Tuesday, November 19, 2024
Homeតារាខ្មែរពេជ្រ សូលីកា ៖នៅតែប៉ងចង់រៀបការ

ពេជ្រ សូលីកា ៖នៅតែប៉ងចង់រៀបការ

ភ្នំពេញ៖អ្នកមេម៉ាយកូន១ពេជ្រ សូលីកា បានចេញសារនៅថ្ងៃទី១ កញ្ញា ថានាងមិនត្រូវការ​ស្នេ​ហាបែបលេង​សើចដូចកូនក្មេងបៀមដៃនោះទេ ហើយបើបុរសនោះស្រលាញ់នាងមែន គូរតែ​ចូលស្ដីដណ្ដឹងនាង​ឲ្យបានឆាប់ៗ​ទៅ នោះទើបនាងជឿរជាក់។​ការបង្ហាញអារម្មណ៍​ពិតរបស់​សូលីកា នា​ពេល​នេះ​ជាសារមួយដាស់តឿនទៅ​គូ​ស្នេហ៍ថ្មីរបស់នាងដែល​បានបង្ហាញ​ភាព​ផ្អែមល្ហែមស្នេហ៍១ប្រាវតាមIG ក៍ស្ងាត់ដំណឹងសូន្យទៅវិញនោះទើបនាង​ចង់ឲ្យ​គេដឹង​ថាត្រូវ​ការ​ស្នេហា​ច្បាស់​លាស់ អត់ចង់លេងសើចទេ។ទោះជាយ៉ាងណារហូតមកដល់​ពេលនេះ​សូលី​កា នៅតែមិន​ដាច់ចិត្តលាតត្រដាងស្នេហាថ្មីនេះជាសាធារណៈនោះទេ គឺលឹបលៗនៅឡើយ ដែលបញ្ជាក់​ថាអត់​ទាន់​ច្បា​ស់​​លាស់ជាមួយគ្នា ប៉ុន្ដែបើបុរសនោះពិតជាស្រលាញ់​នាងដោយ​ពិតប្រាកដ​មិនប្រកាន់ជីវិត​អតីត​កាល​របស់នាងមែន គេជឿរថាប្រុសនោះនឹងបំពេញបំណង​នាងតាមរយៈការចូលចែចូវ​ទៅតាម​ប្រ​ពៃ​ណីដូច​អ្វីដែលនាងបានទាមទារនិងដាក់ល័ក្ខ​ខណ្ឌ​ស្នេហ៍នោះជាមិនខាន។

គូររំលឹកថាពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយអាណិកជនខ្មែរមកពីអូស្រា្ដលីលោក​គឹម ហាន កាលពីថ្ងៃទី២៥ តុលា ២០១៩ តែនៅខែកក្កដា  ឆ្នាំ២០២២ ពួកគចែកផ្លូវគ្នាទាំង​ចម្រូងចម្រាស ខណៈស្រីពេជ្រ ក៍ងាកទៅស្និត​ស្នេហ៍​ជាមួយកូនមន្រ្ដីធំផ្កាយ២ លោកថុល សុភិ​ទិ បានតែមួយរយៈក៍រយាលពីគ្នាទៅវិញ ព្រោះតែតារាចម្រៀង​លេងម៉ូដសាក់​នោះមាន​គូ​ស្នេហ៍​ទៅហើយគឺជាអ្នកលក់ផលិតផលតាមOnline ម្នាក់នោះគឺអ្នកមេម៉ាយកូន១នាង​ម៉ានីន ។ដោយសារតែចង់ឲ្យគេដឹងថាទោះជាមេម៉ាយកូន១ក្ដី តែនៅមានជម្រើសស្នេហ៍​ច្រើននោះ​ទើប​ស្រីពេជ្រ ធ្លាប់បង្អួតរូបភាពកៀកកើយគ្នាជាមួយម្ចាស់ចិត្តថ្មីតាមIG មួយឆាវ តែមិនហ៊ាន​បញ្ចេ​ញ​តាមហ្វេសបុកឡើយ ហើយ​ពេលនេះដំណឹងស្នេហ៍ថ្មីរបស់នាងក៍ស្ងាត់ទៅវិញ ទើប​នាង​ដាស់តឿនទៅគូស្នេហ៍ថាអត់ត្រូវការមិន​ច្បាស់​លាស់ទេ បើស្រលាញ់ត្រូវហ៊ានចូល​ស្ដី​ដណ្ដឹង​ទើប​នាងOK ។

