Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រុសស្អាតជំនាញដាក់ថ្នាំ ប៉ូលិសចាប់វ៉ៃខ្នោះ

ប្រុសស្អាតជំនាញដាក់ថ្នាំ ប៉ូលិសចាប់វ៉ៃខ្នោះ

ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យជាប្រុសស្អាតម្នាក់ ដែលជាមុខសញ្ញាដាក់ថ្នាំយ៉ាងសកម្ម ដើម្បីលួចទ្រព្យ សម្បត្តិប្រជាពលរដ្ឋ និងជាពិរុទ្ធ  (មានដីកាចាប់ខ្លួនរបស់សាលាដំបូងខេត្តបាត់ដំបង) ផង ត្រូវបានសមត្ថ កិច្ចស្រាវជ្រាវបង្ក្រាប និងចាប់ខ្លួនបាន ខណៈដែលជននេះ កំពុងចូលរួមពិធីបុណ្យមួយ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ដោយមានបទបញ្ជាដ៍ម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការ នគរបាលខេត្តពោធិ៍សាត់ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត កម្លាំងអធិការដ្ឋាននគរបាលក្រុង ចុះសហការ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះព្រៃ ដឹកនាំនិងបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នង ការរង ទទួលផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននរគបាលខេត្ត បានធ្វើការបង្ក្រាបមុខ សញ្ញា ដាក់ថ្នាំយ៉ាង សកម្មដើម្បីលួចព្រទ្យសម្បត្តិប្រជាពលរដ្ឋ និងជាពិរុទ្ធជនរបស់សាលា ដំបូងខេត្តបាត់ ដំបងផងដែរ ដែលបាន ធ្វើឡើងត្រង់ចំណុចរោងបុណ្យមួយ ស្ថិតនៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។

លោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តពោធិ៍ សាត់ បានបញ្ផាក់ប្រាប់កាលពីរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ ថា ជនសង្ស័យខាងលើ មានឈ្មោះកែវ លីដា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានកន្លែងកំណើត សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងមានលំនៅបច្ចុប្បន្ន ភូមិហៃសាន ស្រុកថ្មគោល ខេត្តបាត់ដំបង។

ជននេះ មានដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ៥៧៣ គ.ព្រ,២២ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ចេញដោយលោកឡេង វណ្ណារិទ្ធិ ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តខេត្តបាត់ដំបង  ពីបទ លួចមានស្ថានទម្ងន់ទោសដោយប្រើហិង្សា ប្រព្រឹត្តនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ បទល្មើស ព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៥៣ នៃមាត្រា៣៥៧ នៃក្រមព្រហ្មទណ្ឌ ។ក្នុងដីកាបង្គាប់ឱ្យចាប់ខ្លួនដដែលនោះ ពិរុទ្ធជន កែវ លីដា ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់ចំនួន៥ឆ្នាំ៕

RELATED ARTICLES