Sunday, November 24, 2024
Homeបច្ចេកវិទ្យាN​o​k​i​a​ ​ជួ​យ​​ធ្វើ​ឲ្យ​​ប្រ​ព័ន្ធ​ប​ច្ចេក​វិទ្យា​​ 3​G​ ​&​ ​4​G​ រ​ប​ស់ ​C​e​l​l​c​a​r​d​ កា​ន់​តែ​ទំ​នើប​នៅ​ក​ម្ពុ​ជា​

N​o​k​i​a​ ​ជួ​យ​​ធ្វើ​ឲ្យ​​ប្រ​ព័ន្ធ​ប​ច្ចេក​វិទ្យា​​ 3​G​ ​&​ ​4​G​ រ​ប​ស់ ​C​e​l​l​c​a​r​d​ កា​ន់​តែ​ទំ​នើប​នៅ​ក​ម្ពុ​ជា​

ភ្នំពេញៈ ប្រទេសកម្ពុជា  Nokia ​នឹងជួយ​ពង្រីកនិង​ពង្រឹងប្រព័ន្ធបច្ចេកវិទ្យា​ 3G & 4G របស់ Cellcard ឲ្យ​កាន់តែទំនើបនៅកម្ពុជា​ ដើម្បីបំពេញតម្រូវការអ៊ីនធើណិតឥតខ្សែ​​ដែលកំពុងកើនឡើងយ៉ាងខ្ពស់។ គម្រោងនេះនឹងធ្វើឲ្យ​ Cellcard  បង្កើតផលិតផលនិងសេវាកម្មថ្មីៗដែល​ទាក់ទងនឹងអ៊ីនធើណិត​បានកាន់តែល្អប្រសើរជាង​មុន ហើយ​ជួយ​បង្កើន​​បទពិសោធន៏ល្អៗដល់អតិថិជនពេញផ្ទៃប្រទេសកម្ពុជា។

Cellcard បានចាប់ដំណើរការសេវា 4GLTE ដំបូង​នៅក្នុង​រាជធានីភ្នំពេញ​ របស់កម្ពុជា ក្នុងឆ្នាំ ២០១៥ និងបានបន្តពង្រីកតំបន់សេវាទៅកាន់បណ្តាតំបន់ផ្សេងៗទៀត។ គម្រោងពង្រីកតំបន់សេវាបច្ចុប្បន្ននេះមានការចូលរួមពី Nokia ចំនួន ១៥០០កន្លែង ដែលនឹងជួយធ្វើឲ្យ​សេវាអ៊ីនធើណិតរបស់ Cellcard ទៅដល់ខេត្តផ្សេងៗ​និងទីជនបទជាច្រើនកន្លែង។

បច្ចេកវិទ្យា Global Service និង SingleRAN របស់ Nokia នឹងអនុញ្ញាតឲ្យ​ Cellcard ដំណើរការ​   បណ្តាញសេវា 2G/3G/4G ក្នុងពេលដំណាលគ្នានៅលើទីតាំងតែមួយ ដែលជួយឲ្យ​ Cellcard រក្សាបាន​នូវការវិនិយោគពីមុនរបស់ខ្លួន។ Cellcard នឹងបំពាក់បច្ចេកវិទ្យា​ IP Edge Routers ដែលជាផលិតផល ៧៧៥០ Service Router  (SR) របស់ Nokia ដែលជួយឲ្យ​ Cellcard ត្រៀមខ្លួនបានរួចជាស្រេចដើម្បីទទួលយកបច្ចេកវិទ្យាថ្មីៗ ដូចជា 5G និង Internet of Things (IOT)។ ​ដើម្បីធ្វើឲ្យ​បច្ចេកវិទ្យារបស់ខ្លួនកាន់តែទំនើប Cellcard នឹងបំពាក់ Nokia 9500 Microwave Packet Radioជំនួសឲ្យ​Microwave Transport Network របស់ខ្លួន សម្រាប់បញ្ជូនទិន្នន័យ​ដើម្បីឆ្លើយតបទៅនឹងកំណើននៃការប្រើប្រាស់អ៊ីនធើណិតនៅក្នុងប្រទេសកម្ពុជា។

