Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបន្លំឈ្មោះស្នងការ ឆាតខ្ចីលុយអភិបាលខេត្ត

បន្លំឈ្មោះស្នងការ ឆាតខ្ចីលុយអភិបាលខេត្ត

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ បានបង្កើតប្រព័ន្ធតេឡក្រាម ដោយដាក់ឈ្មោះ និងរូបថត លោកឧត្តមសេនីយ៍ ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល រួចប្រើល្បិចឆាតទៅសុំខ្ចីប្រាក់ពីលោក គង់ សោភ័ណ្ឌ អភិ បាលខេត្តកណ្តាល ចំនួន៥ពាន់ដុល្លារ ដោយប្រាប់ថា យកទៅព្យាបាលជំងឺម្តាយក្មេក។ ករណីនេះសមត្ថកិច្ចជំ នាញកំពុងស្រាវជ្រាវវែកមុខជនសង្ស័យ ដើម្បីនាំយកមកចាត់ការតាមច្បាប់។

យោងតាមប្រភពពីក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល បានឱ្យដឹង កាលពីយប់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ថា “ថ្មីៗនេះ មានជនខិលខូចបានប្រើលេខទូរស័ព្ទក្លែង បន្លំឈ្មោះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នគរបាលខេត្តកណ្តាល និងរូបថតលោកឧត្តមសេនីយ៍ទោ ស្នងការ បង្កើត Telegram ប្រើលេខ +855 76 351 8708 ក្លែងបន្លំ ដើម្បីសុំខ្ចីលុយ ពិសេសបានឆាតទៅសុំខ្ចីលុយ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល…”។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ថា “ស្នងការដ្ឋាន នគរបាលខេត្តកណ្តាល បានប្រកាសបដិសេធទាំងស្រុង លេខទូរស័ព្ទផ្លូវការលោកឧត្តមសេនីយ៍ទោ ស្នងការ មានតែមួយគត់ គឺ ០១៧ ៧៨៧ ៦៦៦។ ករណីនេះ ជំនាញកំពុងស្រាវជ្រាវ ចាត់វិធានការតាមផ្លូវច្បាប់…”។យោងតាមសារដែលជនសង្ស័យប្រើឈ្មោះលោកស្នងការនគរបាលខេត្តកណ្តាល ឆាតទៅខ្ចីលុយលោកអភិ បាលខេត្តកណ្តាល បានសរសេរថា “ខ្ញុំបាទសុំខ្ចីលុយឯកឧត្តម ចំនួន៥ពាន់ដុល្លារសិន ពេលខែ១០ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ ខ្ញុំនឹងសងឯកឧត្តមវិញ។ សុំឯកឧត្តម ជួយដល់ខ្ញុំផង ខ្ញុំខ្ចីនេះ ដើម្បីយកទៅមើលជំងឺ ម្តាយក្មេក គាត់ឈឺ តើឯកឧត្តមយកការប្រាក់ពីខ្ញុំប៉ុន្មានដែរ? ឱ្យខ្ញុំបាទសុំទោសផងឯកឧត្តម បើខ្ញុំខុសឆ្គងអ្វី សុំឯកឧត្តមអត់ទោសដល់ខ្ញុំផង។ លេខគណនី ABA របស់ម៉ែក្មេកខ្ញុំ 003 241 803…”៕

RELATED ARTICLES