Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្រីចោទបន្លំឱប សង្សារវ៉ៃប្រាវ

ស្រីចោទបន្លំឱប សង្សារវ៉ៃប្រាវ

ភ្នំពេញ ៖ នារីម្នាក់ បានចូលទៅផឹកស៊ីរាំលេង នៅក្នុងក្លឹបរាត្រីមួយកន្លែង ជាមួយសង្សាររបស់ខ្លួន ព្រមទាំង មិត្តភក្តិប៉ុន្មាននាក់ទៀត លុះពេលដើរទៅបន្ទប់ទឹក ត្រូវយុវជន១ក្រុម ធ្វើជាជំពប់ជើងដួល រួចបន្លំឱបនាង និង ថែមទាំងប្រើពាក្យសម្តីនិងកាយវិការឌឺដងបម្រុងប្រើហិង្សា ធ្វើឱ្យកើតជាជមម្លោះ និងឈានដល់ការ ប្រើអំពើ ហិង្សា វាយគ្នាផ្អើលពេញផ្លូវ ទាំងយប់ និងត្រូវសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ។

ករណីខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ តាម បណ្តោយផ្លូវលេខ៥១ នៅចំណុចផាប់ មួយកន្លែង យីហោ «ចាំក្រាស់» (ចាំ Crush) មានទីតាំងស្ថិត ក្នុងសង្កាត់ បឹងកេងកងទី១ ខណ្ឌបឹងកេងកង។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ មានយុវជនមួយក្រុម បាននាំគ្នាទៅលេងកម្សាន្តនៅក្នុងផាប់ មួយកន្លែង ដែលមានស្លាកយីហោ «ចាំក្រាស់» (ចាំ Crush) ហើយ ខណៈពេលដែលយុវជនម្នាក់ចូលទៅក្នុងបន្ទប់ទឹកនោះ ស្រាប់តែ ជំពប់ជើងដួល បណ្តាលឱ្យដៃរបស់យុវជន រូបនោះជ្រុលទៅប៉ះលើរាងកាយរបស់នារីរងគ្រោះម្នាក់ បង្កឱ្យក្លាយទៅជាបញ្ហាកើតឡើងតែម្តង។

ប្រភពដដែល បន្តថា បន្ទាប់មកនារីខាងលើខឹងសម្បាយ៉ាងខ្លាំង រហូតក្លាយទៅជាជម្លោះផ្អើលពេញ ទីតាំង ខាងលើ។ ភ្លាមៗនោះក្រុមយុវជនដែលជាសង្សាររបស់នារីរងគ្រោះ បានហៅយុវជនដែលរងការចោទថា “បន្លំប៉ះលើរាងកាយនាង” ចេញទៅខាងក្រៅទីតាំងផាប់ ដើម្បីវាយគ្នា។ ហើយខណៈចេញដល់ខាងក្រៅភ្លាម ក្រុមយុវជនដែលជាសង្សាររបស់នារីរងគ្រោះ បាននាំគ្នាព្រួតវាយទៅលើយុវជនដែលរងការចោទប្រកាន់ថា បានបន្លំមកលើរូបនាង ទើបបង្កឱ្យមានការភ្ញាក់ផ្អើលពេញផាប់ ទាំងយប់តែម្តង។

តាមសម្តីរបស់នារីរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ យុវជនខាងលើ មិនបានដើរទៅបន្ទប់ទឹកនោះទេ គឺពួកគេអង្គុយនៅសាឡុងក្បែរបន្ទប់ទឹក ខណៈពេលនាងដើរទៅបន្ទប់ទឹក ពួកគេបានបន្លំធ្វើជាដួល ដើម្បីប៉ះ រាងកាយរបស់នាង។ បន្ទាប់មកទៀត ពេលនាងមកពីបន្ទប់ទឹកវិញ យុវជនដដែលនោះបានទាក់ជើងនាង ឱ្យដួល ក្នុងចេតនាបង្កបញ្ហា ទើបនាងទៅប្រាប់សង្សាររបស់នាងតែម្តង។

នារីរងគ្រោះ បានបន្ថែមថា នៅពេលប៉ះលើរាងកាយរបស់នាងរួច យុវជនរូបនោះ មិនបានសុំទោសនាងទេ ផ្ទុយ ទៅវិញគេបានឌឺដង និងបម្រុងចង់ប្រើហិង្សា ដោយកាន់ដបស្រាថែមទៀតផង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ទីតាំងកើតហេតុ និងនាំខ្លួនអ្នកដែលជាប់ពាក់ព័ន្ធ ក្នុងការ ប្រើប្រាស់ហិង្សាទាំងនោះ ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកង១ ដើម្បីធ្វើការសាកសួរ និងចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES