ភ្នំពេញៈ ប្រទេសកម្ពុជា Nokia នឹងជួយពង្រីកនិងពង្រឹងប្រព័ន្ធបច្ចេកវិទ្យា 3G & 4G របស់ Cellcard ឲ្យកាន់តែទំនើបនៅកម្ពុជា ដើម្បីបំពេញតម្រូវការអ៊ីនធើណិតឥតខ្សែដែលកំពុងកើនឡើងយ៉ាងខ្ពស់។ គម្រោងនេះនឹងធ្វើឲ្យ Cellcard បង្កើតផលិតផលនិងសេវាកម្មថ្មីៗដែលទាក់ទងនឹងអ៊ីនធើណិតបានកាន់តែល្អប្រសើរជាងមុន ហើយជួយបង្កើនបទពិសោធន៏ល្អៗដល់អតិថិជនពេញផ្ទៃប្រទេសកម្ពុជា។
Cellcard បានចាប់ដំណើរការសេវា 4GLTE ដំបូងនៅក្នុងរាជធានីភ្នំពេញ របស់កម្ពុជា ក្នុងឆ្នាំ ២០១៥ និងបានបន្តពង្រីកតំបន់សេវាទៅកាន់បណ្តាតំបន់ផ្សេងៗទៀត។ គម្រោងពង្រីកតំបន់សេវាបច្ចុប្បន្ននេះមានការចូលរួមពី Nokia ចំនួន ១៥០០កន្លែង ដែលនឹងជួយធ្វើឲ្យសេវាអ៊ីនធើណិតរបស់ Cellcard ទៅដល់ខេត្តផ្សេងៗនិងទីជនបទជាច្រើនកន្លែង។
បច្ចេកវិទ្យា Global Service និង SingleRAN របស់ Nokia នឹងអនុញ្ញាតឲ្យ Cellcard ដំណើរការ បណ្តាញសេវា 2G/3G/4G ក្នុងពេលដំណាលគ្នានៅលើទីតាំងតែមួយ ដែលជួយឲ្យ Cellcard រក្សាបាននូវការវិនិយោគពីមុនរបស់ខ្លួន។ Cellcard នឹងបំពាក់បច្ចេកវិទ្យា IP Edge Routers ដែលជាផលិតផល ៧៧៥០ Service Router (SR) របស់ Nokia ដែលជួយឲ្យ Cellcard ត្រៀមខ្លួនបានរួចជាស្រេចដើម្បីទទួលយកបច្ចេកវិទ្យាថ្មីៗ ដូចជា 5G និង Internet of Things (IOT)។ ដើម្បីធ្វើឲ្យបច្ចេកវិទ្យារបស់ខ្លួនកាន់តែទំនើប Cellcard នឹងបំពាក់ Nokia 9500 Microwave Packet Radioជំនួសឲ្យMicrowave Transport Network របស់ខ្លួន សម្រាប់បញ្ជូនទិន្នន័យដើម្បីឆ្លើយតបទៅនឹងកំណើននៃការប្រើប្រាស់អ៊ីនធើណិតនៅក្នុងប្រទេសកម្ពុជា។
កិច្ចសហប្រតិបត្តិការរវាងCellcard និងNokia ក៏រួមមានការផ្លាស់ប្តូរនៃ Billing System ប្រព័ន្ធគណនាទឹកប្រាក់ចាស់របស់ Cellcard ទៅបច្ចេកវិទ្យាថ្មីរបស់ Nokia ឈ្មោះថា SurePay ដែលជាមធ្យោបាយថ្មីដែលអាចឲ្យCellcard គណនាទឹកប្រាក់បានភ្លាមៗ និងមានភាពបត់បែនទៅតាមការធ្វើចំណែកទីផ្សាររបស់ Cellcard។ លើសពីនេះទៅទៀត វាក៏ជួយឲ្យCellcard ងាយស្រួលក្នុងការបង្កើតផលិតផល សេវាកម្ម និងកម្មវិធីប្រូម៉ូសិន ដែលសាកសមនឹងអតិថិជន។
Ian Watson, នាយកប្រតិបត្តិ នៅ Cellcard បានមានប្រសាសន៍ថា៖“យើងមានមោទនភាពក្នុងការសហការជាមួយ Nokia លើគំនិតផ្តួចផ្តើមរបស់យើង ដើម្បីផ្តល់ជូននូវសេវា 4G ដ៏ធំទូលាយបំផុតទៅដល់អតិថិជនរបស់យើង។ ការពង្រីកបណ្តាញអ៊ីនធើណិតចល័តរបស់យើង ដើរតួនាទីសំខាន់ក្នុងការជួយរដ្ឋាភិបាល ដើម្បីធ្វើឲ្យប្រជាជនកម្ពុជាទទួលបានផលប្រយោជន៍ពីការប្រើប្រាស់ អ៊ីនធើណិត។ ភាពស្ទាត់ជំនាញរបស់ Nokia នឹងជួយឲ្យយើងផ្គត់ផ្គង់សេវាកាន់តែធំទូលាយ និងគុណភាពសេវាកម្មកាន់តែប្រសើរទៅដល់អតិថិជនរបស់យើង។”
