Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ប៉ូលិសពួនចាប់ម៉ូតូ ស្នងការហៅមកព្រមាន

 ប៉ូលិសពួនចាប់ម៉ូតូ ស្នងការហៅមកព្រមាន

ភ្នំពេញ ៖ បន្ទាប់ពីមានការបង្ហោះព័ត៌មាន និងរូបភាពប៉ូលិសចរាចរណ៍ ពួនស្ទាក់ចាប់ម៉ូតូ តាមដងផ្លូវផ្ទុយ នឹងបទបញ្ជា លោកស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកនាយការិយាល័យនគរបាលច រាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ឱ្យនាំមន្រ្តីនគរបាលចរាចរណ៍ម្នាក់ យកមកអប់រំ និងធ្វើការព្រ មានលើកទី១ ដើម្បីឱ្យកែប្រែឥរិយាបថ។

តាមប្រភពក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយទទួលបាននៃការបង្ហោះព័ត៌មានតាមបណ្តាញព័ត៌មានសង្គម ជុំវិញបញ្ហាមន្រ្តីនគរបាលចរាចរណ៍ម្នាក់ ឈរអនុវត្តច្បាប់ចរាចរណ៍ នៅគោលដៅស្តុបបូកគោ កាលពីវេលាម៉ោង ៩និង១៣នាទីព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ដែលធ្វើសកម្មភាពពួនស្ទាក់ចាប់ប្រជាពលរដ្ឋធ្វើដំណើរនៅលើដងផ្លូវ នៃគោលដៅខាងលើ ដែល អនុវត្តផ្ទុយនឹងបទបញ្ជារបស់ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ភ្លាមនោះ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រាជធានី ភ្នំពេញ ឱ្យនាំមន្រ្តីនគរបាលចរាចរណ៍ ០១នាក់នោះ យកមកអប់រំ និងធ្វើការព្រមានលើកទី១ ដើម្បីឱ្យកែប្រែឥរិ យាបថ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ច្បាស់ថា ជុំវិញបញ្ហាការពួនស្ទាក់របស់មន្រ្តីនគរបាលចរាចរណ៍នេះ គឺត្រូវតែលុបបំបាត់។ ប៉ុន្តែការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅតែបន្តអនុវត្ត ដើម្បីពង្រឹងសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍។លោកស្នងការ ក៏សំណូមពរដល់ប្រជាពលរដ្ឋធ្វើដំណើរលើដងផ្លូវនានាក្នុងរាជ ធានីភ្នំពេញមេត្តាចូលរួមគោរព ច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសុខសុវត្ថិភាពខ្លួនឯង និងអ្នកទៃផងដែរ៕

RELATED ARTICLES