វប្បធម៌និងប្រពៃណីចិន
ការប្រារឰពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណី ជាតិចិន ជាមួយនឹងមិត្តភក្តិរបស់អ្នកអាចជារឿង ដ៏ប្រសើរមួយ តែបើលោកអ្នកធ្វើឱ្យមានចន្លោះ ប្រហោងធំធេងពេកនោះ វានឹងពិតជាអាចងាយ នឹងនាំមកនូវកំហុសឆ្គងនៃការផ្តល់ជូនអំណោយ សម្រាប់ឱកាសនេះ។ ដើម្បីគេចផុតពីការឈាន ជើងចូលផ្លូវខុសនេះ អ្នកត្រូវច្បាស់ថា មិនបាន ផ្តល់អំណោយដល់អ្នកណាម្នាក់ ខុសពីត្រណម នៃប្រពៃណីក៏ដូចជាវប្បធម៌របស់ជនជាតិចិននោះ ឡើយ។
“នគរធំ” សូមចូលរួមចែករំលែកបទពិសោធ ពីគេហទំព័រចិន ពីវត្ថុ១០យ៉ាង ដែលមិនគួរជូន ជាកាដូសម្រាប់ពិធីបុណ្យជាតិមួយនេះរបស់ចិន ដូចតទៅ ៖
១.វត្ថុមុតស្រួច ៖ ការផ្តល់ឱ្យអ្នកណាម្នាក់ នូវវត្ថុដែលមុត ឬមានចុងស្រួច ត្រូវបានគេ លើកឡើងដោយមានអត្ថន័យថា អ្នកចង់កាត់ ផ្តាច់នូវទំនាក់ទំនងរបស់អ្នក ជាមួយនឹងបុគ្គល ម្នាក់នោះ។
២.លេខបួន ៖ តាមវប្បធម៌ចិនលេខបួន ដែលមានសំឡេងស្រដៀងគ្នា នឹងពាក្យ ដែល បកប្រែជាភាសាខ្មែរថាស្លាប់។ ហេតុដូច្នេះ ហើយអ្វីៗដែលមានលេខ៤ ត្រូវបានគេចាត់ ទុកថា អភ័ព្វឬសំណាងអាក្រក់។ តាមន័យនេះ លោកអ្នកមិនគួរជូនអំណោយ ដល់អ្នកណា ម្នាក់ ដែលមានលេខ៤ នោះឡើយ។ ម៉្យាង ទៀតនេះ គឺជាហេតុដែលជនជាតិចិន មិនមាន អគារ ឬសណ្ឋាគារដែលសង់កម្ពស់បួនជាន់។
៣.ស្បែកជើង ៖ ស្បែកជើងគឺជាគោល គំនិតមួយដែលមិនល្អចំពោះអំណោយសម្រាប់ ឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិននោះ ក៏ ដោយសារតែពាក្យស្បែកជើង ជាភាសាចិន បញ្ចោញសំឡេង ដែលដូចគ្នានឹងពាក្យ ដែល បកប្រែជាភាសាខ្មែរថា សំណាងអាក្រក់ ឬអភ័ព្វ ឬបិសាច។ ចុងក្រោយនេះ គឺស្បែកជើងជារបស់ ដែលអ្នកជាន់វា ឬទ្រនាប់ជើង ដូច្នេះវាមិនមែន ជាអំណោយខ្ពង់ខ្ពស់ឧត្តុង្គឧត្តមឡើយ។ ដូច នេះចៀសវាងជ្រើសយកស្បែកជើង ជាកាដូ ជូនអ្នកណាម្នាក់ គ្រប់តម្លៃទាំងអស់មិនថាថ្លៃ ឬថោកឡើយ។