Harald Preiss, ប្រធានប្រចាំតំបន់អាស៊ីខាងជើង នៅ Nokiaបានមានប្រសាសន៍ថា៖”យើងរីករាយក្នុងការជួយ Cellcard ពង្រីក និងធ្វើទំនើបកម្មបណ្តាញអ៊ីនធើណិតចល័តរបស់ Cellard។ បន្ទាប់ពីបញ្ចប់គម្រោងនេះ Cellcard នឹងអាចផ្តល់សេវាអ៊ីនធើណិតដ៏លឿនបំផុតទៅកាន់អតិថិជនរបស់ខ្លួនទាំងនៅទីក្រុង និងនៅតំបន់ជនបទ។ ការពង្រឹងបទពិសោធន៍របស់អតិថិជនឲ្យកាន់តែប្រសើរ មិនត្រឹមតែជួយឲ្យCellcard ថែរក្សាអតិថិជនចាស់បានល្អប៉ុណ្ណោះទេថែមទាំងទាក់ទាញបានអតិថិជនថ្មីៗជាច្រើន។ ដំណោះស្រាយបច្ចេកវិទ្យាច្នៃប្រឌិតថ្មីរបស់ Nokia នឹងជួយឲ្យចក្ខុវិស័យរបស់ Cellcard នៃការផ្តល់ជូនសេវាអ៊ីនធើណិតចល័តលំដាប់ថ្នាក់ល្អបំផុត ឲ្យក្លាយជាការពិត។”
ដំណោះស្រាយ Nokia ដែលបានផ្តល់សម្រាប់បណ្តាញអ៊ីនធើណិត៖
– Nokia SurePayអនុញ្ញាតឲ្យមានការគណនាទឹកប្រាក់បានភ្លាមៗ និងបត់បែនតម្រូវតាមបទពិសោធន៍អ្នកប្រើប្រាស់
-ដំណោះស្រាយកម្រិតខ្ពស់នៃNokia’s Single RAN ផ្អែកលើប្រសិទ្ធភាពនៃថាមពលផ្ទុកទិន្នន័យបានច្រើន Flexi Multiradio 10 Base Station
-Cellcardនឹងប្រើប្រាស់ផលិតផល7750 Service Router (SR) portfolioពី Nokia ដែលធ្វើឲ្យបណ្តាញបំពេញមុខងារបានខ្ពស់ និងអាចបញ្ជូនទិន្នន័យច្រើននៅក្នុងយុគសម័យ បច្ចេកវិទ្យា CloudនិងInternet of Things (IoT)
-Nokia 9500 Microwave Packet Radioសម្រាប់ទំនើបកម្មនៃបណ្តាញបញ្ជូនទិន្នន័យ Microwaveដែលផ្តល់នូវទិន្នផលខ្ពស់ និងគាំទ្រដល់ការវិវឌ្ឍទៅកាន់បច្ចេកវិទ្យា 5G
-សេវាកម្មរបស់ Nokia រួមមានការធ្វើផែនការបណ្តាញ ការធ្វើឲ្យកាន់តែប្រសើរ និងការរួមបញ្ចូលគ្នានូវប្រព័ន្ធផ្សេងៗនិងការដំឡើងសេវាកម្ម
តើអ្នកបានដឹងឬទេ?
-ការប្រើប្រាស់អ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជា បានកើនឡើងពី ៣.៨៦ លានក្នុងឆ្នាំ ២០១៣ ដល់ ៥.៨ លានក្នុងឆ្នាំ ២០១៥ យោងតាម និយ័តករទូរគមនាគមន៍នៃប្រទេសកម្ពុជា។
-ការប្រើប្រាស់អ៊ីនធើណិតចល័តកើនឡើងដល់៣៧% ពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងប្រទេសកម្ពុជាដោយយោងតាម GSMA Intelligence។
ភ្ជាប់ទំនាក់ទំនងជាមួយបណ្តាញ Nokia ៖
ភ្ជាប់Subscriptionដើម្បីទទួលបានព័ត៌មានស្តីពីតំបន់ចំណាប់អារម្មណ៍ជាក់លាក់
គេហទំព័រ
ប្លក់
LinkedIn
Twitter
Facebook
អំពី Nokia
Nokia គឺជាក្រុមហ៊ុនឈានមុខគេក្នុងការបង្កើតនូវបច្ចេកវិទ្យាដែលជាចំណុចកណ្តាលនៃការភ្ជាប់ទំនាក់ទំនងរបស់ពិភពលោក។ជាមួយការស្រាវជ្រាវ និងបច្ចេកវិទ្យាច្នៃប្រឌិតពី Nokia Bell Labs ក្រុមហ៊ុនយើងបានបំរើសេវាកម្មដល់ក្រុមហ៊ុនផ្តល់សេវាទំនាក់ទំនង រដ្ឋាភិបាល ក្រុមហ៊ុនធំៗ និងអតិថិជនជាច្រើន ជាមួយផលិតផល សេវាកម្ម និងអាជ្ញាប័ណ្ណជាច្រើន។
ពីការដំឡើងហេដ្ឋារចនាសម្ព័ន្ធសម្រាប់5G និង Internet of Things ទៅដល់ការបង្កើតកម្មវិធីVirtual Realityនិងសុខភាពឌីជីថល យើងកំពុងធ្វើការផ្លាស់ប្តូរអនាគតនៃបច្ចេកវិទ្យាដើម្បីកែប្រែបទពិសោធន៍របស់មនុស្ស។http://www.nokia.com
ផ្នែកសាកសួរប្រព័ន្ធផ្សព្វផ្សាយ៖
Nokia
APAC Media Relations
Cordia So
ទូរស័ព្ទលេខ៖ +852 9747 5873
អ៊ីម៉ែល៖ cordia.so@nokia.com
ផ្នែកទំនាក់ទំនង
ទូរស័ព្ទលេខ៖ +358 (0) 10 448 4900
អ៊ីម៉ែល៖ press.services@nokia.com