កិច្ចសហប្រតិបត្តិការ​រវាងCellcard និងNokia  ក៏រួមមានការផ្លាស់ប្តូរនៃ Billing System ប្រព័ន្ធគណនាទឹកប្រាក់​ចាស់របស់​ Cellcard ទៅបច្ចេកវិទ្យាថ្មីរបស់ Nokia ឈ្មោះថា SurePay ដែលជាមធ្យោបាយថ្មីដែលអាចឲ្យ​Cellcard គណនាទឹកប្រាក់បានភ្លាមៗ និងមានភាពបត់បែនទៅតាមការធ្វើចំណែក​ទីផ្សារ​របស់ Cellcard។ ​ លើសពីនេះទៅទៀត វាក៏ជួយឲ្យ​Cellcard ងាយស្រួលក្នុងការបង្កើតផលិតផល សេវាកម្ម​ និងកម្មវិធីប្រូម៉ូសិន ដែលសាកសមនឹងអតិថិជន​។

Ian Watson, នាយកប្រតិបត្តិ នៅ Cellcard បានមានប្រសាសន៍ថា៖“យើងមានមោទនភាពក្នុងការសហការជាមួយ Nokia លើគំនិតផ្តួចផ្តើមរបស់យើង ដើម្បីផ្តល់ជូននូវសេវា 4G ដ៏ធំទូលាយបំផុតទៅដល់អតិថិជនរបស់យើង។ ការពង្រីកបណ្តាញអ៊ីនធើណិតចល័តរបស់យើង ដើរតួនាទីសំខាន់ក្នុងការជួយរដ្ឋាភិបាល ដើម្បីធ្វើឲ្យ​ប្រជាជនកម្ពុជាទទួលបានផលប្រយោជន៍ពីការប្រើប្រាស់​             អ៊ីនធើណិត។ ភាពស្ទាត់ជំនាញរបស់ Nokia នឹងជួយឲ្យ​យើងផ្គត់ផ្គង់សេវាកាន់តែធំទូលាយ និងគុណភាពសេវាកម្មកាន់តែប្រសើរទៅដល់អតិថិជនរបស់យើង។”

Harald Preiss, ប្រធានប្រចាំតំបន់អាស៊ីខាងជើង នៅ Nokiaបានមានប្រសាសន៍ថា៖”យើងរីករាយក្នុងការជួយ Cellcard ពង្រីក និងធ្វើទំនើបកម្មបណ្តាញអ៊ីនធើណិតចល័តរបស់ Cellard។ បន្ទាប់ពីបញ្ចប់គម្រោងនេះ Cellcard នឹងអាចផ្តល់​សេវាអ៊ីនធើណិតដ៏លឿនបំផុតទៅកាន់អតិថិជនរបស់ខ្លួនទាំងនៅទីក្រុង និងនៅតំបន់ជនបទ។ ការពង្រឹងបទពិសោធន៍របស់អតិថិជនឲ្យ​កាន់តែប្រសើរ មិនត្រឹមតែជួយឲ្យCellcard ថែរក្សាអតិថិជនចាស់បានល្អប៉ុណ្ណោះទេថែមទាំងទាក់ទាញបានអតិថិជនថ្មីៗជាច្រើន។ ដំណោះស្រាយបច្ចេកវិទ្យាច្នៃប្រឌិតថ្មីរបស់ Nokia នឹងជួយឲ្យ​ចក្ខុវិស័យរបស់ Cellcard នៃការផ្តល់ជូនសេវាអ៊ីនធើណិតចល័តលំដាប់ថ្នាក់ល្អបំផុត ឲ្យ​ក្លាយជាការពិត។”

 

ដំណោះស្រាយ Nokia ដែលបានផ្តល់សម្រាប់បណ្តាញអ៊ីនធើណិត៖

– Nokia SurePayអនុញ្ញាតឲ្យ​មានការគណនាទឹកប្រាក់បានភ្លាមៗ និងបត់បែនតម្រូវតាមបទពិសោធន៍អ្នកប្រើប្រាស់

