Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបាញ់សម្លាប់ជាងកាត់សក់ រត់ទៅថៃ៣ឆ្នាំ ទើប ចាប់បាន

បាញ់សម្លាប់ជាងកាត់សក់ រត់ទៅថៃ៣ឆ្នាំ ទើប ចាប់បាន

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យជាឃាតករដៃឆៅ ដែលបានបាញ់សម្លាប់បុរសជាជាងកាត់សក់ម្នាក់ នៅខណ្ឌទួលគោក កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនោះ ទីបំផុតត្រូវបានកម្លាំង សមត្ថកិច្ចជំនាញ កម្ពុជា សហការជាមួយនឹងកម្លាំងសមត្ថកិច្ចថៃ បានស្រាវជ្រាវតាមចាប់ខ្លួនរហូតដល់ក្នុងទឹកដីថៃ បន្ទាប់ពី ឃាតករដៃឆៅនេះ បានរត់គេចទៅសម្ងំលាក់ខ្លួនក្នុងទឹកដីថៃ អស់រយៈពេល៣ឆ្នាំ។ប្រតិបត្តិការតាមចាប់ខ្លួនជនសង្ស័យជាឃាតករនេះ បានធ្វើឡើង កាលពីវេលាម៉ោង ១០និង៥០នាទីព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងទឹកដីប្រទេសថៃ។

ជនសង្ស័យជាឃាតករ ដែលបាញ់សម្លាប់ជាងកាត់សក់ និងត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះលី ថារិយ អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំ នៅផ្ទះលេខ៣០ ផ្លូវលេខ៧០ ក្រុម៣០៣ ភូមិ២៩ សង្កាត់បឹង កក់២ ខណ្ឌទួលគោក។ ចំណែកជនរងគ្រោះ ដែលត្រូវ ឃាតករដៃឆៅបាញ់សម្លាប់យ៉ាងព្រៃផ្សៃ មានឈ្មោះសុខ សុកេន អាយុជាង៣០ឆ្នាំ មុខរបរជាងកាត់សក់ មានប្រពន្ធនិងកូនស្រីតូចៗ ចំនួន ៤នាក់ ក្នុងបន្ទុក ស្នាក់នៅ ផ្ទះកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នង ការនគបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរ បាលរាជធានីភ្នំពេញ បានចាត់លោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរ បាលព្រហ្ម ទណ្ឌ ដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌសហការជាមួយមន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ និងកម្លាំងនគរបាលជាតិថៃ រហូតដល់វេលាម៉ោង ១០និង៥០នាទីព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២៣ ក៏ឈានដល់ការឃាត់ខ្លួនពិរុទ្ធជន ចំនួន១នាក់ ឈ្មោះលី ថារិយ នៅក្នុងទឹកដីប្រទេសថៃ ហើយបញ្ជូន មកកម្ពុជា ដើម្បីយកមកអនុវត្តតាមផ្លូវច្បាប់ ពីបទឃាតកម្ម និងកាន់កាប់អាវុធឬដឹកជញ្ជូនអាវុធ ដោយគ្មាន ការអនុញ្ញាត ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១៩ ផ្លូវលេខ២៩១ ក្រុម៥៨ ភូមិ១៣ សង្កាត់ បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ តាមដីកាបង្គាប់ឱ្យចាប់និងឃុំខ្លួន លេខ៦៨៨ (ឈ) ដឃដ ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ចេញដោយលោក ឯក ប៉ូលីហ្វីល ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បញ្ជូនមកការិយាល័យ ដើម្បីចាត់ការតាមនីតិវិធី។

គួររំលឹកថា កាលពីវេលាម៉ោងជាង ១០យប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ មានករណីឃាតកម្ម  បាញ់សម្លាប់ មនុស្សយ៉ាងសាហាវឃោរឃៅមួយ បានកើតឡើងនៅមុខផ្ទះកាត់សក់ យីហោ សុខម៉េង ដៃខ្មែរ កាត់សក់ មានទីតាំងស្ថិតនៅចំហៀងសាលារៀនទួលគោក ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដោយបុរសជា ជាងកាត់សក់ម្នាក់ បានជួបជុំផឹកស៊ីជាមួយនឹងមិត្តភក្តិរបស់ខ្លួន នៅខាងមុខផ្ទះ លុះពេលបែកផ្លូវគ្នាត្រឡប់ ទៅផ្ទះវិញអស់ ស្រាប់តែលេចមុខអ្នកជិតខាងម្នាក់ ដែលជាមន្ត្រីនគរបាល បានដើរមករករឿង ប្រតាយប្រ តប់ជាមួយនឹងបុរសជាជាងកាត់សក់ រួចក៏ដកកាំភ្លើងបាញ់ប្រហារជនរងគ្រោះ ១គ្រាប់ បណ្តាលឱ្យស្លាប់នៅ នឹងកន្លែងតែម្តង។ បន្ទាប់មក ជនសង្ស័យបានរត់គេចខ្លួនបាត់។ ប៉ុន្តែឈាមស្រែកស្បែកហៅទោះជាឃាតករ ដៃឆៅនេះ ព្យាយាមរត់គេចខ្លួនទៅដល់ប្រទេសថៃ រហូត៣ឆ្នាំ ក៏នៅតែមិនអាចគេចពី សំណាញ់ច្បាប់បាន ឡើយ៕

RELATED ARTICLES