Saturday, November 23, 2024
HomeកីឡាជាតិTV5 បើកតំណើរការប្រកួតប្រដាល់អន្ដរជាតិ គុនខ្មែរ​ប៉ុស្ដិ៍លេខ៥ ចាប់ពីថ្ងៃទី១ តុលា ២០២៣

TV5 បើកតំណើរការប្រកួតប្រដាល់អន្ដរជាតិ គុនខ្មែរ​ប៉ុស្ដិ៍លេខ៥ ចាប់ពីថ្ងៃទី១ តុលា ២០២៣

កណ្ដាល៖ស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បានរៀបចំសន្និសីទកាសែតកាលពីព្រឹកថ្ងៃទី២៩ កញ្ញា ស្ដីពីការប្រ​កួតប្រដាល់ អន្ដរជាតិ គុនខ្មែរប៉ុស្ដិ៍លេខ៥ ប្រចាំសប្ដាហ៍ជារៀងរាល់ថ្ងៃអាទិត្យ ដែលរៀបចំនៅស្ទូឌីយោ ប៉ុស្ដិ៍​លេខ៥ ព្រែកកំពិស ដែលកម្មវិធីនេះមានការអញ្ជើញចូលរួមពីលោកហួង តារាមុនី អគ្គនាយកវិទ្យុ និងទូរទស្សន៍ ខ.ភ.ម  ប៉ុស្ដិ៍លេខ៥ ,លោកApichart Duang Art នាយកចាត់ការទូទៅ ក្រុមហ៊ុនទឹកបរិសុទ្ធលីយ៉ង និងក្រុមហ៊ុន​អ៊ីវ៉ា ទឹកកកអនាម័យPremium ជាម្ចាស់ឧបត្ថម្ភកម្មវិធី,ឯកឧត្តមម៉ិល កាដូ ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា និង​ជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ,លោកជំទាវរស់ ឡុងម៉ាឡែន ប្រធានទីផ្សារ និងទំនាក់ទំនង​នៃស្ថា​នីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ,អ្នកសារព័តមានជាច្រើនស្ថាប័ន រួមទាំងអាជ្ញាកណ្ដាលនិងកីឡាករ​ប្រដាល់​ជាច្រើន​រូប​ផងដែរ។

លោកហួង តារាមុនី អគ្គនាយកវិទ្យុ និងទូរទស្សន៍ ខ.ភ.ម  ប៉ុស្ដិ៍លេខ៥ បានមានប្រសាសន៍ថាស្ថានីយ៍ទូរ​ទស្សន៍​ប៉ុស្ដិ៍លេខ៥ ជានិច្ចកាលតែងតែលើកស្ទួយលើគ្រប់វិស័យ ក្នុងនោះ​វិស័យប្រដាល់គុនខ្មែរជាវិស័យមួយ​ដែលរាជ​រដ្ឋាភិបាលបានយកយកចិត្តទុកដាក់ខ្ពស់បំផុត។កីឡាប្រដាល់គុនខ្មែរជាមរតកក្បាច់គុនរបស់ខ្មែរ​តាំងពីបុរាណ​កាលមកដែលប៉ុស្ដិ៍លេខ៥ បានរៀបចំជាលក្ខណៈអន្ដរជាតិ លក្ខណៈជាតិ ទទួលបានការគាំទ្រជាច្រើនពីសំ​ណាក់​​​ទស្សនិក​ជនទាំងក្នុងនិងក្រៅស្រុក។ការប្រកួតប្រដាល់គុនខ្មែរប្រចាំសប្ដាហ៍នាពេលខាង​មុខនេះជាការ​ប្រកួតជាលក្ខណៈអន្ដរជាតិដែលមានការប្រកួតចំនួន៥គូក្នុង១សប្ដាហ៍ ក្នុងគោលបំ​ណងផ្ដល់ឱកាសដល់កី​ឡា​ករដើម្បីរកប្រាក់ចំណូលផ្គត់ផ្គងដល់គ្រួសារ បញ្ចេញសម្ថភាព បទពិសោធន៍ដើម្បីឈានទៅរកភាពជោគជ័យ កិត្តិយស កេរ្តិ៍ឈ្មោះ ដែលការប្រកួតចាប់ពីម៉ោង៦ល្ងាចតទៅនៅរៀងរាល់ល្ងាចថ្ងៃអាទិត្យនៅស្ទូឌីយូប៉ុស្ដិ៍លេខ៥  ព្រែកកំពិស ហើយក៍មានការផ្សាយផ្ទាល់តាមទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ,តាមApp Tv5 Cambodia Facebook និងYu Tube ផងដែរ។

