ខ្សែប្រយុទ្ធ Harry Kane របស់ក្លឹប Bayern គឺជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រអាល្លឺម៉ង់ប៊ុនដេស្លីហ្គា ដែលស៊ុតបញ្ចូលទីបាន១៨ គ្រាប់ក្នុង១២ ប្រកួតដំបូងនៃរដូវកាលនេះ។នេះបើយោងតាមក្រុមហ៊ុនវិភាគកីឡា Opta ។តាមទិន្ន័យនេះមានន័យថាប្រធានក្រុមអង់គ្លេសបានលើសកំណត់ត្រាកំណត់វីរបុរស Bayern គឺកីឡាករ Gerd Müller ដែលក្នុងរដូវកាល១៩៦៨-៦៩ ស៊ុតបញ្ចូលទីបាន១៧ គ្រាប់ក្នុង ១២ប្រកួត។
ជាមួយនឹងជ័យជម្នះរបស់គាត់ក្នុងលទ្ធផល ១-០របស់ Bayern ទល់នឹងក្រុមKoln កាលពីល្ងាចថ្ងៃសុក្រ Kane ក៏បានក្លាយជាកីឡាករអង់គ្លេសដំបូងគេដែលស៊ុតបញ្ចូលទីបាន18 គ្រាប់ក្នុងរដូវកាល Bundesliga មួយ។Jadon Sancho អតីតខ្សែបម្រើស្លាបរបស់ក្លឹប Dortmund ធ្លាប់មានកំណត់ត្រាស៊ុតបញ្ចូលទីបាន 17គ្រាប់ក្នុងឆ្នាំ២០១៩-២០ ៕