-ដំណោះស្រាយកម្រិតខ្ពស់នៃNokia’s Single RAN ផ្អែកលើប្រសិទ្ធភាពនៃថាមពលផ្ទុកទិន្នន័យបានច្រើន Flexi Multiradio 10 Base Station

-Cellcardនឹងប្រើប្រាស់ផលិតផល7750 Service Router (SR) portfolioពី Nokia ដែលធ្វើឲ្យបណ្តាញបំពេញមុខងារបានខ្ពស់ និង​អាចបញ្ជូនទិន្នន័យច្រើននៅក្នុងយុគសម័យ   បច្ចេកវិទ្យា CloudនិងInternet of Things (IoT)

-Nokia 9500 Microwave Packet Radioសម្រាប់ទំនើបកម្មនៃបណ្តាញបញ្ជូនទិន្នន័យ ​ Microwaveដែលផ្តល់នូវទិន្នផលខ្ពស់ និងគាំទ្រដល់ការវិវឌ្ឍទៅកាន់បច្ចេកវិទ្យា 5G

-សេវាកម្មរបស់ Nokia ​រួមមានការធ្វើផែនការបណ្តាញ ការធ្វើឲ្យ​កាន់តែប្រសើរ និងការរួមបញ្ចូលគ្នានូវប្រព័ន្ធផ្សេងៗនិងការដំឡើងសេវាកម្ម

តើអ្នកបានដឹងឬទេ?

-ការប្រើប្រាស់អ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជា បានកើនឡើងពី ៣.៨៦ លានក្នុងឆ្នាំ ២០១៣ ដល់ ៥.៨ លានក្នុងឆ្នាំ ២០១៥  យោងតាម និយ័តករទូរគមនាគមន៍នៃប្រទេសកម្ពុជា។

-ការប្រើប្រាស់អ៊ីនធើណិតចល័តកើនឡើងដល់៣៧% ពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងប្រទេសកម្ពុជាដោយយោងតាម GSMA Intelligence។

ភ្ជាប់ទំនាក់ទំនងជាមួយបណ្តាញ Nokia ៖

ភ្ជាប់Subscriptionដើម្បីទទួលបានព័ត៌មានស្តីពីតំបន់ចំណាប់អារម្មណ៍ជាក់លាក់
គេហទំព័រ
ប្លក់
LinkedIn
Twitter
Facebook

អំពី Nokia

Nokia គឺជាក្រុមហ៊ុនឈានមុខគេក្នុងការបង្កើតនូវបច្ចេកវិទ្យាដែលជាចំណុចកណ្តាលនៃការភ្ជាប់ទំនាក់ទំនងរបស់ពិភពលោក។ជាមួយការស្រាវជ្រាវ និងបច្ចេកវិទ្យាច្នៃប្រឌិតពី Nokia Bell Labs ក្រុមហ៊ុនយើងបានបំរើសេវាកម្មដល់ក្រុមហ៊ុនផ្តល់សេវាទំនាក់ទំនង រដ្ឋាភិបាល ក្រុមហ៊ុនធំៗ និងអតិថិជនជាច្រើន ជាមួយផលិតផល សេវាកម្ម និងអាជ្ញាប័ណ្ណជាច្រើន។

ពីការដំឡើងហេដ្ឋារចនាសម្ព័ន្ធសម្រាប់5G និង Internet of Things ទៅដល់ការបង្កើតកម្មវិធីVirtual Realityនិងសុខភាពឌីជីថល យើងកំពុងធ្វើការផ្លាស់ប្តូរអនាគតនៃបច្ចេកវិទ្យាដើម្បីកែប្រែបទពិសោធន៍របស់មនុស្ស។http://www.nokia.com

ផ្នែកសាកសួរប្រព័ន្ធផ្សព្វផ្សាយ៖

Nokia

APAC Media Relations

Cordia So

ទូរស័ព្ទលេខ៖ +852 9747 5873

អ៊ីម៉ែល៖ cordia.so@nokia.com

 

ផ្នែកទំនាក់ទំនង
ទូរស័ព្ទលេខ៖ +358 (0) 10 448 4900

អ៊ីម៉ែល៖ press.services@nokia.com

RELATED ARTICLES