាសន្ន ដើម្បីរង់ចាំអាជ្ញាធរពាក់ព័ន្ធចុះត្រួតពិនិត្យ និង វាយតម្លៃជាថ្មី។

លោកអភិបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ជុំវិញករណីខាងលើនេះ អាជ្ញាធរបានចុះមកធ្វើកំណត់ហេតុ ឱ្យម្ចាស់ទីតាំងពង្រឹងសុវត្ថិភាពបច្ចេកទេសឱ្យបានខ្ពស់ និងមិនឱ្យមានបញ្ហាជាលើកទី២ទេ។ បើសិនជាមាន បញ្ហាបែបនេះកើតឡើងម្តងទៀត អាជ្ញាធរនឹងសម្រេចបិទទីតាំង ខាងលើនេះ ដោយឱ្យម្ចាស់រកទីតាំងថ្មី ដែល ឆ្ងាយពីផ្ទះប្រជាពលរដ្ឋ ហើយការចំណាយថ្លៃព្យាបាលអាការផ្លូវដង្ហើមរបស់ប្រជាពលរដ្ឋ គឺម្ចាស់ទីតាំង ជាអ្នក ទទួលខុសត្រូវទាំងអស់៕

RELATED ARTICLES