ខេត្តបន្ទាយមានជ័យ ៖ គូស្នេហ៍មួយគូ ទើបនឹងចេញពីផឹកស៊ីស្រវឹងស្រឿងៗ កើតមានជម្លោះពាក្យសម្តីនឹងគ្នា ស្រាប់តែមកដល់ផ្ទះវិញ ខាងប្រុសបានធ្វើសកម្មភាពវាយដំបង្ខំនារីជាសង្សារ ស្រាតសម្លៀកបំពាក់ចេញអស់ រួចយកដបទឹកសុទ្ធញ៉ុកចូលប្រដាប់ភេទនារីជាសង្សារ បណ្តាលឱ្យរងរបួសដាច់រលាត់ចេញឈាមង លុះឆ្លៀត ពេលដែលជនសង្ស័យចូលបន្ទប់ទឹក នារីរងគ្រោះបានរត់គេចទាំងអាក្រាតកាយ ហៅគេឯងឱ្យជួយ និងប្តឹង កម្លាំងអាវុធហត្ថ ចាប់វាយខ្នោះប្រុសស្នេហ៍ នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួល ម្តុំវត្តត្រាច ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ រហូតមកដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ ទើបកម្លាំងជំនាញអាវុធហត្ថ ចាប់ឃាត់ខ្លួនជនសង្ស័យបាន។
ជនសង្ស័យ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះវរ៉ាឆេត សាប់ប៉ាសាន (WORACHETSAPPRA SAN) ហៅណាត់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅភូមិក្បាល ស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយ ប៉ែត។ ចំណែកនារីរងគ្រោះជាសង្សារ មានឈ្មោះ អាំងថុង ភីយ៉ាផន (AMTHUNG PIYAPORN) ហៅមេ ភេទស្រី អាយុ២៥ឆ្នាំ ជាជនជាតិថៃ ស្នាក់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថាជន សង្ស័យឈ្មោះវរ៉ាឆេត សាប់ប៉ាសាន (WORACHETSAPPRA SAN) ហៅណាត់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួន កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ ពីបទហិង្សាដោយចេត នាមានស្ថាន ទម្ងន់ទោស និងអំពើលួច ប្រព្រឹត្តកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួល ម្តុំវត្តត្រាច ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ អូរជ្រៅ ក្រុងប៉ោយប៉ែត។ ក្នុងករណីឃាត់ខ្លួននេះ ដោយយោងតាម ពាក្យបណ្តឹងរបស់នារីជាសង្សាររបស់ជនសង្ស័យខាងលើ ដែលមាន ឈ្មោះអាំងថុង ភីយ៉ាផន (AMTHUNG PIYAPORN) ហៅមេ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បន្តថា ជនរងគ្រោះ និងជនសង្ស័យ ជាសង្សារ ធ្លាប់រស់នៅជាមួយគ្នា ជិត១ឆ្នាំ មកហើយ។ នៅថ្ងៃកើត ហេតុជនរងគ្រោះ និងជនសង្ស័យ ពេលចេញពីកន្លែងផឹកស៊ី បានឈ្លោះប្រកែកគ្នា បន្តិចបន្តួច ហើយក៏នាំគ្នាជិះម៉ូតូកង់បី ទៅបន្ទប់ជួល ដែលខ្លួនស្នាក់នៅជាមួយគ្នា។ ពេលទៅដល់បន្ទប់ជនរង គ្រោះមិនព្រមចូលទៅក្នុងបន្ទប់ទេ ជនសង្ស័យបានចាប់អូសដៃជនរងគ្រោះចូលក្នុងបន្ទប់ ហើយបានបង្ខំជន រងគ្រោះប្រាប់លេខសម្ងាត់ក្នុងទូរស័ព្ទ បន្ទាប់មកក៏បានផ្ទេរប្រាក់ចេញអស់ចំនួន ២០២៩បាត ទៅក្នុងគណនី របស់ខ្លួន ហើយបង្ខំឱ្យជនរងគ្រោះដោះសម្លៀកបំពាក់ចេញ ដើម្បីលេងប្រដាប់ភេទរបស់នាង និងថែមទាំងបាន យកដបទឹកសុទ្ធ ញ៉ុកចូលប្រដាប់របស់នារីរងគ្រោះជាសង្សារ បណ្តាលឱ្យរងរបួសហូរឈាមទៀតផង។ ក្រោយមក ជនសង្ស័យបានចូលបន្ទប់ទឹក ទើបនារីរងគ្រោះឃើញឱកាសល្អ ក៏ស្ទុះរត់ចេញក្រៅបន្ទប់ ទាំងអា ក្រាតកាយ មកដល់ក្រៅបន្ទប់ មុខកាំជណ្តើរ ជនសង្ស័យ បានរត់មកចាប់អូសជនរងគ្រោះចូលបន្ទប់វិញស្រប ពេលនោះ បានអ្នកជិតខាង (ជាជនជាតិថៃ) បានឃើញ ក៏ចេញមកជួយជនរងគ្រោះ ហើយបានយក សម្លៀក បំពាក់ឱ្យជនរងគ្រោះ និងបាននាំទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃ ចំនួន២ថ្ងៃ ទើបត្រឡប់មក វិញហើយក៏ដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីជួយអន្តរាគមន៍។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទ ល្មើស បានបញ្ជាក់ថា ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ដូចដែលជនរងគ្រោះបានចោទប្រកាន់ប្រាកដមែន។
ដោយផ្អែកលើចម្លើយសារភាព ជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនទៅ សាលាដំបូង ដើម្បីចាត់ការតាមនីតិវិធី៕