Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសិស្សដេញវ៉ៃគ្នាតាមផ្លូវ ជាប់ខ្នោះ៨

សិស្សដេញវ៉ៃគ្នាតាមផ្លូវ ជាប់ខ្នោះ៨

ភ្នំពេញ ៖ យុវជនជាសិស្សសាលា ចំនួន២ក្រុម បានកើតមានជម្លោះពាក្យសម្តីនៅក្នុងសាលារៀន លុះពេល ចេញទៅផ្ទះវិញ ស្រាប់តែភាគីម្ខាង លើកគ្នាដេញវាយគូទំនាស់ ដោយប្រើមួកសុវត្ថិភាព វាយបណ្តាលឱ្យគូទំ នាស់រងរបួស និងផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ ចាប់ឃាត់ ខ្លួនក្រុមក្មេងទំនើងទាំងនោះ បានចំនួន ៨នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សា បង្កឡើងដោយក្រុមក្មេងទំនើងនេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង៤០នាទីព្រឹក ថ្ងៃ ទី០៩ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ចំណុចមុខសាលារៀន មីគីវ៉េ ស្ថិតក្នុងភូមិត្រពាំថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន វុទ្ធី អធិការនគរបាលខណ្ឌ ពោធិ៍សែនជ័យ បានបញ្ជាឱ្យលោកវរសេនីយ៍ទោ ឡេង វាសនា អធិការរងនគរបាលខណ្ឌពោធិ៍សែនជ័យ ទទួល ការងារព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនក្មេងទំនើង ចំនួន៨នាក់ ដែលធ្វើសកម្មភាព យកមួកសុវត្ថិ ភាពវាយអ្នកដទៃ បណ្តាលឱ្យរងរបួស ប្រព្រឹត្តនៅចំណុចមុខសាលារៀន មីគីវ៉េ ស្ថិតក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង ១១និង៤០នាទីព្រឹក ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣។

លោកវរសេនីយ៍ទោ ឡេង វាសនា អធិការរងនគរបាលខណ្ឌពោធិ៍សែនជ័យ ទទួលការងារព្រហ្មទណ្ឌ ឱ្យដឹងថា មុនកើតហេតុ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ ជនរងគ្រោះ និងក្រុមជនសង្ស័យ ដែលជា សិស្សរៀននៅសាលាមីគីវ៉េ ជាមួយគ្នា ដែលមានទីតាំង ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ បានកើតមាន ជម្លោះពាក្យសំដីនឹងគ្នា។ លុះដល់ម៉ោង ចេញទៅផ្ទះ ក្រុមជនសង្ស័យបាននាំបក្ខពួកចំនួន៨នាក់ ជិះម៉ូតូយកមួក សុវត្ថិភាពវាយទៅលើក្រុមជនរងគ្រោះ បណ្តាលឱ្យរងរបួសតែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ។បន្ទាប់ពីទទួល ពាក្យបណ្តឹងខាងលើ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានក្រុមជនសង្ស័យទាំង៨នាក់ខាងលើ យកមក ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ធ្វើការសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាម នីតិវិធី ៕

RELATED ARTICLES