Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមនឹក Ex ស្ទាវវ៉ៃគ្នា អាជ្ញាធរចុះពិនិត្យក្លឹប ទើបដឹងថា អត់ច្បាប់

នឹក Ex ស្ទាវវ៉ៃគ្នា អាជ្ញាធរចុះពិនិត្យក្លឹប ទើបដឹងថា អត់ច្បាប់

ភ្នំពេញ ៖ តាមការចង្អុលបង្ហាញពីលោកជា ខេមា អភិបាលខណ្ឌដូនពេញ នៅយប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ លោកចាប ឌីណា អភិបាលរងខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះត្រួត ពិនិត្យក្លឹបកម្សាន្ត នឹក Ex ដើម្បីត្រួតពិនិត្យច្បាប់អាជីវកម្ម និងបានណែនាំម្ចាស់ទីតាំងពាក់ព័ន្ធនឹងការងារសន្តិ សុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ។

តាមការពិនិត្យជាក់ស្តែងឃើញថា ក្លឹបកម្សាន្ត នឹក Ex មិនមានលិខិតអនុញ្ញាតបើកអាជីវកម្មនោះទេ។ ការចុះមក ពិនិត្យទីតាំងនេះ គឺធ្វើឡើងជាលើកទី២ ដោយលើកទី១ បានចុះមកធ្វើ កំណត់ហេតុ កាលពីថ្ងៃ០១ ខែកញ្ញា ឆ្នាំ២០២៣ ដោយក្រុមការងារបានណែនាំដល់ម្ចាស់ទីតាំង ១-ត្រូវរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ អនាម័យ បរិស្ថាន ឱ្យបានស្អាត និងត្រឹមត្រូវ មិនអាចយកទ្រូងផ្លូវធ្វើជាចំណតរថយន្ត ម៉ូតូឡើយ។ ២-ការធ្វើអាជីវកម្ម ត្រូវមានលិខិតអនុញ្ញាតប្រកបអាជីវកម្ម។ ៣-មិនត្រូវបង្កសំឡេងខ្លាំងៗ រំខានដល់អ្នកជិតខាងជាដាច់ខាត។ ៤-ហាមបម្រើសេវាផ្លូវភេទ និង៥-ក្នុងករណីម្ចាស់ទីតាំងមិនស្តាប់តាមការណែនាំខាងលើ ម្ចាស់ទីតាំង នឹងទទួល ខុសត្រូវចំពោះមុខច្បាប់។

ក្រុមការងារ ក៏បានណែនាំដល់ម្ចាស់ទីតាំងត្រូវយកច្បាប់អាជីវកម្មមកបង្ហាញក្រុមការងារ តែមកដល់ថ្ងៃចុះត្រួត ពិនិត្យលើកទី២នេះ (ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣) ម្ចាស់អាជីវកម្មនៅតែមិនទាន់យក ច្បាប់អាជីវកម្មមក បង្ហាញ ទៀត។ ដូច្នេះក្រុមការងារ បានធ្វើកិច្ចសន្យា ដោយទុករយៈពេល១ថ្ងៃ គឺថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៩ព្រឹក) ម្ចាស់អាជីវកម្ម ត្រូវយកច្បាប់អាជីវកម្មទៅបង្ហាញនៅរដ្ឋបាលខណ្ឌ (បើមាន)។ ក្នុងករណីមិនមានច្បាប់ទេរដ្ឋ បាលខណ្ឌដូនពេញ នឹងបិទអាជីវកម្មតែម្តង។

គួររំលឹកថា ក្លឹបកម្សាន្ត នឹក Ex ដែលភាគច្រើនក្មេងស្ទាវទៅកម្សាន្ត តែងបង្កជម្លោះ បង្កការរំខានដល់បងប្អូនប្រ ជាពលរដ្ឋ នៅក្បែរខាងមិនសូវជាលស់ថ្ងៃនោះទេ។ ក្រោយពីចុះធ្វើកិច្ចសន្យានៅក្លឹបកម្សាន្ត នឹក Ex រួចមក ក្រុមការងារបានបន្តចុះពិនិត្យក្នុងមូលដ្ឋាន និងទីតាំងក្នុងបឹងកក់ ព្រមទាំងណែនាំយុវជន ក្រុមក្មេងៗដែលមក ពពាក់ពពួននៅលើសួន ក្នុងតំបន់បឹងកក់ ឱ្យរក្សាអនាម័យ បរិស្ថាន ក្រោយពេលហូបចុករួច ចេះវេចខ្ចប់សំរាម ដាក់ធុងសំរាម ឱ្យបានត្រឹមត្រូវ ចៀសវាងហូបទីណា ចោលនៅទីនោះ។

ក្នុងនាមរដ្ឋបាលខណ្ឌដូនពេញ លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ ស្នើសុំបងប្អូនប្រជាពលរដ្ឋ មេត្តា ផ្តល់ព័ត៌មានតាមផេករដ្ឋបាលខណ្ឌដូនពេញ ឬតាមរយៈទូរស័ព្ទលេខ ០១៧ ៨៨៤ ៨៨៨ ០៨១ ៣៦៨ ៩៩៩ និង ០៨៨ ២៣៣ ៣៣ ៣៩ ដើម្បីជួយសម្របសម្រួលដល់ការងារបងប្អូន៕

RELATED ARTICLES