Monday, April 29, 2024
Homeកីឡាអន្ដរជាតិKane វ៉ាដាច់កំណត់ត្រា គ្រាប់ស៊ុតបញ្ចូលទី Gerd Muller

Kane វ៉ាដាច់កំណត់ត្រា គ្រាប់ស៊ុតបញ្ចូលទី Gerd Muller

ខ្សែប្រយុទ្ធ Harry Kane របស់ក្លឹប Bayern គឺជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រអាល្លឺម៉ង់ប៊ុនដេស្លីហ្គា ដែល​ស៊ុត​​បញ្ចូលទីបាន១៨ គ្រាប់ក្នុង១២ ប្រកួតដំបូងនៃរដូវកាលនេះ។នេះបើយោងតាមក្រុមហ៊ុនវិភាគកីឡា Opta ។តាមទិន្ន័យនេះមានន័យថាប្រធានក្រុមអង់គ្លេសបានលើសកំណត់ត្រាកំណត់វីរបុរស Bayern គឺកីឡាករ Gerd Müller ដែលក្នុងរដូវកាល១៩៦៨-៦៩ ស៊ុតបញ្ចូលទីបាន១៧ គ្រាប់ក្នុង ១២ប្រកួត។

ជាមួយនឹងជ័យជម្នះរបស់គាត់ក្នុងលទ្ធផល ១-០របស់ Bayern ទល់នឹងក្រុមKoln  កាលពីល្ងាចថ្ងៃសុក្រ Kane ក៏បានក្លាយជាកីឡាករអង់គ្លេសដំបូងគេដែលស៊ុតបញ្ចូលទីបាន18 គ្រាប់ក្នុងរដូវកាល Bundesliga មួយ។​Jadon Sancho អតីតខ្សែបម្រើស្លាបរបស់ក្លឹប Dortmund ធ្លាប់មានកំណត់ត្រាស៊ុតបញ្ចូលទីបាន 17គ្រាប់​ក្នុង​ឆ្នាំ២០១៩-២០ ៕

RELATED ARTICLES