Saturday, November 23, 2024
Homeកីឡាជាតិប្រដាល់គុនខ្មែរ ប៉ុស្ដិ៍លេខ៥ គូអន្ដរជាតិ កីឡាករ​ខ្មែរ ឈ្នះទាំង៣ គូ

ប្រដាល់គុនខ្មែរ ប៉ុស្ដិ៍លេខ៥ គូអន្ដរជាតិ កីឡាករ​ខ្មែរ ឈ្នះទាំង៣ គូ

កណ្ដាល៖ការប្រកួតប្រដាល់(គុនខ្មែរប៉ុស្ដិ៍លេខ៥) លក្ខណៈអន្ដរជាតិ សប្ដាហ៍ទី២ រដូវកាលថ្មី នៅស្ថានីយ៍​ទូរទស្សន៍​កងយោធពលខេមរភូមិន្ទ ប៉ុស្ដិ៍លេខ៥(ព្រែកកំពឹស)ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ នេះកាន់តែជក់ចិត្ត​ថែមទៀត បើទោះជាមានភ្លៀងធ្លាក់មែន តែទស្សនិក​ជន​​មកទស្សនាណែនស្ទូឌីយោ ហើយក្នុងនោះគូអន្ដរជាតិ​ទាំង៣គូ គឺកីឡាករខ្មែរ ឈ្នះកី​ឡា​ករ​មកពីថៃ ទាំង៣គូតែម្ដង ដែលធ្វើឲ្យសម្លេងហ៊ោកងរំពង​ពេញសែង្វៀន​ប្រដាល់Tv5 ។

 លទ្ធផលដែលធ្វើឲ្យទស្សនិកពេញចិត្តខ្លាំងប្រដាល់គុនខ្មែរប៉ុស្ដិ៍លេខ៥ នោះគឺ​គូ​អន្ដរ​ជាតិទីទី៖៣កីឡាករ​បង្គោលក្រហមសូត្រ វាសនា មកពីក្លិបបក្សីស្លាបដែក សមាគមកីឡា​ប្រ​ដាល់​ក្រសួងមហាផ្ទៃ  ប្រភេទទម្ងន់ ៦៣,៥ គ.ក្រ យកឈ្នះកីឡាករបង្គោលខៀវ KAO A (Thailand )នៅ​ទឹក​ទី២ ,គូអន្ដរជាតិទី៤៖កីឡាបង្គោល​ក្រហមចាន់ សំអាត មកពីក្លិបនាគ​នាំសំ​ណាង​នារាណ៍​តេជៈ ប្រភេទទម្ងន់ ៦០គ.ក្រ បានផ្ដួលបង្គោលខៀវ​កីឡាករ KAMLAY YUOK (Thailand) នៅទឹកទី៥ ,គូអន្ដរជាតិទី៥៖ កីឡាករបង្គោលក្រហមថុល មករា មកពីក្លិប​នាយ​ក​ដ្ឋានអង្គរក្ស សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ប្រភេទទម្ងន់ ៦៥ គ.ក្រ ផ្ដួលកីឡាករ​បង្គោល​ខៀវ SING KHAV (Thai Land) នៅទឹកទី២ ។

 ចំពោះលទ្ធផល ២គូទៀតគឺគូពិសេសទី១៖បង្គោលក្រហមកីឡាករធន់ បូរី មកពី​ក្លិប​សមាគមកីឡាប្រដាល់ខ .ភ .ម  ប្រភេទទម្ងន់៥១ គ.ក្រ បានយកឈ្នះនៅទឹកទី២ លើកីឡាករ​បង្គោលខៀវ ដឿន សុខលីម មកពីក្លិប នាគ​នាំសំណាងនារាតេជៈ ,គូពិសសទី២៖កីឡាករ​បង្គោល​ក្រហមរិទ្ធី ដួងឆាយ មកពីក្លិបស៊ុបព័រហ្វៃ ប្រភេទទម្ងន់៤៥ គ.ក្រ ស្មើពិន្ធុគ្នាជាមួយ​កីឡា​ករ​​បង្គោលខៀវយ៉ន ពិសី មកពីក្លិបសាលវ័ន្ដកីឡា សមាគមកីឡា​ប្រដាល់ក្រសួង​មហា​ផ្ទៃ ។

សូមបញ្ជាក់ថាការប្រកួតប្រដាល់គុនខ្មែរប៉ុស្ដិ៍លេខ៥ តំណើរការ​ទៅ​រលូន​បានដោយ​មានការចូល​រួម​ឧបត្ថម្ភ​ដោយ​​ទឹកបរិសុទ្ធលីយ៉ង និងក្រុមហ៊ុនអ៊ីវ៉ា ទឹកកកអនាម័យPremium ។ទស្សនិក​ជន​អាចមកទស្សនាផ្ទាល់នៅ​ស្ទូឌីយោទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ,ឬតាមAp Tv5 Cambodia Facebook និងYu Tube ផងដែរ រៀងរាល់​ល្ងាច​ថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាច តទៅ ។ប៉ុន្ដែ​សម្រាប់សប្ដាហ៍ទី៣ នៅថ្ងៃអាទិត្យទី១៥ តុលា ខាងមុខនេះនឹងមិន​មានការ​ផ្សាយផ្ទាល់​​ប្រដាល់គុន​ខ្មែរ​ប៉ុស្ដិ៍លេខ៥ ទេគឺផ្អាក១សប្ដាហ៍ ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ តែ​ចាប់ពីថ្ងៃ​អាទិត្យទី២២ តុលា ឆ្នាំ២០២៣ ប្រដាល់គុនខ្មែរប៉ុស្ដិ៍លេខ៥ នឹងធ្វើការផ្សាយផ្ទាល់ជារៀងរាល់​សប្ដាហ៍ដូចមុនវិញ ៕

RELATED ARTICLES