          តាមរយៈការបង្ហើបថាប្រុសណាចង់ធ្វើជាម្ចាស់បេះដូងនាងទាល់តែមានភាពក្លាហានហ៊ានភ្ជាប់ពាក្យនោះបញ្ជាក់ថាតារាចម្រៀងគង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា នៅតែមាន​ចិត្ត​ចង់​រៀបការជាមួយមនុស្សដែល​ច្បាស់លាស់ជា​មួយនាងក្រោយ​ពេលនាងបានបរាជ័យ​គម្រោង​រៀបការជាមួយលោកហាន កាលពីឆ្នាំ២០២០ ក៍ដូចជាខូចផែន​ការណ៍​ចង់ចេញ​ទៅ​រស់​នៅប្រទេសអូស្រា្ដលីនោះ។សម្រាប់សូលីកា ដែលមានរូបសម្រស់នៅតែគូរឲ្យក្នក់ក្នាញ់​នោះ​គេជឿរថានាងប្រាកដជាមានបុរសមិនតិចនាក់ទេចាំព្យាបាលរបួសបេះដូងនាង ព្រោះ​ទោះ​ជាស្រីពេជ្រ ធ្លាប់​មាន​ស្វាមីនិងកូន១មែន តែនាងព្យាយាមថែរក្សាសម្រស់មិនឲ្យធ្លាក់​ចុះ​ឡើយ ក្នុងនោះថែមទាំងមិនឲ្យឡើង​គីឡូ​និងបែកសាច់ខ្លាំង​ដូចតារាខ្លះដែលមានស្វាមី​ហើយ​ទៀតផង។អ្វីដែលគូរឲ្យចាប់អារម្មណ៍នោះសូលីកា ចែកផ្លូវប្ដី​ជាង១ឆ្នាំទៅហើយ តែទំ​នាក់​ទំនង​រវាងនាងបុរសជាឪពុកកូននាងនៅតែល្អមិនយកគ្នា​ជាសត្រូវនោះទេហើយ​នាង​ថែមទាំង​អនុញ្ញាត្តិឲ្យអតីតប្ដីអាចមកជួបនិងយកកូនដើរលេងតាមចិត្តចង់ទៀតផង ដូចជាមុននេះនៅ​ពេល​​កូនប្រុសនាងឈឺលោកហាន បានដឹកយកទៅពេទ្យជាបន្ទាន់ហើយស្រីពេជ្រ ក៍នៅជា​មួយ​កូន​ជាប់ដូចប្ដីចាស់​នាងដែរ។

ពេជ្រ សូលីកា នៅតែជាជម្រើសរបស់ហង្សមាសដែលជ្រើសយកនាង​ជាតួឯកក្នុងភាព​យន្ដរបស់ខ្លួនព្រោះ​នាង​មាន​ទេពកោសល្យសម្ដែងល្អ ខណៈដែលអាជីពចម្រៀងរបស់នាង​ត្រឹម​មធ្យមប៉ុណ្ណោះ ពោលគឺពិបាកប្រជែង​ឈាន​ទៅរកលំដាប់តារាជូរមុខនៅ​ហង្សមាសបាន​ដោយ​សារតែតារាស្រីវ័យក្មេងនៅទ្រនុំធំនេះមានតែនាងរ៉េត ស៊ូហ្សាណា ម្នាក់ប៉ុណ្ណោះដែល​មានយ៊ីអ៊ុនល្អាងគេ។ចំពោះនាងស្រីពេជ្រ វិញFan សរសើរថានាងជាតារាស្រី​មានការ​បែង​ចែក​អារម្មណ៍បានល្អ ព្រោះក្នុងពេលតែមួយម្ដាយជាប់គុគ១២ឆ្នាំ ហើយត្រូវបែកបាក់គូ​ដណ្ដឹង​ទៀត តែនាងនៅតែកាន់ក្បាលមីក្រូច្រៀងលើឆាកបានដដែល។ប៉ុន្ដែក្រៅពីសូលីកា អ្នកមេ​ម៉ាយ​២ដួងទៀតនៅហង្ស​មាស​គឺពេជ្រ សោភា និងប៉ាច គីមមួយ នោះពេលនេះ​ពួកគេសុទ្ធ​តែមាន​គូស្នេហ៍ច្បាស់លាស់ទៅហើយ​តាមរយៈ​ការឆ្លងកាត់ពិធីភ្ជាប់ពាក្យត្រឹមត្រូវដូចគ្នា នឹងត្រៀមចូលរោងការ ហេតុនេះគេចាំមើលថាអ្នកមេម៉ាយវ័យ​ក្មេងនាង​ស្រីពេជ្រ នឹងភ្ជាប់​ពាក្យជាមួយ​គូស្នេហ៍​ថ្មីនៅពេលណាដើម្បីកុំឲ្យចាញ់រៀមច្បងទាំងពីរ ខណៈដែលរហូតមក​ដល់ពេលនេះគេនៅតែមិនទាន់ស្គាល់ពីតួនាទីប្រុសស្នេហ៍ថ្មីរបស់សូលីកា ថាជាកូនសេ​ដ្ឋី​រូប​ណាឡើយ៕

                

RELATED ARTICLES