Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្របីឡើងក ដេញវ័ធមនុស្សរបួសធ្ងន់ ៣នាក់

ក្របីឡើងក ដេញវ័ធមនុស្សរបួសធ្ងន់ ៣នាក់

ខេត្តព្រៃវែង ៖ សត្វក្របីឈ្មោលឡើងក ១ក្បាល បានដេញវ័ធប្រជាពលរដ្ឋ រងរបួស ៣នាក់ ផ្អើលពេញ ទីប្រជុំជនផ្សារអ្នកលឿង កាលពីវេលាម៉ោង ៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិ៥ ឃុំព្រែកខ្សាយ (ខ) ស្រុកពាមរក៍។

សមត្ថកិច្ចនគរបាលស្រុកពាមរក៍ បានឱ្យដឹងថា មានករណីក្របីឡើងក មួយក្បាល ដេញវ័ធ ប្រជាពលរដ្ឋ បណ្តាលឱ្យរងរបួស ៣នាក់ រួមមាន ទី១-ឈ្មោះង្វៀង យ៉ាំងវ៉េ ភេទប្រុស អាយុ៦៩ឆ្នាំ ជនជាតិវៀតណាម រងរបួសរលត់ស្បែកចំឆ្អឹងជំនីរខាងឆ្វេង។ ទី២-ឈ្មោះលូ ប៊ុនញឺ ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិវៀតណាម រងរបួសកំប៉េះគូទខាងឆ្វេង ដាច់ដៃនាង និងរបួសកូនជើងខាងឆ្វេង និងទី៣-ឈ្មោះគីម ភឿង ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិវៀតណាម រងរបួសដៃខាងឆ្វេង។ អ្នកទាំង៣ មានលំនៅ ភូមិ៥ ឃុំព្រែកខ្សាយ (ខ) ស្រុកពាមរក៍។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ មានក្របីឈ្មោល ១ក្បាល មិនស្គាល់ម្ចាស់ បានឡើង មកដេញវ័ធជន រងគ្រោះទាំង ៣នាក់ ដែលកំពុងដើរហាត់ប្រាណ និងអង្គុយផឹកកាហ្វេនៅផ្ទះពលរដ្ឋ ឈ្មោះតាប៊ី បង្កឱ្យមានការ ភ្ញាក់ផ្អើលតែម្តង។

ជនរងគ្រោះ២នាក់ ត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកអ្នកលឿង ហើយជនរងគ្រោះ ម្នាក់ បញ្ជួនទៅព្យាបាលរបួសនៅប្រទេសវៀតណាម។ ចំពោះសត្វក្របីក្រោយពីដេញវ័ធប្រជាពលរដ្ឋហើយ បានរត់ចូលព្រៃអតីតបន្ទាយអាបី ត្រូវបានពលរដ្ឋ និងសមត្ថកិច្ចព័ទ្ធចាប់បាន។

សមត្ថកិច្ច បានអំពាវនាវដល់ប្រជាពលរដ្ឋដែលចិញ្ចឹមសត្វពាហនៈ សូមកុំលែងពាសវាលពាសកាល ដែលនាំឱ្យ បង្កគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ខណៈដែលវាឡើងក៕

RELATED ARTICLES