Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកកូរ៉េខាងត្បូង មានអ្នកអត់ ការងារធ្វើ ​ជាង៤លាននាក់

កូរ៉េខាងត្បូង មានអ្នកអត់ ការងារធ្វើ ​ជាង៤លាននាក់

កូរ៉េខាងត្បូង៖ ការិយាល័យស្ថិតិរដ្ឋ​បាន​បង្ហាញ​កាលពីថ្ងៃច័ន្ទ​ថា​បរិមាណ​អ្នក​អត់ការ​ងារធ្វើ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​បានកើនឡើង​ក្នុងនោះរាប់បញ្ចូល​អ្នក​ដែល​​កំពុង​សិក្សា​ឬហ្វឹកហ្វឺន​ដើម្បី​ទទួលបាន​ការងារ​ ឈាន​ដល់​៤,៥៣លាន​នាក់​កាលពីឆ្នាំ​ទៅ​ ។

​ប្រភពដដែល​បាន​ឲ្យ​ដឹងថា​ខណៈ​ពេល​បរិមាណអ្នក​អត់ការងារ​ផ្លូវការ​កាលពី​ឆ្នាំ​ទៅ​មានចំនួន​១,០១​លាន​នាក់​ខណៈ​ដែល​បរិមាណ​តួលេខពិត​ដែល​រាប់បញ្ចូល​ក្នុង​ចំនួន​ប្រជាជន​​ទាំងនោះ​កើន​ឡើង​ជិត​ដង​​(៤ដងកន្លះ)​។

អត្រាអត់ការងារ​ធ្វើ​ត្រូវបាន​អូសទាញ​មកពី​អត្រាប្រជាជន​សកម្ម​​និង​សេដ្ឋកិច្ច​ដែល​មិនរាប់បញ្ចូល​ពលរដ្ឋ​កំពុង​រៀបចំ​ដាក់ពាក្យ​ស្នើសុំចូលបម្រើការ​ងារ​និង​អ្នក​ដែល​មិន​កំពុង​ស្វែងរ​ក​ដោយមាន​ហេតុ​ផល​មួយ​ឬលើសពីនេះ ។

ចំណែកពលរដ្ឋ​ដែល​ធ្វើការ​ត្រឹមតែ​ពាក់កណ្តាលថ្ងៃ​អំឡុងពេល​កំពុង​ទទួលការ​ហ្វឹកហ្វឺនឬសិក្សា​ចំពោះ​ការងារ​ដទៃ​ក៏​មិនរាប់បញ្ចូល​ក្នុងបរិមាណ​នៃតួលេខ​ផ្លូវការ​ខាងលើនេះដែរ ។

ចំពោះអ្នក​ដែលមិនរាប់បញ្ចូល​ក្នុង​ទិន្នន័យសរុប​ភាគច្រើន​គឺមិន​យកចិត្តទុកដាក់​​និង​ការសិក្សាតាម​ឧបនិស្ស័យឬជំនាញ​ក៏ដូចជា​មជ្ឈមណ្ឌល​ហ្វឹកហ្វឺនការងារ​ជាដើម ប៉ុន្តែ​មក​ព្យាយាម​បង្កើត​កងារ​ដោយខ្លួនឯងផ្ទាល់​វិញ​។ បរិមាណ​នៃក្រុម​អ្នក​ទាំងនោះ​កាលពីឆ្នាំ​មានចំនួន​​៤០១.០០០​នាក់​កើនឡើង​ពី​៣៧៤.០០០​នាក់​កាលពីឆ្នាំមុន​កើនឡើង​៧,២១​%​។ ការកើនឡើងនេះដែរគឺជា​កម្រិត​ច្រើនជាងគេ​បំផុត​ចាប់តាំងពី​ការកើនឡើង​១១,៦%​ដែល​គេបាន​សង្កេតឃើញ​ក្នុងពេល​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​កាលពីឆ្នាំ​២០០៨ ។

 

 

RELATED ARTICLES