Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមថ្ងៃស្លៀកស្បង់ដើរបិណ្ឌបាត យប់គាស់ផ្ទះ ជាប់ខ្នោះ៤

ថ្ងៃស្លៀកស្បង់ដើរបិណ្ឌបាត យប់គាស់ផ្ទះ ជាប់ខ្នោះ៤

ខេត្តព្រៃវែង ៖ យុវជនស្ទាវ ៤នាក់ ពេលថ្ងៃស្លៀកស្បង់ចីវរ ដើរបិណ្ឌបាតតាមផ្ទះអ្នកស្រុកភូមិ តែយប់ឡើង ដោះស្បង់ចេញ ដើរគាស់ផ្ទះ លួចទ្រព្យ សម្បត្តិប្រជាពលរដ្ឋ ទីបំផុតត្រូវសមត្ថកិច្ចស្រាវជ្រាវបង្ក្រាបបាន។

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានឲ្យដឹងថា ក្មេងជំទង់ ៤នាក់ ដែលសត្ថកិច្ចឃាត់ខ្លួននោះ សុទ្ធតែអនីតិជន ហើយតាមទទួលព័ត៌មានដែលលោកទទួលបានថា  នៅមានលោកសង្ឃបន្លំខ្លួនរបៀបនេះខ្លះទៀត កំពុងគង់នៅតាមវត្តអារាមនានា ។

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានបញ្ជាក់តាមគណនីហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់លោក កាលពីយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ថា “ពេលថ្ងៃ គ្រងស្បង់ចីវរ ធ្វើជាសង្ឃ ឱ្យប្រជាជនសំពះដល់បាតដី លុះដល់ពេលរាត្រី ចេញលួចចេញគាស់ពេញភូមិ។ ដំបូងខ្ញុំគិតថា មិនចង់សរសេរអ្វីទេ ពីព្រោះរឿងមិន ចំណេញអ្វីដល់ សង្គម មានតែភាពអាប់ឱនប៉ុណ្ណោះ។ យ៉ាងណាក៏គួរទម្លាយចេញខ្លះ ឱ្យគ្រប់គ្នាពិចារណា… អាយុ១៣ ១៤ ១៥ សុទ្ធសឹងជាអនីតិជន ដែលមិនអាច អនុវត្តទោស តាមច្បាប់បានទៀត អ៊ីចឹងទេ តើបទល្មើសងាយណានឹងថមថយ? តាមទទួលព័ត៌មាន តែមិនទាន់ស្រាវជ្រាវ នៅមានសង្ឃរបៀបនេះខ្លះទៀត កំពុងគង់នៅតាមវត្ត អារាមនានា ប៉ុន្តែនគរបាល នឹងមិនលើកលែងឡើយ…”។

លោកស្នងការ បានបន្តថា “ការងាររាល់ថ្ងៃ នគរបាលបាលទទួលបន្ទុកច្រើនមុខច្រើនម៉ាកណាស់ ដូចនេះបើពឹងផ្អែកតែលើនគរបាលមួយ សង្គមមួយ នេះមិន ងាយនឹងរកសេចក្តីសុខពេញលេញបានឡើយ គ្រប់ៗគ្នាត្រូវតែចូលរួមប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃបទល្មើស។ នគរបាលព្រៃវែង នឹងខិតខំបន្ថែមលើបន្ថែម និង កាន់តែខ្លាំងលើខ្លាំងអស់ពីសមត្ថភាពមាន ប៉ុន្តែក៏មិនប្រាកដថា ជោគជ័យលើការប្រឆាំងបទល្មើសដែរ…”។

លោកស្នងការ ឈឿន ប៊ុនឆន បានបន្តថា “ខ្ញុំតែងគិតនិងស្រមៃថា បើអ្នកមានលុយ មានទ្រព្យរូបណា មកជួយវិនិយោគ ឬជួយបង្កើតមជ្ឈមណ្ឌលអប់រំកែ ប្រែអ្នកប្រើប្រាស់គ្រឿងញៀន ក៏ដូចជាក្មេងៗមិនគ្រប់អាយុ ទទួលទោសមុខច្បាប់ ដូចករណីខាងលើ ខ្ញុំថារឿងល្អៗ នឹងកើតមានសម្រាប់សង្គម វានឹង ល្អជាងចាប់បញ្ជូនពួកគាត់ចូលពន្ធនាគារ។ មុនពេលខ្ញុំចាកចេញពីខេត្តព្រៃវែង ខ្ញុំពិតជាចង់ឃើញមជ្ឈមណ្ឌលបែបនេះ កើតមានឡើងនៅខេត្តព្រៃវែងយើងណាស់ និង ជាមជ្ឈមណ្ឌលបង្ហាត់បង្រៀនចំណេះជំនាញដ៏តឹងរ៉ឹងមួយផងដែរ…”៕

RELATED ARTICLES