Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានបុកកូនស្លាប់ ម៉ែដឹកសពចូលប៉ុស្តិ៍ប៉ូលិស

ឡានបុកកូនស្លាប់ ម៉ែដឹកសពចូលប៉ុស្តិ៍ប៉ូលិស

ខេត្តបាត់ដំបង ៖ ក្មេងស្រីម្នាក់ បានដើររើសអេតចាយជាមួយឪពុកម្តាយ លុះពេលកំពុងដើរឆ្លងផ្លូវ បំណងទៅ រើសសំបកកំប៉ុង ស្រាប់តែមានរថយន្ត ១គ្រឿង បើកបរក្នុងល្បឿនយ៉ាងលឿន បានជ្រុលមកបុកយ៉ាងពេញទំ ហឹង បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ និងត្រូវបានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅកាន់មណ្ឌលសុខភាពដើម្បី សង្គ្រោះដែរ តែទៅដល់ គ្រូពេទ្យបានប្រាប់ថា កូនស្រីបានស្លាប់បាត់ទៅហើយ ទើបឪពុកម្តាយបានដឹកសព កូនស្រី ទៅប៉ុស្តិ៍ប៉ូលិស ប្តឹងសមត្ថកិច្ចដើម្បីឱ្យជួយអន្តរាគមន៍។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៤០នាទីរសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិជាមន្ត្រី ឃុំត្រែង ស្រុករតនមណ្ឌល។ក្មេងស្រីរងគ្រោះដែលត្រូវរថយន្តបុកស្លាប់ មានឈ្មោះធី សុខលី អាយុ១៣ឆ្នាំ មុខរបរដើររើសអេត ចាយជាមួយ ឪពុកម្តាយ និងមានលំនៅ ភូមិសាលាបាឡាត់ សង្កាត់វត្តគរ ក្រុងបាត់ដំបង។

លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានបញ្ជាក់ប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្ត ១គ្រឿង មិនស្គាល់ម៉ាកនិងស្លាកលេខ (ក្រោយកើតហេតុបានបើករត់បាត់) បានបុកនឹងអ្នកថ្មើរ ជើង ឈ្មោះឈ្មោះធី សុខលី ភេទស្រី អាយុ១៣ឆ្នាំ ដែល កំពុងដើររើសអេតចាយនៅកន្លែងកើតហេតុខាងលើ ជាមួយក្រុមគ្រួសារ រួចបានឆ្លងផ្លូវ ពីស្តាំទៅខាងឆ្វេង ។

ក្រោយកើតហេតុ ក្រុមគ្រួសារក្មេងស្រីរងគ្រោះ បានដឹកកូនស្រីទៅមណ្ឌលសុខភាពស្តៅ ដើម្បីឱ្យក្រុមពេទ្យ សង្គ្រោះ តែគ្រូពេទ្យពិនិត្យរួច ប្រាប់ថា ក្មេងស្រីរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបក្រុមគ្រួសារ ដឹកសព កូនស្រី ទៅប្តឹងនៅអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ដើម្បីឱ្យជួយអន្តរាគមន៍ តាមស្រាវជ្រាវរករថ យន្តបង្កហេតុ មកដោះស្រាយតាមច្បាប់។

តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល បានបញ្ជាក់ ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយសារអ្នកបើកបររថយន្តបើកបរល្បឿនលឿន ខ្វះការ ប្រុងប្រយ័ត្ន ទើបបណ្តាលឱ្យបុកក្មេងស្រីរងគ្រោះជា អ្នកថ្មើរជើង ពេញមួយទំហឹងតែម្តង។

បច្ចុប្បន្ន នគរបាលស្រុករតនមណ្ឌល កំពុងស្រាវជ្រាវស្វែងរកអ្នកបើកបររថយន្តបង្កហេតុ ដើម្បីយកមកដោះ ស្រាយតាមនីតីវិធី។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES