Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដើរស៊ីឈ្នួលគេ ភ្លើងឆេះផ្ទះហ្មត់

ដើរស៊ីឈ្នួលគេ ភ្លើងឆេះផ្ទះហ្មត់

ខេត្តឧត្តរមានជ័យ ៖ ក្រុមគ្រួសារមួយ ហេតុតែមានជីវភាពទីទ័លក្រ ខ្វះមុខខ្វះក្រោយ ទើបនាំគ្នាទាំងគ្រួសារ (ឪពុកម្តាយកូន) ចេញទៅដើរស៊ីឈ្នួលគេនៅស្រុកឆ្ងាយ ដោយចាក់សោផ្ទះចោល លុះពេលត្រឡប់មកវិញ ស្រាប់តែភ្លើងបានឆេះផ្ទះខ្ទេច សល់តែផេះផង់។

ករណីអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិជប់តា មោក ឃុំអន្លង់វែង ស្រុកអន្លង់វែង។

ផ្ទះដែលទទួលរងការឆាបឆេះ មានទំហំ៤ម៉ែត្រ គុណនឹង ៥ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស្បូវ ជញ្ជាំងបាំងក្តារ ក្រាលក្តារ។ ចំណែកម្ចាស់ផ្ទះ មានឈ្មោះប៉ាត់ រើល ភេទប្រុស អាយុ៥១ឆ្នាំ មានប្រពន្ធឈ្មោះភាន់ អាយុ៤៨ឆ្នាំ មុខរបរដើរស៊ីឈ្នួលគេ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុម្ចាស់ ផ្ទះឈ្មោះប៉ាត់ រើល និងប្រពន្ធឈ្មោះភាន់ បាននាំកូនៗចាកចេញពីផ្ទះ ទៅស្វែងរកការងារធ្វើ (ដើរស៊ីឈ្នួលគេ) ដោយចាក់សោទ្វារផ្ទះទុកចោល ស្រាប់តែ នៅវេលាម៉ោង ៨យប់ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ មានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កមានការភ្ញាក់ ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នារត់ទៅពន្លត់ភ្លើង តែទប់ទល់មិនឈ្នះ ទើបភ្លើងបានឆាបឆេះផ្ទះ ១ខ្នងនោះ អស់ទាំង ស្រុងតែម្តង។

តាមសម្តីជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះប៉ាត់ រើល និងប្រពន្ធ បានរៀបរាប់ឱ្យដឹងនៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០២៣ថា ដោយសារតែក្រុមគ្រួសារគាត់ក្រីក្រខ្លាំងពេក ខ្វះមុខខ្វះក្រោយ រកអង្ករច្រកឆ្នាំងសឹងមិនបានណា មួយនៅក្នុងភូមិ រកការងារធ្វើមិនបាន ទើបសម្រេចចិត្តនាំប្រពន្ធកូន ចាកចេញពីផ្ទះ ទៅឯខេត្តកំពង់ធំ ដើរក ស៊ីឈ្នួលគេ ដោយមិនរើសមុខការងារនោះទេ ឱ្យតែបានលុយចិញ្ចឹមជីវិតគ្រួសារ លុះពេលវិលត្រឡប់ មកផ្ទះវិញ ស្រាប់តែផ្ទះត្រូវភ្លើងអស់ សល់តែគំនរផេះផង់។

តាមប្រភពពីអាជ្ញាធរមូលដ្ឋាន បានធ្វើការសន្និដ្ឋានថា អគ្គិភ័យខាងលើនេះ មិនមានជនខិលខូចណាលួច ដុត នោះទេ តែអាចឆ្លងចរន្តសូឡា ទើបបណ្តាលឱ្យឆាបឆេះបែបេនះ។ ចំណែកទ្រព្យសម្បត្តិដែលខូចខាត រួមមាន ផ្ទះ ១ខ្នងទាំងស្រុង អាគុយសូឡា ចំនួន១ ខោអាវ និងសម្ភារៈសម្រាប់ប្រើប្រាស់ក្នុងផ្ទះទាំងស្រុង៕

RELATED ARTICLES