Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រើក្មេង-ជនពិការឱ្យសុំទាន ជាប់ខ្នោះ៣

ប្រើក្មេង-ជនពិការឱ្យសុំទាន ជាប់ខ្នោះ៣

ភ្នំពេញ ៖ ក្រុមជនពិការ អនាថា និងក្មេងៗ ព្រមទាំងមនុស្សពេញវ័យ មានកាយសម្បទាគ្រប់គ្រាន់សរុប ចំនួន១៤នាក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ និងសមត្ថកិច្ច ចុះប្រមូលនាំយកមកសាកសួរ អប់រំ បញ្ជូនទៅមន្ទីរសង្គមកិច្ច ហើយក្នុងនោះមាន៣នាក់ ត្រូវបាន រកឃើញថា ជាប់សង្ស័យញុះញង់និងជួញដូរ ពលកម្មលើកុមារ និងជនពិការ (ប្រើក្មេងនិងជនពិការ ឱ្យដើរលក់ផ្លែឈើ និងសុំទានតាមស្តុប) ត្រូវបានសមត្ថ កិច្ចកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ដោយបានការអនុញ្ញាតពីលោក អភិបាលខណ្ឌសែនសុខ ក្រុមការងាររដ្ឋបាលខណ្ឌ ដឹកនាំដោយលោកញាណ ចន្ថាវេរ៉ា អភិបាលរងខណ្ឌ ចុះប្រមូលជនអនាថា ជនមានពិការភាព ដើរសុំលុយនិង អ្នកលក់ផ្លែពុទ្រា នៅតំបន់ស្តុបណតប៊្រីដ ផ្លូវលេខ ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចំនួន១៤រូប (ស្រី៥)។

មនុស្សទាំង១៤នាក់ដែលត្រូវសមត្ថកិច្ចចុះប្រមូល រួមមាន ជនមានពិការភាព ចំនួន៥នាក់ (ស្រី១) អាយុពី៣២ឆ្នាំ ដល់អាយុ៦២ឆ្នាំ ច្រៀងសុំលុយតាមស្តុប។ កុមារ ចំនួន៥នាក់ (ស្រី២) អាយុ២ឆ្នាំ ដល់អាយុ១៣ឆ្នាំ លក់ផ្លែពុទ្រា តាមស្តុប។ មនុស្សពេញវ័យ និងមានកាយសម្បទាមាំមួន ចំនួន៤នាក់ (ស្រី២) ដើរលក់ផ្លែពុទ្រាតាមស្តុប។

អ្នកទាំង១៤នាក់នោះ រដ្ឋបាលខណ្ឌសែនសុខ បានបញ្ជូនទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ ចំនួន១១នាក់ (ស្រី៤នាក់)។ ដោយឡែកដោយមានការឯកភាពពីលោកសេង ពុទ្ធី ព្រះរាជអាជ្ញា រង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចំពោះបុគ្គលចំនួន ៣នាក់ (ស្រី១) ត្រូវបានសង្ស័យញុះ ញង់និង ជួញដូរពលកម្មលើកុមារ និងជនពិការ ត្រូវបានបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ដើម្បីសាកសួរ និង អនុវត្តតាមនីតិវិធី រួមមាន ទី១-ឈ្មោះយិន សុផន ភេទប្រុស អាយុ៦២ឆ្នាំ ទី២-ឈ្មោះសំ សុជុន ភេទប្រុស អាយុ ៣៧ឆ្នាំ និងទី៣-ឈ្មោះចេង ឆេងហឿន ភេទស្រី អាយុ៣៧ឆ្នាំ។

ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES