ទីផ្សារការងារ
អូស្ត្រាលី៖ បណ្តាញព័ត៌មានបរទេសផ្សាយថាបរិមាណនៃការងារដែលបានកែសម្រួលគិតតាមរដូវកាលកើនឡើងប្រមាណជា១៣.៥០០នាក់ក្នុងខែធ្នូឆ្នាំ២០១៦ ធៀបនឹងខែមុន ដែលថយចុះពីអត្រា៣៧.១០០នាក់ដែលផលិតបានកាលពីខែវិច្ឆិកា។
តួលេខនៃខែធ្នូនេះសម្រេចបានខ្ពស់ជាងការរំពឹងទុករបស់អ្នកវិភាគទៅទៀតដែលបានព្យាករទុកពីកំណើនការងារចំនួន១ម៉ឺននាក់ ។ ការកើនឡើងនៃការងារឆ្លុះបញ្ចាំងឲ្យឃើញពីកំណើននៅក្នុងមុខតំណែងការងារក្រៅម៉ោងចំនួន៤.២០០នាក់ក្នុងខែធ្នូ (ខែវិច្ឆិកាថយចុះ១.៣០០នាក់) ខណៈបរិមាណនៃការងារពេញម៉ោងបានកើនឡើង៩នៃការងារពេញម៉ោងបានកើនឡើង៩.៣០០នាក់ក្នុងអំឡុងពេលដូចគ្នានេះ ដែលស្ថិតក្រោមតួលេខ៣៨.៣០០នាក់ដែលគេបានសង្កេតឃើញក្នុងខែវិច្ឆិកា ។
ចំណែកអត្រានៃការចូលរួមក្នុងទីផ្សារការងារបានកើនឡើងស្ទើរតែដូចគ្នានឹងអ្វីដែលមិនមានការកើនឡើងដូច្នោះដែរពីកម្រិត៦៤,៦%ក្នុងខែវិច្ឆិកាទៅ៦៤,៧%ក្នុងខែធ្នូ ។ អត្រាអត់ការងារធ្វើក្នុងខែធ្នូក៏បានកើនឡើងបន្តិចផងដែរគឺស្ថិតក្នុងអត្រា៥,៨%ក្នុងខែធ្នូ (ខែវិច្ឆិកា៥,៧%) ដែលគេកត់សម្គាល់ថាជាកម្រិតខ្ពស់ជាងគេបំផុតក្នុងអំឡុងពេលជិតមួយឆ្នាំ ។
ទោះជាយ៉ាងណាគណៈវិនិច្ឆ័យរបស់គេហទំព័រសេដ្ឋកិច្ចដ៏ធំមួយលើពិភពលោកមានក្តីរំពឹងថាអត្រាអត់ការងារធ្វើនឹងមានកម្រិតមធ្យម៥,៦%ក្នុងឆ្នាំ២០១៧ ដែលមិនប្រែប្រួលពីការព្យាករទុកកាលពីខែមុនឡើយ ។ ក្នុងឆ្នាំ២០១៨ អ្នកជំនាញដដែលនេះបានព្យាករទុកថានឹងមានកម្រិត៥,៤% ។