កណ្ដាល៖ការប្រកួតប្រដាល់(គុនខ្មែរប៉ុស្ដិ៍លេខ៥) លក្ខណៈអន្ដរជាតិ សប្ដាហ៍ទី២ រដូវកាលថ្មី នៅស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទ ប៉ុស្ដិ៍លេខ៥(ព្រែកកំពឹស)ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ នេះកាន់តែជក់ចិត្តថែមទៀត បើទោះជាមានភ្លៀងធ្លាក់មែន តែទស្សនិកជនមកទស្សនាណែនស្ទូឌីយោ ហើយក្នុងនោះគូអន្ដរជាតិទាំង៣គូ គឺកីឡាករខ្មែរ ឈ្នះកីឡាករមកពីថៃ ទាំង៣គូតែម្ដង ដែលធ្វើឲ្យសម្លេងហ៊ោកងរំពងពេញសែង្វៀនប្រដាល់Tv5 ។


លទ្ធផលដែលធ្វើឲ្យទស្សនិកពេញចិត្តខ្លាំងប្រដាល់គុនខ្មែរប៉ុស្ដិ៍លេខ៥ នោះគឺគូអន្ដរជាតិទីទី៖៣កីឡាករបង្គោលក្រហមសូត្រ វាសនា មកពីក្លិបបក្សីស្លាបដែក សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ប្រភេទទម្ងន់ ៦៣,៥ គ.ក្រ យកឈ្នះកីឡាករបង្គោលខៀវ KAO A (Thailand )នៅទឹកទី២ ,គូអន្ដរជាតិទី៤៖កីឡាបង្គោលក្រហមចាន់ សំអាត មកពីក្លិបនាគនាំសំណាងនារាណ៍តេជៈ ប្រភេទទម្ងន់ ៦០គ.ក្រ បានផ្ដួលបង្គោលខៀវកីឡាករ KAMLAY YUOK (Thailand) នៅទឹកទី៥ ,គូអន្ដរជាតិទី៥៖ កីឡាករបង្គោលក្រហមថុល មករា មកពីក្លិបនាយកដ្ឋានអង្គរក្ស សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ប្រភេទទម្ងន់ ៦៥ គ.ក្រ ផ្ដួលកីឡាករបង្គោលខៀវ SING KHAV (Thai Land) នៅទឹកទី២ ។


ចំពោះលទ្ធផល ២គូទៀតគឺគូពិសេសទី១៖បង្គោលក្រហមកីឡាករធន់ បូរី មកពីក្លិបសមាគមកីឡាប្រដាល់ខ .ភ .ម ប្រភេទទម្ងន់៥១ គ.ក្រ បានយកឈ្នះនៅទឹកទី២ លើកីឡាករបង្គោលខៀវ ដឿន សុខលីម មកពីក្លិប នាគនាំសំណាងនារាតេជៈ ,គូពិសសទី២៖កីឡាករបង្គោលក្រហមរិទ្ធី ដួងឆាយ មកពីក្លិបស៊ុបព័រហ្វៃ ប្រភេទទម្ងន់៤៥ គ.ក្រ ស្មើពិន្ធុគ្នាជាមួយកីឡាករបង្គោលខៀវយ៉ន ពិសី មកពីក្លិបសាលវ័ន្ដកីឡា សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ។


សូមបញ្ជាក់ថាការប្រកួតប្រដាល់គុនខ្មែរប៉ុស្ដិ៍លេខ៥ តំណើរការទៅរលូនបានដោយមានការចូលរួមឧបត្ថម្ភដោយទឹកបរិសុទ្ធលីយ៉ង និងក្រុមហ៊ុនអ៊ីវ៉ា ទឹកកកអនាម័យPremium ។ទស្សនិកជនអាចមកទស្សនាផ្ទាល់នៅស្ទូឌីយោទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ,ឬតាមAp Tv5 Cambodia Facebook និងYu Tube ផងដែរ រៀងរាល់ល្ងាចថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាច តទៅ ។ប៉ុន្ដែសម្រាប់សប្ដាហ៍ទី៣ នៅថ្ងៃអាទិត្យទី១៥ តុលា ខាងមុខនេះនឹងមិនមានការផ្សាយផ្ទាល់ប្រដាល់គុនខ្មែរប៉ុស្ដិ៍លេខ៥ ទេគឺផ្អាក១សប្ដាហ៍ ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ តែចាប់ពីថ្ងៃអាទិត្យទី២២ តុលា ឆ្នាំ២០២៣ ប្រដាល់គុនខ្មែរប៉ុស្ដិ៍លេខ៥ នឹងធ្វើការផ្សាយផ្ទាល់ជារៀងរាល់សប្ដាហ៍ដូចមុនវិញ ៕






