កូរ៉េខាងត្បូង៖ ការិយាល័យស្ថិតិរដ្ឋបានបង្ហាញកាលពីថ្ងៃច័ន្ទថាបរិមាណអ្នកអត់ការងារធ្វើក្នុងប្រទេសកូរ៉េខាងត្បូងបានកើនឡើងក្នុងនោះរាប់បញ្ចូលអ្នកដែលកំពុងសិក្សាឬហ្វឹកហ្វឺនដើម្បីទទួលបានការងារ ឈានដល់៤,៥៣លាននាក់កាលពីឆ្នាំទៅ ។
ប្រភពដដែលបានឲ្យដឹងថាខណៈពេលបរិមាណអ្នកអត់ការងារផ្លូវការកាលពីឆ្នាំទៅមានចំនួន១,០១លាននាក់ខណៈដែលបរិមាណតួលេខពិតដែលរាប់បញ្ចូលក្នុងចំនួនប្រជាជនទាំងនោះកើនឡើងជិតដង(៤ដងកន្លះ)។
អត្រាអត់ការងារធ្វើត្រូវបានអូសទាញមកពីអត្រាប្រជាជនសកម្មនិងសេដ្ឋកិច្ចដែលមិនរាប់បញ្ចូលពលរដ្ឋកំពុងរៀបចំដាក់ពាក្យស្នើសុំចូលបម្រើការងារនិងអ្នកដែលមិនកំពុងស្វែងរកដោយមានហេតុផលមួយឬលើសពីនេះ ។
ចំណែកពលរដ្ឋដែលធ្វើការត្រឹមតែពាក់កណ្តាលថ្ងៃអំឡុងពេលកំពុងទទួលការហ្វឹកហ្វឺនឬសិក្សាចំពោះការងារដទៃក៏មិនរាប់បញ្ចូលក្នុងបរិមាណនៃតួលេខផ្លូវការខាងលើនេះដែរ ។
ចំពោះអ្នកដែលមិនរាប់បញ្ចូលក្នុងទិន្នន័យសរុបភាគច្រើនគឺមិនយកចិត្តទុកដាក់និងការសិក្សាតាមឧបនិស្ស័យឬជំនាញក៏ដូចជាមជ្ឈមណ្ឌលហ្វឹកហ្វឺនការងារជាដើម ប៉ុន្តែមកព្យាយាមបង្កើតកងារដោយខ្លួនឯងផ្ទាល់វិញ។ បរិមាណនៃក្រុមអ្នកទាំងនោះកាលពីឆ្នាំមានចំនួន៤០១.០០០នាក់កើនឡើងពី៣៧៤.០០០នាក់កាលពីឆ្នាំមុនកើនឡើង៧,២១%។ ការកើនឡើងនេះដែរគឺជាកម្រិតច្រើនជាងគេបំផុតចាប់តាំងពីការកើនឡើង១១,៦%ដែលគេបានសង្កេតឃើញក្នុងពេលវិបត្តិសេដ្ឋកិច្ចពិភពលោកកាលពីឆ្នាំ២០០៨ ។