ភ្នំពេញ៖តារាសម្ដែងលោកឆឹម សក្កដា បានចេញសារថាលោកនៅតែមិនយល់ និងឆ្ងល់ថាតើហេតុអីបានជាកូនក្រុមរបស់ពេជ្រ សោភា កញ្ញាលឹម សេរីហាន់នីកា ដែលជាបេក្ខភាពម្នាក់លេចធ្លោហើយតែងតែត្រូវបានCoach ទាំង៤ សរសើរពីការដែលនាងបានធ្វើល្អពីសប្ដាហ៍ទៅមួយសប្ដាហ៍នោះបែជាមិនអាចឈ្នះVote ទៅវិញ ខណៈដែលនីកា មានប្រជាប្រិយភាពខ្លាំងរហូតដល់ត្រូវបានឆាណែលលលំដាប់ពិភពលោកBest Of The Voice យកទៅផុត២លើកទៀតផង។លោកសក្កដា ថាចម្ងល់របស់លោកនេះក៍នៅតែគ្មានចម្លើយគឺដូចមហាជនជាច្រើនបានឆ្ងល់លើរឿងមួយនេះដែរ។
លោកឆឹម សក្កដា បានចេញសារថា”មហាជនជាច្រើនកំពុងតែឆ្ងល់ និងកំពុងតែវែកញែកថាហេតុអ្វីនីកា មិនអាចឈ្នះ Vote ទាំងដែលនៅក្នុងក្រុមរបស់Coach សោភា គឺនីកា មានសំឡេងល្អជាង ធ្វើបានល្អជាង ទទួលបានសរសើរពីមហាជន និងគ្រូបង្វឹកទាំង៤ខ្លាំងជាងហើយបើនិយាយពីប្រជាប្រិយភាពតាមហ្វេសប៊ុក យូធូប និងតិកតុកក៏មានអ្នកគាំទ្រច្រើនជាង ជាពិសេសត្រូវបានជាប់Best Of The Voice ២សប្ដាហ៍ផ្ទួនគ្នា។ តើមានអ្វីទេបានជាបែបនេះ? ខ្ញុំក៏មិនដឹងដែរ!តែបើសិនជាអ្នកទាំងអស់គ្នាគាំទ្រក្មេងស្រីម្នាក់នេះ ជួយបោះឆ្នោតគាំទ្រនាងផង កុំឲ្យដល់ពេលនាងចាកចេញទើបផ្ទុះការវែកញែក បែបនេះបែបនោះ គ្រប់យ៉ាងគឺVote បើចង់ឲ្យនីកាទៅវគ្គផ្ដាច់ព្រ័ត្រជួយVoteឲ្យនាងផង “។
ក្រៅពីលោកឆឹម សក្កដា ក៍មានគ្រូបង្ហាត់ម៉ូដលោកម៉ែន និមលរតន៍ បានសម្ដែងការគាំទ្រចំពោះមតិនិងយោបល់របស់លោកសក្កដា ដែលបានលើកឡើងនេះដែរតាមរយៈការចែកចាយ(Share)សំណេរខាងលើ។
អ្នកយកព័តមានយើងបានទូរស័ព្ទទៅពេជ្រ សោភា ដើម្បីសាកសួររឿងពីមូលហេតុដែលនាំឲ្យកូនក្រុមរបស់នាងមិនអាចយកឈ្នះVote ប្រចាំសប្ដាហ៍ទី៤បាន ប៉ុន្ដែត្រូវនាងលើកឡើងយ៉ាងខ្លីថារូបនាងផ្ទាល់ក៍មិនបានដឹងរឿងនេះដែរ ព្រោះនៅលើមហាជនជាអ្នកVote ។ប៉ុន្ដែសោភា នៅតែលើកសរសើរពីសម្ថភាពកូនក្រុមរបស់នាងកញ្ញាហាន់នីកា ថាធ្វើបានល្អមិនដែលឲ្យនាងជាCoach ខកចិត្តឡើយ ពិសេសគឺទោះជានីកា ច្រៀងបទរបស់តារាចម្រៀងរូបណាក៍នៅតែជាសម្លេងរបស់នាងដដែល ហើយនាងថែមទាំងច្រៀងបានច្រើនទម្រង់ទៀតផង ក្រោយមានការបង្វឹគពីរូបនាងនិងសហការណ៍គ្នាយ៉ាងល្អជាមួយលោកគ្រូភ្លេងសាន់ សុវវណ្ណឌីន ។សោភា បន្ដប្រកាន់ជំហដដែលថាមិនចាំបាច់តែកូនក្រុមរបស់នាងទេ កូនក្រុមរបស់គ្រូបង្វឹគរូបណាក៍បានដែរឲ្យតែមានសម្ថភាពពិតប្រាកដនឹងក្លាយទៅជាម្ចាស់ពាននោះនាងក៍ដូចជាទស្សនិកជននិងសប្បាយចិត្ត។
