Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម សិស្សស្រីគេចសាលា ជិះម៉ូតូជ្រែ ប៉ូលិសចាប់

 សិស្សស្រីគេចសាលា ជិះម៉ូតូជ្រែ ប៉ូលិសចាប់

ខេត្តព្រៃវែង ៖ កម្លាំងនគរបាលស្រុកកំពង់ត្របែក កាលពីរសៀលថ្ងៃទី២១ កញ្ញា បាននាំខ្លួនក្មេងស្រីម្នាក់ យកមកធ្វើការអប់រំណែនាំនៅអធិការដ្ឋាននគរបាលស្រុក ក្រោយពីស្រាវជ្រាវរកឃើញថា ក្មេងស្រីរូបនេះ បានគេចម៉ោងរៀនសូត្រ ទៅជិះម៉ូតូជ្រែពេញផ្លូវ និងថែមទាំងបានថតរូបបង្ហោះលើបណ្តាញសង្គម ហ្វេសប៊ុក ទៀតផង។

លោកវរសេនីយ៍ឯក សួន សំអឿន អធិការនគរបាលស្រុកកំពង់ត្របែក បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី២២ កញ្ញា ឆ្នាំ២០២៣ សមត្ថកិច្ចបានប្រទះឃើញឃ្លីបវីដេអូមួយ នៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក បង្ហាញអំពីសកម្មភាព ក្មេងស្រីម្នាក់ បានជិះម៉ូតូជ្រែពេញផ្លូវ នៅលើកំណាត់ផ្លូវជាតិលេខ១ ដែលសកម្មភាពនេះ ធ្វើឱ្យប៉ះពាល់ខ្លាំង ដល់សណ្តាប់ធ្នាប់សង្គម និងអាចបង្កឱ្យមានគ្រោះថ្នាក់ផងដែរ។

លោកអធិការ បានបន្តទៀតថា ក្រោយប្រទះឃើញឃ្លីបវីដេអូនេះភ្លាម កម្លាំងសមត្ថកិច្ចស្រុកកំពុងត្របែក បានចុះស្រាវជ្រាវភ្លាម រហូតរកឃើញអត្តសញ្ញាណក្មេងស្រី និងឈានទៅដល់នាំខ្លួនយកមក ធ្វើការអប់រំនៅ អធិការដ្ឋាននគរបាលស្រុក នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។

នៅចំពោះមុខសមត្ថកិច្ច ក្មេងស្រីរូបនេះបានសារភាពថា រូបនាងពិតជាបានធ្វើសកម្មភាពជិះម៉ូតូជ្រែពេញផ្លូវមែន ដោយមានមិត្តភក្កិជិះម៉ូតូតាមថតពីក្រោយ ហើយបានបង្ហោះរូបភាពនេះចូលទៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ លុះស្អែកឡើង ក៏ត្រូវសមត្ថកិច្ចនាំខ្លួនមកអប់រំតែម្តង។

ក្រោយពីក្មេងស្រីរូបនេះ បានសារភាពទទួលស្គាល់កំហុស និងបានសន្យាឈប់ប្រព្រឹត្តខុសតទៅទៀតនៅ រសៀលថ្ងៃដដែល នេះ សមត្ថកិច្ចស្រុកកំពង់ត្របែក បានហៅឪពុកម្តាយក្មេងស្រីមកកាន់អធិការដ្ឋាននគរ បាលស្រុក ដើម្បីធ្វើកិច្ចសន្យា ធានាយកកូនស្រីត្រឡប់ទៅផ្ទះវិញ នៅល្ងាចថ្ងៃដដែល៕

RELATED ARTICLES