 ចំណែកMr .Apichart Duang Art នាយកចាត់ការទូទៅក្រុមហ៊ុនទឹកបរិសុទ្ធ លីយ៉ង និងក្រុមហ៊ុនអ៊ីវ៉ា ទឹកអនា​ម័យ​ទឹកកកPremium ជាម្ចាស់ឧបត្ថម្ភកម្មវិធី បានថ្លែងថាយើងមានសេចក្ដីរីករាយក្រៃលែងដែលមាន​ចំណែក​ចូលរួម​ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកស្ទួយកីឡាប្រដាក់គុនខ្មែររបស់យើង ដើម្បីធ្វើឲ្យកីឡារគុនខ្មែរ​មាន​សក្ដា​នុពល ហើយអាចទៅប្រកួតលំដាប់សាកលលោកដើម្បីនាំយកកេរ្តិ៍ឈ្មោះជូនជាតិយើង។ក្នុងនាមជា​Sponsor ធំលោកមានសង្ឃឹមយ៉ាងមុតមាំថាកីឡាគុនខ្មែរយើងនឹងមានកេរ្ដិ៍ឈ្មោះ ហើយកាន់តែតែរឹងមាំ​ថែម​ទៀតទាំងនាពលបច្ចុប្បន្ន និងអនាគត។

 ឯកឧត្តមម៉ិល កាដូ ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡា​ប្រដាល់គុនខ្មែរ បាន​មានប្រសាសន៍ថាស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ចាប់ដៃជាមួយក្រុមហ៊ុនទឹកបរិសុទ្ធលីយ៉ង និងក្រុមហ៊ុនអ៊ីវ៉ា ទឹក​កកអនាម័យPremium ជាម្ចាស់ឧបត្ថម្ភកម្មវិធីនាពេលនេះជាការគាំទ្រកីឡាប្រដាល់គុន​ខ្មែរគឺមានបំណងចង់​លើក​កម្ពស់កិត្យានុភាពលើការផ្សព្វផ្សាយក្បាច់គុនបុរាណខ្មែរលើឆាកអន្ដរជាតិ ក៍ដូចជាបំផុសកីឡាប្រដាល់​គុនខ្មែរទៅដល់ដល់យុវជននិងអ្នកស្នេហាវិស័យគុនខ្មែរឲ្យកាន់តែសកម្មថែមទៀត។ក្នុងនាមជាសហព័ន្ធ​កីឡា​ប្រដាល់គុនខ្មែរ មានតែរួមចំណែកក្នុងការថ្លែងអំណរគុណ និងកោតសរសើរយ៉ាងក្រៃលែងចំពោះស្ថានីយ៍ទូរ​ទស្សន៍​ប៉ុស្ដិ៍លេខ៥ ក៍ដូចជាម្ចាស់Sponsors ខាងលើ។ជាមួយគ្នានេះដែរឯកឧត្តមក៍បានអំពាវ​នាំវឲ្យទស្សនិក​ជនអញ្ជើញមកទស្សនាដោយផ្ទាល់ ឬតាមរយៈផ្សាយផ្ទាល់លើទូរទស្សន៍ និងផេកទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ឲ្យបាន​ច្រើន​ដើម្បីលើកស្ទួយក៍ដូចជាបំផុសដល់វិស័យប្រដាល់គុនខ្មែរឲ្យកាន់​តែទូលំទូលាយថែមទៀត ។

 សូមបញ្ជាក់ថាការប្រដាល់គុនខ្មែរ នៅទូរទស្សន៍ប៉ុស្ដិ៍លេខ៥ មានប្រជាប្រិយភាព​ខ្លាំងដែលមានអ្នកទស្សនា​ណែនៗស្ទូឌីយូ ហើយការវិលត្រឡប់មកតំណើរការរដូវកាលថ្មីនេះធ្វើឲ្យអ្នក​ស្នេហាវិស័យកីឡាគុនខ្មែរជាច្រើន​រីករាយខ្លាំង។ទស្សនិកជនអាចទៅទស្សនាដោយផ្ទាល់ជារៀងរាល់ថ្ងៃអាទិត្យ នៅស្ទូឌីយោប៉ុស្ដិ៍​លេខ​៥ ព្រែក​កំពិស ចាប់ពីម៉ោង៦ល្ងាច តទៅ ៕

RELATED ARTICLES