សូមបញ្ជាក់ថាការផ្ទុះការវែកញែកនៅលើបណ្ដាញសង្គមរឿងកូនក្រុមពេជ្រ សោភា កញ្ញាលឹម សេរីហាន់នីកា អាយុ១៦ឆ្នាំ មកពីខេត្តកំពង់ធំ មិនឈ្នះVote នេះក្រោយពីមានការសង្កេតឃើញពីអ្នកតាមដានការប្រលងចម្រៀងThe Voice Cambodia នៅរដូវកាលទី៣ ថាមានបេក្ខភាពជនខ្លះច្រៀងមិនសូវពិរោះ តែមានរូបរាងសង្ហារបែជាត្រូវអ្នកVote ភាគច្រើនជានារីៗនោះផ្ដល់ការគាំទ្រធ្វើឲ្យបេក្ខភាពនោះទទួលបានការគាំទ្រច្រើនជាងបេក្ខនារីស្រីៗមួយចំនួនដែលមានសម្ថភាពល្អជាងបេក្ខជនទាំងនោះទៅវិញ ដែលនេះជាបញ្ហាចោទដ៍ធំមួយព្រោះអ្នកVote មិនបានបែងចែកឲ្យដាច់ស្រឡះរវាងសម្ថភាព ព្រោះកម្មវិធីលំដាប់អន្ដរជាតិThe Voice Cambodia គេជ្រើសយកសម្លេងមិនមែនផ្ដោតលើសម្រស់ទេ។ចំពោះកញ្ញាលឹម សេរីហាន់នីកា វិញនាងត្រូវបានឆាណែលលំដាប់ពិភពលោកBest Of The Voice យកការច្រៀងសម្ដែងរបស់នាងទៅផុសជាសាកលចំនួន២លើកមកហើយគឺនៅវគ្គLive Show សប្ដាហ៍ទី១ នាងច្រៀងបទ”ក្ដាមស្រែ” ដែលប្រើបច្ចេកទេសច្រៀងដល់ទៅ៤ស្ទីល និងនៅសប្ដាហ៍ទី៣ នាងច្រៀងបទ”យុត្តិធ័មគ្មាន សម្រាប់អ្នកស្មោះ” ដែលគេចាត់ទុកនាងជាបេក្ខភាពធ្វើបានល្អបំផុតប្រចាំសប្ដាហ៍ (Best Of Performances This Week On The Voice )។ដោយឡែកសម្រាប់វគ្គLive Show សប្ដាហ៍ទី៤ វិញកញ្ញាហាន់នីកា ច្រៀងបទ”ស្រលាញ់អូនម្ដងទៀតបានទ?”ដែលជាសំនៀងដើមរបស់អ្នកនាងសុគន្ធ និសា ។
លោកឆឹម សក្កដា ថាលោកក៍ដូចជាទស្សនិកជនមិនចង់ឃើញកញ្ញាហាន់នីកា ចាកចេញពីកម្មវិធីនោះទេ ហេតុនេះហើយលោកថាការជួយនាងបានទាល់តែមហាជនVote ឲ្យនាងដើម្បីបានឈានទៅវគ្គបន្ទាប់ទៀត។គូរបញ្ជាក់ថាThe Voice Cambodia រដូវកាលទី៣ វគ្គLive Show សប្ដាហ៍ទី៥ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ(Semi Final ) ខណៈវគ្គផ្ដាច់ព្រ័ត្រ(Final)នឹងធ្វើនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ខាងមុខ ៕