Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមមន្ត្រីពន្ធនាគារ ឡានធំកិនស្លាប់ចោលប្រពន្ធកូន

មន្ត្រីពន្ធនាគារ ឡានធំកិនស្លាប់ចោលប្រពន្ធកូន

ភ្នំពេញ ៖ បុរសជាមន្ត្រីអនុរក្សពន្ធនាគារម្នាក់ ទើបនឹងចេញពីធ្វើការ នៅមណ្ឌលអប់រំកែប្រែព្រៃស “ម១” ជិះម៉ូតូ បំណងត្រឡប់ទៅផ្ទះវិញ ស្រាប់តែអកុសលចាប់ហ្វ្រាំងម៉ូតូដួល បណ្តាលឱ្យរថយន្តដឹកភេសជ្ជៈ ១គ្រឿង បើក មកពីក្រោយ ជាន់ហ្វ្រាំងមិនទាន់ ជ្រុលកិន បណ្តាលឱ្យស្លាប់នៅនឹងកន្លែងមួយរំពេច ចោលប្រពន្ធនិង កូនប្រុស ស្រី២នាក់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលវេលាម៉ោង៥ល្ងាច ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅ តាមបណ្តោយផ្លូវព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ។

បុរសរងគ្រោះដែលត្រូវរថយន្តកិនស្លាប់ មានឈ្មោះប៊ូ ទីនី អាយុ៣៨ឆ្នាំ មុខរបរជាមន្ត្រីអនុរក្សពន្ធនាគារព្រៃស “ម១” មានប្រពន្ធនិងកូនប្រុសស្រី២នាក់ ក្នុងបន្ទុក ស្នាក់នៅសង្កាត់ព្រៃស ខណ្ឌដង្កោ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះខាងលើ ជិះម៉ូតូ ១គ្រឿង ម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IR-5060 ធ្វើដំណើរតាមបណ្តោយផ្លូវព្រៃស ក្នុងទិសដៅពីលិច មក កើត ខណៈមកដល់ត្រង់ចំណុចកើតហេតុ មិនដឹងជាយ៉ាងម៉េច ស្រាប់តែជនរងគ្រោះបានចាប់ហ្វ្រាំងម៉ូតូទាំងបង្ខំ ធ្វើឱ្យដួលម៉ូតូ ស្របពេលនោះមានរថយន្តដឹកភេសជ្ជៈធុនធំ ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌បៃតង ពាក់ស្លាក លេខ ភ្នំពេញ 3F-8169 បើកមកពីក្រោយ ជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលកិនអូសជនរងគ្រោះ ប្រហែល៥ម៉ែត្រ បណ្តាលឱ្យជនរងគ្រោះស្លាប់មួយរំពេច នៅនឹងកន្លែងកើតហេតុតែម្តង។

តាមប្រភពព័ត៌មានមួយផ្សេងទៀត បានឱ្យដឹងថា ជនរងគ្រោះជាមន្ត្រីពន្ធនាគារព្រៃស មុនពេលកើតហេតុបាន ចេញពីធ្វើការ ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងព្រៃស ក្នុងទិសដៅពីលិច មកកើត សំដៅទៅផ្ទះ ខណៈមក ដល់ត្រង់ចំណុចកើតហេតុ បានទាក់ដៃចង្កូតជាមួយរថយន្ត ១គ្រឿងទៀត មិនស្គាល់ម៉ាក បណ្តាលឱ្យដួល ហើយត្រូវរថយន្តដឹកភេសជ្ជៈខាងលើ មកពីក្រោយ ជ្រុលកិនជនរងគ្រោះ បណ្តាលឱ្យស្លាប់នៅ នឹងកន្លែងកើត ហេតុតែម្តង។ ចំណែកអ្នកបើកបររថយន្តដឹកភេសជ្ផៈ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន យកទៅប៉ុស្តិ៍ ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ បានចុះមកកន្លែងកើតហេតុ ធ្វើការវាស់វែងយករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ ទៅតាមនីតិវិធី។

ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យ តាមប្រពៃណី៕

RELATED ARTICLES