Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមម៉ាស្សាមិនសូវកាក់កប នាំសង្សារដើរលួចទូរស័ព្ទ

ម៉ាស្សាមិនសូវកាក់កប នាំសង្សារដើរលួចទូរស័ព្ទ

ភ្នំពេញ ៖ នារីប្រកបរបរម៉ាស្សាម្នាក់ បានបែកគំនិតនាំគូស្នេហ៍របស់ខ្លួន ជាកម្មករសំណង់ ចូលទៅបន្លំលួចទូរ ស័ព្ទដៃនៅក្នុងគ្លីនិកឯកជន ១កន្លែង បានចំនួន ៣គ្រឿង រួចព្យាយាមរត់គេចខ្លួន តែចុងក្រោយត្រូវសមត្ថកិច្ច ជំនាញស្រាវជ្រាវបង្ក្រាបបាន ដោយចាប់វាយខ្នោះគូស្នេហ៍ខាងលើ នាំយកទៅចាត់ការតាមច្បាប់។ការឃាត់ខ្លួនជនសង្ស័យជាគូស្នេហ៍នេះ បានធ្វើឡើង កាលពីវេលាម៉ោង ៣និង៣៥នាទីរសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្ទះជួលគ្មានលេខ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះចាន់ នីន ហៅពេជ្រ ភេទស្រី មុខរបរបុគ្គលិកម៉ាស្សា ស្នាក់នៅ ខេធីវី៧៨៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន និងទី២-ឈ្មោះសុខ ភក្តី ហៅទី ភេទប្រុស មុខរបរ កម្មករសំណង់ ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន)។ ចំណែកវត្ថុតាងចាប់យក ទូរស័ព្ទដៃ ចំនួន០៣ គ្រឿង (១-ម៉ាក iPhone 14Pro Max ពណ៌ស ២-ម៉ាក iPhone 14Pro Max ពណ៌ខ្មៅ និង៣-ម៉ាក iPhone 11Pro Max ពណ៌ទឹកមាស)។ រីឯជនរងគ្រោះ មានឈ្មោះលឹម មុយលី ភេទស្រី មានលំនៅក្នុងសង្កាត់ច្បារអំពៅ១ ខណ្ឌ ច្បារអំពៅ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា  កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងកេងកងទី២ និងប៉ុស្តិ៍នគបាលរដ្ឋបាលផ្សារថ្មី៣ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ពីបទលួច ទូរស័ព្ទដៃ និងសមគំនិតក្នុងអំពើលួច នៅចំណុចក្នុងគ្លីនិកខេមរា អគារលេខ១០ ផ្លូវ១១៧ ភូមិ៧ សង្កាត់បឹងកេង កងទី២ ខណ្ឌបឹងកេងកង។

លោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការនគរបាលខណ្ឌបឹងកេងកង បានបញ្ជាក់ប្រាប់ថា កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃ១០ ខែកញ្ញា ឆ្នាំ២០២៣ ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរ បាលរដ្ឋបាល បឹងកេងកងទី២ ថាបានបាត់ទូរស័ព្ទដៃ ចំនួន៣គ្រឿង នៅក្នុងគ្លីនិកខេមរា អគារលេខ១០ ផ្លូវ១១៧ ភូមិ៧ សង្កាត់ បឹងកេងកងទី២ ខណ្ឌបឹងកេងកង។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងសមត្ថកិច្ចធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យបានឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ នីន ហៅពេជ្រ បាននៅចំណុចផ្ទះជួលគ្មានលេខ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមាន ជ័យ។ ក្រោយពីឃាត់ខ្លួនជនសង្ស៊័យខាងលើ សមត្ថកិច្ចបន្តឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ ភក្តី នៅចំណុចផ្លូវ ត្រសក់ផ្អែម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រួមនិងវត្ថុតាង យកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋ បាលបឹងកេង កង។

ជនសង្ស័យទាំង២ រួមនិងវត្ថុតាង ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES