Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកអត្រាអត់ការ ងារធ្វើនៅអូស្ត្រាលី ​កើនឡើង ​ក្នុងខែធ្នូ​

អត្រាអត់ការ ងារធ្វើនៅអូស្ត្រាលី ​កើនឡើង ​ក្នុងខែធ្នូ​

ទីផ្សារការងារ

អូស្ត្រាលី៖ បណ្តាញព័ត៌មានបរទេសផ្សាយថាបរិមាណនៃ​ការងារ​ដែលបាន​កែ​សម្រួល​គិត​តាម​រដូវកាល​កើនឡើង​ប្រមាណជា​១៣.៥០០​នាក់​ក្នុងខែធ្នូឆ្នាំ​២០១៦ ធៀបនឹង​ខែមុន​ ដែល​ថយចុះពី​អត្រា​៣៧.១០០នាក់​ដែលផលិតបាន​កាលពីខែ​វិច្ឆិកា​។

តួលេខនៃខែធ្នូ​នេះ​សម្រេចបាន​ខ្ពស់ជាង​ការ​រំពឹងទុករបស់អ្នកវិភាគទៅទៀត​ដែល​បាន​ព្យាករទុក​ពីកំណើន​ការងារ​ចំនួន​១ម៉ឺននាក់​ ។ ការកើនឡើង​នៃ​ការងារ​​ឆ្លុះបញ្ចាំងឲ្យ​ឃើញពី​កំណើន​នៅក្នុង​មុខតំណែង​ការងារ​ក្រៅម៉ោង​ចំនួន​៤.២០០​នាក់​ក្នុងខែធ្នូ (ខែវិច្ឆិកាថយចុះ១.៣០០នាក់​) ខណៈ​បរិមាណ​នៃការ​ងារ​ពេញ​ម៉ោង​បានកើនឡើង​៩នៃការ​ងារ​ពេញ​ម៉ោង​បានកើនឡើង​៩.៣០០​នាក់​​ក្នុងអំឡុង​ពេល​ដូចគ្នានេះ ​ដែល​ស្ថិតក្រោម​តួលេខ​៣៨.៣០០នាក់​ដែ​ល​គេ​បាន​សង្កេត​ឃើញ​​ក្នុងខែវិច្ឆិកា​ ។

ចំណែក​អត្រា​នៃការចូល​រួម​ក្នុងទីផ្សារការងារ​បានកើនឡើង​ស្ទើរតែ​ដូចគ្នានឹង​អ្វី​ដែលមិនមានការកើនឡើងដូច្នោះដែរពី​កម្រិត​៦៤,៦%​ក្នុងខែវិច្ឆិកា​ទៅ​៦៤,៧%​ក្នុង​ខែធ្នូ ។ អត្រាអត់ការងារ​ធ្វើ​ក្នុងខែធ្នូ​​ក៏​បាន​​កើនឡើងបន្តិចផងដែរ​គឺ​ស្ថិតក្នុង​អត្រា​៥,៨%​ក្នុងខែ​ធ្នូ​ (ខែវិច្ឆិកា៥,៧%) ដែលគេកត់សម្គាល់ថា​ជាកម្រិត​ខ្ពស់ជាង​គេបំផុត​ក្នុងអំឡុងពេលជិតមួយឆ្នាំ ។

ទោះជាយ៉ាងណា​គណៈវិនិច្ឆ័យ​របស់គេហទំព័រ​សេដ្ឋកិច្ចដ៏ធំ​មួយ​លើ​ពិភពលោក​មាន​ក្តីរំពឹងថា​អត្រាអត់ការងារ​ធ្វើ​នឹង​មានកម្រិត​មធ្យម​៥,៦%​ក្នុងឆ្នាំ​២០១៧ ដែល​មិនប្រែប្រួល​​ពី​ការព្យាករទុក​កាលពីខែមុនឡើយ ។ ​ក្នុងឆ្នាំ​២០១៨ អ្នកជំនាញ​ដដែល​នេះ​បានព្យាករទុកថា​នឹងមាន​កម្រិត​៥,៤% ។

 

 

RELATED ARTICLES