Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបំបែកសំបុកចោរលួច-ឆក់៩នាក់ សុទ្ធតែបុគ្គលិក ដឹកជញ្ជូន

បំបែកសំបុកចោរលួច-ឆក់៩នាក់ សុទ្ធតែបុគ្គលិក ដឹកជញ្ជូន

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចជំនាញ បានបង្ហាញមុខក្រុមចោរឆក់ និងលួចកាច់កបំបែកសោកម៉ូតូប្រជាពលរដ្ឋយ៉ាងសកម្ម នៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ គឺសុទ្ធតែបុគ្គលិក ក្រុមដឹកជញ្ជូនអីវ៉ាន់ ក្រោយកម្លាំងជំនាញក្រុងព្រះសីហនុ ចុះស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបនិងឃាត់ខ្លួន យកមកសាកសួរបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។

យោងតាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មានករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់) មួយកើតឡើង បង្កដោយជនសង្ស័យចំនួន ២នាក់ ជិះម៉ូតូ១គ្រឿង ធ្វើសកម្មភាពឆក់កាបូបស្ត្រីម្នាក់កំពុងដើរ តែមិនបានសម្រេច កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣។ ក្រោយពីទទួលបានដំណឹងនេះភ្លាម លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គ ស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់កម្លាំងការិយាល័យនគរបាលព្រហ្ម ទណ្ឌកម្រិតធ្ងន់ ដឹកនាំបញ្ជាដោយលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ទើបកំណត់មុខសញ្ញាបាន ឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ បានចំនួន២នាក់ យកមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរ និងបានឃាត់ខ្លួនបក្ខពួកជាបន្តបន្ទាប់ សរុបចំនួន៩នាក់។

ជាមួយនេះ សមត្ថកិច្ចបានដកហូត វត្ថុតាងរួមមាន ម៉ូតូម៉ាក SCOOPY CLUB ពណ៌ខ្មៅគ្រឺម ផលិតឆ្នាំ២០២១ ស្លាកលេខ ភ្នំពេញ 1IU-9615។ ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ស្លាកលេខ កំពង់ចាម 1AB-2194។ ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ស្លាកលេខ ព្រះសីហនុ 1J-4185។ ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ក្រហម ផលិតឆ្នាំ២០២២ គ្មានពាក់ស្លាកលេខ និងម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ គ្មានពាក់ស្លាកលេខ។

ដោយឡែក ជុំវិញបញ្ហាជនសង្ស័យសុទ្ធតែជាបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនអីវ៉ាន់ល្បីរបស់ក្រុមហ៊ុនមួយចំនួនបាន ធ្វើឱ្យប្រជាពលរដ្ឋអ្នកដែលចូលចិត្តទិញទំនិញនៅតាមប្រព័ន្ធអនឡាញ មានការព្រួយបារម្ភ ព្រោះពួកគាត់ អាច ធ្វើឱ្យអតិថិជនប្រឈមនឹងគ្រោះថ្នាក់ផងដែរ។

ជនសង្ស័យខាងលើ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញានេះ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានរៀបចំកសាង សំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES