Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមហៅកង់បីហើយអត់ជិះ ឈ្លោះបែកផ្សែង

ហៅកង់បីហើយអត់ជិះ ឈ្លោះបែកផ្សែង

ភ្នំពេញ ៖ បុរសជាអ្នករត់កង់បីម្នាក់ និងភ្ញៀវ១ក្រុម បានកើតមានជម្លោះប្រកែកគ្នាតឹងសសៃក រហូតត្រូវសមត្ថ កិច្ចចុះអន្តរាគមន៍ជួយសម្របសម្រួល ពីរឿងបុកឃីងកង់បីហើយ មិនព្រមជិះ ដោយកង់បីទារលុយ ១ដុល្លារ ស្រាប់តែខាងភ្ញៀវខឹង យកស្បែកជើងរកវាយ។

ហេតុការណ៍ជម្លោះនេះ បានកើតឡើង កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ ម្តុំស្ពានជ្រោយ ចង្វា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

តាមសម្តីអ្នកបើកម៉ូតូកង់បី បានប្រាប់ថា មុនកើតហេតុ ភ្ញៀវបានបុកឃីង (កក់) ហៅម៉ូតូកង់បីគាត់ជិះលុះគាត់ មកដល់ បែរជាអត់ព្រមជិះវិញ ទើបគាត់ប្រាប់ថា អត់ជិះ ក៏ត្រូវបង់លុយឱ្យគាត់ ១ដុល្លាដែរ ក៏កើតជារឿង ជជែកគ្នា ហើយអ្នកដែលបុកឃីងកង់បីគាត់ បានយកស្បែកជើង រកវាយគាត់ទៀតផង។

ចំណែកភាគីនារីជាអ្នកដែលជាអ្នកបុកឃីងកង់បី បានប្រាប់ថា គាត់មិនបានវាយទេ គ្រាន់តែកាន់ស្បែកជើង ជន្លៗប៉ុណ្ណោះ ព្រោះតែមានទំនាស់ពាក្យសម្តីគ្នា រឿងហៅកង់បី ហើយសុំខែនសែល អត់ជិះវិញ ដោយសារ គ្នាគាត់ច្រើនពេក ជិះមិនអស់ ទើបមានការទាស់ពាក្យសម្តីគ្នា មិនសុខចិត្តរៀងៗខ្លួន ក៏ចុះមករកឱ្យសមត្ថកិច្ច នៅគោលដៅស្ពានជ្រោយចង្វា ឲ្យជួយដោះស្រាយតែម្តង៕

RELATED ARTICLES