Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប៉ូលិសជិះម៉ូតូបុកដើមឈើ បាក់កស្លាប់

ប៉ូលិសជិះម៉ូតូបុកដើមឈើ បាក់កស្លាប់

ខេត្តព្រះវិហារ ៖ បុរសជាមន្ត្រីនគរបាលការពារព្រំដែន ចំនួន២នាក់ បានជិះម៉ូតូដឹកគ្នាក្នុងល្បឿនលឿន រួចក៏ ជ្រុលទៅបុកដើមឈើ១ដើម យ៉ាងពេញទំហឹង បណ្តាលឱ្យស្លាប់ម្នាក់នៅនឹងកន្លែង ចំណែកម្នាក់ទៀតរងរបួស ធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង១៥នាទីព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ត្រង់ចំណុចជិតដើមចំបក់ ស្ថិតក្នុងភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត។

លោកវរសេនីយ៍ទោ ថង អឿន នាយការិយាល័យទី២ កងពលតូចអន្តរាគមន៍លេខ៨ បានឱ្យដឹងថានៅក្នុងហេតុ ការណ៍នេះ បានធ្វើឱ្យមន្ត្រីនគរបាលម្នាក់ បានស្លាប់ និងម្នាក់ទៀត រងរបួសធ្ងន់។ជនរងគ្រោះទាំង២នាក់ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ទី១-ឈ្មោះក្រូច ថា អាយុ៤៨ឆ្នាំ ជាមន្ត្រីនគរបាលបម្រើ ការងារនៅអង្គភាពវរសេនាតូចលេខ៧៩៥ មានឋានន្តរស័ក្តិថ្នាក់អនុសេនីយ៍ឯក មានលំនៅ ភូមិធម្មជាតិ ឃុំ ស្រអែម ស្រុកជាំក្សាន្ត (រងរបួសធ្ងន់) និងទី២-ឈ្មោះអេង ថា អាយុ៤៧ឆ្នាំ ជាមន្ត្រីនគរបាលបម្រើការងារ នៅ អង្គភាពវរសេនាតូចលេខ៧៩៥ មានឋានន្តរស័ក្តិថ្នាក់អនុសេនីយ៍ឯក មានលំនៅ ភូមិធម្មជាតិ ឃុំស្រអែម ស្រុក ជាំក្សាន្ត (ស្លាប់នៅនឹងកន្លែង)។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះអន្តរាគមន៍ និងចាត់បញ្ជូនជនរងគ្រោះដែលរងរបួសធ្ងន់ ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើ បុណ្យតាមប្រពៃណី៕

RELATED ARTICLES