Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ស្រីក្មេង២នាក់ ករណីវ៉ៃក្បាលនឹងស្បែកជើង

ចាប់ស្រីក្មេង២នាក់ ករណីវ៉ៃក្បាលនឹងស្បែកជើង

ភ្នំពេញ ៖ យុវតីជើងខ្លាំង១ក្រុម ដែលបានធ្វើសកម្មភាពព្រួតវាយទាត់ធាក់យុវតីម្នាក់ ឡើងទ្រោមខ្លួន រួចដោះ ស្បែក ជើងវាយសំពង ថែមយ៉ាងចាស់ដៃ នៅមុខក្លឹបរាត្រី១កន្លែង ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពី វេលាទៀបភ្លឺ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នោះ ត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់បានចំនួន២នាក់ ខណៈ បក្ខពួក ៥នាក់ទៀត កំពុងរត់គេចខ្លួន។

ការឃាត់ខ្លួនស្រីស្អាតទាំង២នាក់នេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

យុវតីទាំង២នាក់ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះយឿង ចរិយា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរមិនពិត ប្រាកដ និងទី២-ឈ្មោះមាន ស្រីរ័ត្ន ភេទស្រី អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ។ យុវតីទាំង២នាក់ខាងលើ ស្នាក់ នៅបន្ទប់ជួល ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកនារីរងគ្រោះ មានឈ្មោះសេង ស្រីនិច ភេទស្រី អាយុ២៤ឆ្នាំ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ និងមានការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិ ការនគរបាលខណ្ឌសែនសុខ កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌសែនសុខ បានធ្វើការស្រាវជ្រាវបង្ក្រាបករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស នៅត្រង់ចំណុច មុខក្លឹបហ្គោលឡាញ ផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួនជន សង្ស័យជាយុវតី២នាក់ បញ្ជូនទៅកាន់សាលា ដំបូងរាជធានីភ្នំ ពេញដើម្បីផ្តន្ទាទោស ទៅតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង ៣និង១០នាទីទៀបភ្លឺ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចមុខក្លឹបកម្សាន្ត ហ្គោលឡាញ ស្ថិតនៅតាមផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានករណីហិង្សាដោយ ចេតនា បង្កឡើងដោយជនសង្ស័យចំនួន៧នាក់ (ស្រីទាំងអស់) បានធ្វើសកម្មភាពព្រួតគ្នាប្រើដៃជើងវាយ ទាត់ធាក់ ចាប់បោចសក់ និងចាប់បោកក្បាល ព្រមទាំងយកស្បែកជើងវាយជនរងគ្រោះ ឈ្មោះសេង ស្រីនិច ភេទស្រី បណ្តាលឱ្យជនរងគ្រោះរបួសយ៉ាងដំណំ ពកថ្ងាសប៉ុនកដៃ រួចហើយក្រុមជនសង្ស័យ បាននាំគ្នាជិះ ម៉ូតូកង់បីគេចខ្លួនបាត់។

បន្ទាប់ពីកើតហេតុរួច ជនរងគ្រោះទទួលបានរូបភាពសកម្មភាពរបស់ក្រុមជនសង្ស័យ វាយទាត់ធាក់ខ្លួន ដែលថតបានតាមទូរស័ព្ទដៃ ពីប្រជាពលរដ្ឋក្បែរកន្លែងកើតហេតុ  ក៏ហៅម៉ូតូកង់បី ជិះទៅព្យាបាលរបួស នៅគ្លីនិកឯកជន មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខណ្ឌពោធិ៍សែនជ័យ រហូតដល់ព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ជនរងគ្រោះបានយករូបភាព សកម្មភាពរបស់ក្រុមជនសង្ស័យ មកដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍ នគរបាលរដ្ឋបាលភ្នំពេញថ្មី។

ក្រោយពីទទួលបណ្តឹងរួច សមត្ថកិច្ចជួយធ្វើការស្រាវជ្រាវ នៅយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ សមត្ថកិច្ចបាន ធ្វើការស្រាវជ្រាវ ទទួលព័ត៌មានបានអំពីក្រុមជនសង្ស័យ ចុះទៅធ្វើការឃាត់ខ្លួនបានជនសង្ស័យ ២នាក់ ឈ្មោះយឿង ចរិយា និងឈ្មោះមាន ស្រីរ័ត្ន នៅចំណុចបន្ទប់ជួល សង្កាត់ចោមចៅ៣ យកមកសាកសួរ។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះយឿង ចរិយា និងឈ្មោះមាន ស្រីរ័ត្ន បានឆ្លើយសារភាពថា ពួកនាងពិតជាបានចូលរួមធ្វើសកម្មភាពជាមួយបក្ខពួក វាយទាត់ធាក់នារីរងគ្រោះ បណ្តាលឱ្យរបួសនៅចំណុច មុខក្លឹបហ្គោលឡាញ សង្កាត់ភ្នំពេញថ្មី កាលពីទៀបភ្លឺថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ប្រាកដមែន។ ចំណែកបក្ខពួក ១-ឈ្មោះហ្សា ២-ឈ្មោះហ្សាតាំងតោ ៣-ឈ្មោះទីន និង២នាក់ មិនស្គាល់ឈ្មោះ បានរត់គេចខ្លួនអស់ទៅហើយ។

យុវតីជើងខ្លាំងទាំងពីរនាក់ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកបក្ខពួកដែលគេចខ្លួន សមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវ តាមឃាត់ខ្លួនបន្តទៀត៕

RELATED ARTICLES