៤.កន្សែងដៃ ៖ ជាទូទៅពលរដ្ឋចិន ជូន កន្សែងដៃនៅចុងបញ្ចប់នៃពិធីបញ្ចុះសព ហើយ វាគឺជាសញ្ញាមួយដែលមានន័យថា លាជារៀង រហូត។ ការផ្តល់ជូនអំណោយបែបនេះ ដល់ អ្នកណាម្នាក់ គឺមានន័យថា អ្នកកំពុងពោលពាក្យ លាជារៀងរហូតជាមិនខាន។
៥.នាឡិកា ៖ នៅក្នុងវប្បធម៌ចិន កាលបើ និយាយពីការជូនអំណោយជានាឡិកា ដែល ភាសាចិនបញ្ចោញសំឡេងដូចគ្នានឹងពាក្យ ដែល ប្រែជាភាសាខ្មែរថា ការរង់ចាំក្បួនដង្ហែសព ដូច្នេះវាជាវត្ថុតំណាងឱ្យភាពសៅហ្មងនៅក្នុង ការជូនអំណោយបែបនេះ។
៦.ផ្លែប៉េស ៖ ការជូនផ្លែឈើ គឺជារឿង ល្អមួយ ប៉ុន្តែ ផ្លែប៉េគឺជាត្រណម។ នេះក៏ព្រោះ តែពាក្យចាភាសាចិន បកប្រែជាភាសាខ្មែរថា ផ្លែប៉េសបញ្ចោញសំឡេងដូចគ្នានឹងពាក្យ ប្រែ ជាភាសាខ្មែរបែកគ្នា ឬឃ្លាតពីគ្នា។
៧.ផ្កាដែលកាត់មកពីដើម (មានជាប់ស្លឹក នឹងផ្កា) ៖ ផ្កាដែលគេកាត់មក និងរៀបជាបាច់ផ្កា ជាទូទៅ គឺជាអំណោយសម្រាប់ពិធីបញ្ចុះសព ដូច្នេះកុំជូនកាដូបែបនេះ នៅថ្ងៃបុណ្យចូល ឆ្នាំថ្មីប្រពៃណីចិនឱ្យសោះ។ ជាពិសេស ជាងនេះ ទៅទៀត គឺផ្កាពណ៌លឿង និងសដែលតំណាង ឱ្យសេចក្តីស្លាប់។ ពណ៌ស គឺជាពណ៌អភ័ព្វ ឬ តំណាងសេចក្តីអាក្រក់នៅក្នុងវប្បធម៌ជនជាតិ ចិន ដូច្នេះផ្កាពណ៌នេះ គួរតែចៀសវាង។
៨.ឆត្រ ៖ ឆត្រ គឺជាគំនិតមិនល្អមួយនៅ ក្នុងការជូនជាអំណោយ ពីព្រោះថា ពាក្យចិន មានសំឡេង ប្រែថា ឆត្រ ដែលដូចគ្នានឹងពាក្យ ដែលបកប្រែជាភាសាខ្មែរថា បែកបាក់។ ដូច្នេះ ការជូនអំណោយនេះ គឺមានន័យថា អ្នកមាន អារម្មណ៍ចង់ផ្តាចទំនាក់ទំនង របស់អ្នកជាមួយ នឹងអ្នកទទួលនោះ។
៩.វត្ថុ ឬរបស់ដែលមានពណ៌ខ្មៅ ប្ញស ៖ ពណ៌ខ្មៅ ប្ញស គឺជាពណ៌សំខាន់មួយនៅក្នុង ពិធីបញ្ចុះសព ដូច្នេះចូរចៀសវាងវា។ តែបើ ពណ៌ក្រហមវិញ ទើបជាពណ៌តំណាងឱ្យលាភ សំណាង។
១០.កញ្ចក់ ៖ កញ្ចក់ គឺជាគំនិតមិនល្អមួយ នៅក្នុងការជូនជាអំណោយដល់អ្នកណាម្នាក់ ខណៈដែលគេមានជំនឿថា វាទាក់ទាញចំណាប់ អារម្មណ៍ការព្យាបាទរបស់ខ្មោច។ ម៉្យាងវាជា វត្ថុងាយនឹងបែកបាក់ដែលជាប្រផ្នូលមិនល្អផង ដែរ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា