Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជិះម៉ូតូបុកគោ មនុស្សស្លាប់ ងាប់គោ

ជិះម៉ូតូបុកគោ មនុស្សស្លាប់ ងាប់គោ

ភ្នំពេញ ៖ បុរសម្នាក់ ជិះម៉ូតូក្នុងល្បឿនយ៉ាងលឿន រួចជ្រុលទៅបុកសត្វគោមួយហ្វូង ដែលកំពុងតែដើរឆ្លងផ្លូវ បណ្តាលឱ្យដួលបោកក្បាល ស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ខណៈដែលសត្វគោ ១ក្បាល ក៏ងាប់នៅនឹងកន្លែងផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបុកសត្វគោនេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង១០នាទីយប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌ ដង្កោ។

សពបុរសរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា ជិះម៉ូតូ ១គ្រឿង ម៉ាក KING ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KG- 6201។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្ត១គ្រឿង មិនចាំ ម៉ាក បានធ្វើដំណើរ តាមបណ្តោយផ្លូវ ៥០ម៉ែត្រ ក្នុងទិសដៅពីលិច ទៅកើត ខណៈមកដល់ចំណុចកើតហេតុ បានបង្អង់ល្បឿនឱ្យសត្វគោដើរឆ្លងផ្លូវ ពេលនោះដែរ ក៏មានបុរសរងគ្រោះខាងលើ បានជិះម៉ូតូ ១គ្រឿង ធ្វើ ដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីកើត ទៅលិច ក្នុងល្បឿនលឿន និងមិនប្រយ័ត្ន ក៏ជ្រុលទៅបុក ហ្វូងគោ កំពុងតែដើរឆ្លងផ្លូវ បណ្តាលឱ្យគោមួយក្បាល ងាប់នៅនឹងកន្លែង ចំណែកបុរសជាអ្នកជិះម៉ូតូ ដួល បោកក្បាលនឹងថ្នល់ ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ និងសហការជាមួយ សមត្ថកិច្ចជំ នាញចរាចរណ៍ខណ្ឌដង្កោ ចុះមកធ្វើការវាស់វែង យកម៉ូតូ និងសត្វគោ មករក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោ ដើម្បីឱ្យម្ចាស់គោ ចូលខ្លួនមកដោះស្រាយជាមួយសាច់ ញាតិជនរងគ្រោះ នាពេលក្រោយ។ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចបានដឹកយកទៅតម្កល់នៅវត្តសំបួរមាស ដើម្បីស្រាវជ្រាវរកសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES