Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះគូស្នេហ៍ ខ្ចីម៉ូតូគេជិះ យកទៅបញ្ចាំ

វ៉ៃខ្នោះគូស្នេហ៍ ខ្ចីម៉ូតូគេជិះ យកទៅបញ្ចាំ

ខេត្តបាត់ដំបង ៖ សង្សារមួយគូ បានខ្ចីម៉ូតូពីយុវជន ជាអ្នកស្គាល់គ្នាម្នាក់ ដោយប្រាប់ថាជិះទៅសងប្រាក់គេ ១ភ្លែត តែបែរជាយកម៉ូតូជនរងគ្រោះទៅបញ្ចាំ ទីបំផុតត្រូវជនរងគ្រោះដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចជួយ អន្តរាគមន៍ចាប់ឃាត់ខ្លួនគូស្នេហ៍ជើងល្អ ទាំង២នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីខ្ចីម៉ូតូគេជិះ យកទៅបញ្ចាំនេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង២០នាទីព្រឹក ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ចំណុចតារាងបាល់ទះ ក្រុមទី៨ ភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង។

ជនសង្ស័យជាគូស្នេហ៍ទាំង២នាក់ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះលាវ សីហៈ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង និងទី២-ឈ្មោះផាត សុខរាជ ហៅលីណា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង។ ចំណែកជនរងគ្រោះ មានឈ្មោះមាស សុខហេង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាសិស្ស មានលំនៅ ភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ជាម្ចាស់ម៉ូតូ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ បាត់ដំបង 1AP-897។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ១១និង២០នាទីព្រឹក ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ ចំណុចតារាងបាល់ទះ ក្រុមទី៨ ភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង មានករណីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូ) មួយ កើតឡើង ប្រព្រឹត្តដោយជនសង្ស័យ២នាក់ ឈ្មោះ លាវ សីហៈ  និងឈ្មោះផាត សុខរាជ ហៅលីណា (ជាសង្សារ) បានធ្វើសកម្មភាពខ្ចីម៉ូតូ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ បាត់ដំបង 1AP-897 ជារបស់ជនរងគ្រោះឈ្មោះមាស សុខហេង ជិះរួចក៏ស៊ីដាច់បាត់តែម្តង ទើបជនរងគ្រោះ បានមកដាក់ ពាក្យបណ្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ចភ្លាមៗ។

ក្រោយពីទទួលបណ្តឹងជនរងគ្រោះ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង រួមនិងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែន ការងារ នគរបាលព្រហ្មទណ្ឌ កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដឹកនាំដោយ លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវកំណត់អត្ត សញ្ញាណ ឈានដល់ការនាំខ្លួនជនសង្ស័យ២នាក់ខាងលើ យកមកសាកសួរនៅអធិការ ដ្ឋាននគរបាល ស្រុក កំរៀង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាគូស្នេហ៍ខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើ សកម្ម ភាពខ្ចីម៉ូតូពីជនរងគ្រោះជិះមែន ដោយកុហកថា ទៅសងលុយគេមួយភ្លែត។ ក្រោយពីបានម៉ូតូ ពួកខ្លួនបានជិះ ពីកន្លែងកើតហេតុ សំដៅទៅកាស៊ីណូ រួចក៏បានជួបនឹងមិត្តភក្តិម្នាក់ មិនស្គាល់ឈ្មោះ ភេទប្រុស ឱ្យយកម៉ូតូ ទៅដាក់បញ្ចាំ ដើម្បីយកប្រាក់មកលោះទូរស័ព្ទ យកទៅប្រើប្រាស់វិញ តែត្រូវមិត្តភក្តិនោះស៊ីដាច់ មិនយកប្រាក់ មកឱ្យ បាត់ទាំងម៉ូតូទៀត។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការ បន្តតាមនី តិវិធី៕

RELATED ARTICLES