Tuesday, November 19, 2024
Homeតារាខ្មែរតើ៥ឆ្នាំ លឹម សេរីហាន់នីកា ៖អាចប្រជែងទីផ្សារ​ចម្រៀង​នៅហង្សមាសបាន ឬអត់ ?

តើ៥ឆ្នាំ លឹម សេរីហាន់នីកា ៖អាចប្រជែងទីផ្សារ​ចម្រៀង​នៅហង្សមាសបាន ឬអត់ ?

កំពង់ធំ៖លឹម សេរីហាន់នីកា បានក្លាយទៅជាម្ចាស់ពានThe Voice Cambodia រដូវកាលទី៣ ក្រោយយក​ឈ្នះ​បេក្ខ​ភាព៣រូបផ្សេងទៀតក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីរាត្រីថ្ងៃទី១ តុលា ២០២៣ នោះគឺសាល បាទី កូនក្រុមរបស់​លោក​ឆន សុវណ្ណារាជ  ,សួន សុវណ្ណមុន្នី កូនក្រុម​របស់​លោក​​ណុប បាយ៉ារិទ្ធ និងគឹម សុវណ្ណ កូនក្រុមរបស់​ឱក សុគន្ធកញ្ញា ។សេរីហាន់នីកា មាន​អាយុ១៦ឆ្នាំ មកពីខេត្តកំពង់ធំ ទទួលបានរង្វាន់១០០​លានរៀនពី​ហង្ស​មាស និងរង្វាន់​ផ្សេងៗ​ទៀតរួមទាំងកុងត្រា​ជាមួយ​ផលិតកម្មនេះរយៈពេល៥ឆ្នាំ។

លឹម សេរីហាន់នីកា រំភើបសឹងស្រក់ទឹកភ្នែកនៅពេលនាងក្លាយទៅជាម្ចាស់ពានThe Voice Cambodia រដូវ​កាលទី៣ ខណៈដែលពេជ្រ សោភា ឯណ្ណោះវិញបានថ្លែងសារថា”​អប​អរសាទ ក្មេងតូចលឹម សេរីហាន់នីកា សម្ថភាពនាំឲ្យទទួលបានជោគជ័យ ក្នុងនាមខ្ញុំជាគ្រូ​បង្វឹគពិតជាសប្បាយចិត្តចំពោះការជោគជ័យរបស់អូន”។

 គូររំលឹកថាលឹម សេរីហាន់នីកា បង្ហាញខ្លួននៅវគ្គ Blind Audition នាងទទួល​បានតែ​មួយកៅអីពីពេជ្រ សោភា ប៉ុណ្ណោះ ដែលចុចប៊ូតុងយកនាង ប៉ុន្ដែមិននឹកស្មានថានីកា បាន​ធ្វើឲ្យគេភ្ញាក់ផ្អើល​ខ្លាំង​​រហូតឈ្នះពាន​ដូចក្ដីស្រ​ម៉ៃរបស់នាងបានបែបនេះឡើយ។តែគេ​ចាំ​បានថាយុវតីវ័យក្មេង​សេរីហាន់​នីកា បានធ្វើឲ្យគេចាប់អារម្មណ៍​ខ្លាំង​តាំងពីនៅវគ្គLive Show សប្ដាហ៍ទី២ ដែលនាងច្រៀង​បទ”ក្ដាមស្រែ” ប្រើបច្ចេកទេសច្រៀងដល់​ទៅ៤ស្ទីលគឺ​Rock ,ស្លូវ,ប៊ុនណារ៉ូ និងហ៊ីបហប និងនៅសប្ដាហ៍ទី៣ នាងច្រៀងបទ”យុត្តិធ័មគ្មាន សម្រាប់អ្នក​ស្មោះ”ត្រូវ​បាន​ឆាណែលThe Voice លំដាប់ពិភពលោកយកទៅផុសការច្រៀង​របស់​នាង​ទាំង២វគ្គនេះជាប់គ្នា​ជាមួយ​បេក្ខភាពនៅប្រទេស​ដ៍ទៃ​ទៀត​លើពិភពលោកដោយ​ចាត់ទុកថា​ជាអ្នកធ្វើបានល្អបំផុតប្រចាំសប្ដាហ៍(The Best Performances This Week On The Voice ) ទើបធ្វើឲ្យនីកា ឡើងកូដស្រឺតៗ រហូត​ឡើង​ទៅវគ្គFinal និងក្លាយទៅជាម្ចាស់ជ័យលាភី​តែម្ដង​។

 ពេជ្រ សោភា បានប្រាប់អ្នកយកព័តមានយើងថានីកា មានដើមទុនរួចជា​ស្រេច​នោះ​គឺសម្លេង នៅខ្វះតែ​ការ​បង្វឹគ ។បន្ទាប់ពីបានបង្វឹគរួចគឺគាត់អាចច្រៀងបានគ្រប់ទម្រង់ទាំងអស់ បទអីក៍គាត់ធ្វើបានដែរ។ម្យាងទៀតសម្លេងរបស់នីកា គឺបែបផែនដែលសម្លេងគ្មានអ្នកណាដូច គឺគាត់ចង់ច្រៀងបទសុគន្ធ និសា ,ឱក សុគន្ធកញ្ញា ឬច្រៀងបទតារាណាក៍សម្លេងគាត់មិនដូច​គេដែរបានន័យថាគាត់ច្រៀងបទ​របស់អ្នកណាក៍​នៅតែជាសម្លេងរបស់គាត់ដដែល។សម្លេងនីកា ជាប្រភេទសម្លេងទឹកភ្នែកច្រៀងបទឲ្យគេឈឺ គឺឈឺ យំគឺយំ  សប្បាយគឺសប្បាយ ឲ្យមាន​ស្នេហា​គឺមានស្នេហា… តែម្ដង។

 សូមបញ្ជាក់ថាThe Voice Cambodia រដូវកាលទី១ម្ចាស់ពានគឺលោកប៊ុត សីហា និង​រដូវកាលទី២លោកថែល ថៃ ខណៈដែលរដូវកាលទី៣ម្ចាស់ពានគឺនារីវិញ​ម្ដងនោះ​គឺស្រី​ស្រស់​វ័យក្មេងលឹម សេរីហាន់នីកា នេះឯង។ហាន់នីកា ជាម្ចាស់ពានដែលហង្សមាសជ្រើសបាន​ជា​នា​រីបន្ទាប់ពីនាងឈិន ម៉ានិច្ច ជ័យលាភីCambodian Idol រដូវកាលទី២ ខណៈដែលម្ចាស់​ពាន​ប្រុសៗវិញតាមបណ្ដារកម្មវិធីផ្សេង​ៗគ្នាដែលក្រុមហ៊ុនមួយនេះ​ធ្លាប់​ជ្រើសបានមានដូចជាប៊ុត សីហា ,នី រតនា ,ថែល ថៃ ,គ្រី ថៃពៅ ,ពេជ្រ ថៃ ,ទេព ពិសិដ្ឋ ,សារុំ បញ្ញាស័ក្ដ និងយឿន ពិសី ជាដើម។

 ការលើកពានរបស់លឹម សេរីហាន់នីកា នេះធ្វើឲ្យពេជ្រ សោភា បាននាំកូនក្រុមរបស់​ខ្លួន​លើកពានជាលើក​ទី១ផងដែរ ព្រោះThe Voice Cambodia រដូវកាលទី១ លោកឆន សុ​វណ្ណា​រាជ នាំកូនក្រុមប៊ុត សីហា លើកពាន ខណៈដែលThe Voice Cambodia រដូវកាលទី២ ឱក សុគន្ធកញ្ញា ជួយកូនក្រុមខ្លួនលោកថែល ថៃ ឈ្នះពាន។ចំណុច ខាងលើ នេះ បញ្ជាក់​ថាក្នុងចំណោមCoach ទាំង៤រូបគឺនៅតែលោកណុប បាយ៉ារិទ្ធ ម្នាក់ប៉ុណ្ណោះ មិន​ទាន់ អាចដឹក​ដៃកូនក្រុមលោកលើកពានដូចCoach សុវណ្ណារាជ ,សុគន្ធកញ្ញា និងសោភា បានទេ។

 ចំណែកមជ្ឈដ្ឋានមហាជនវិញរងចាំមើលថាតើស្រីក្មេងរូបស្រស់លឹម សេរីហាន់នីកា អាចប្រជែងទីផ្សារ​ច្រៀង​នៅហង្សមាសដែលប្រជុំទៅដោយតារាខ្លាំងៗនៅបានដែរឬទេ ព្រោះ​ផលិតកម្មធំនេះត្រូវការចាយពេល​៥ឆ្នាំ​ដើម្បី​ឲ្យនីកា បញ្ចេញសម្ថភាពថានីកា ពិតជាពិសេស​ដូច​ពេជ្រ សោភា ថាមែន ឬយ៉ាងណា ?

RELATED ARTICLES