Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប៉ូលិសជិះម៉ូតូធ្លាក់ជង្ហុក ដួលបោកក្បាលស្លាប់

ប៉ូលិសជិះម៉ូតូធ្លាក់ជង្ហុក ដួលបោកក្បាលស្លាប់

ខេត្តពោធិ៍សាត់ ៖ បុរសជាមន្ត្រីនគរបាលម្នាក់ ជិះម៉ូតូពេលយប់តែម្នាក់ឯង ទំនងជាភ្លើងម៉ូតូភ្លឺមិនស្រូវច្បាស់ផង យប់ងងឹត ផ្លូវក៏លំបាក មានជង្ហុកច្រើនទៀត ទើបបណ្តាលឱ្យធ្លាក់ជង្ហុក ដួលបោកក្បាលស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង១០នាទីយប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅលើផ្លូវលំក្រាលក្រួសក្រហម ត្រង់ចំ ណុចមុខអនុស្ថានីយ ស្ថិតនៅភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ។បុរសរងគ្រោះដែលបាត់បង់ជីវិត មានឈ្មោះនួន ហាច អាយុ៤១ឆ្នាំ មុខរបរជាមន្ត្រីនគរបាល មានលំនៅ ភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញមានម៉ូតូ ១គ្រឿង ម៉ាកស៊ីរ៉ូស ពណ៌ស្ករ ពាក់ស្លាកលេខ នគរបាល ១-៧៦៧៩ បើកបរដោយឈ្មោះនួន ហាច ធ្វើដំណើរពីលិច ទៅកើត លុះមកដល់កន្លែងកើតហេតុ ស្រាប់តែជិះម៉ូតូធ្លាក់ជង្ហុក ដួលដោយខ្លួនឯង បណ្តាលឱ្យស្លាប់នៅនឹង កន្លែងកើតហេតុតែម្តង។

លោកវរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ បានឱ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលចរាចរណ៍ បានចុះទៅពិនិត្យ និងធ្វើការវាស់វែងរួចហើយ បានសន្និដ្ឋានថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្តាលមកពីអ្នកបើកបរម៉ូតូខ្វះការប្រុងប្រយ័ត្ន និងកត្តាផ្លូវ។សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES