Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកសេដ្ឋកិច្ចកោះ តៃវ៉ាន់កើន ឡើង​ ២,៥៨%​​ ក្នុង ​ត្រីមាស​ទី​៤​

សេដ្ឋកិច្ចកោះ តៃវ៉ាន់កើន ឡើង​ ២,៥៨%​​ ក្នុង ​ត្រីមាស​ទី​៤​

កោះតៃវ៉ាន់៖ សេដ្ឋកិច្ច​កោះតៃវ៉ាន់កាលពី​ដំណាច់ឆ្នាំ​២០១៦​កន្លងមកនេះ​ស្ថិតក្នុង​ការ​បោះជំហាន​ដ៏​ខ្លាំងក្លាបំផុត​របស់ខ្លួន​ក្នុងអំឡុង​ពេល​ជិត​ពីរឆ្នាំ​មកនេះ​ដែល​គាំ​ទ្រ​ដោយ​សកម្ម​ភាព​ក្នុងការ​ពុះពារ​​ផ្នែកពាណិជ្ជកម្ម​ក្នុង​ពេល​មាន​កម្សោយ​ក្នុ​ងការ​ប្រើប្រាស់​ឯកជន ។

GDP បានកើនឡើង​២,៥៨​%​កាលពីត្រីមាស​មុន​ធៀបនឹង​ឆ្នាំទៅ​ ក៏ដូចជា​ទិន្នន័​យ​បឋម​ពី​ការិយាល័យ​ស្ថិតិ​ដែល​បានបង្ហាញ​កាលពីថ្ងៃ​ពុធ​ ។ បើប្រៀបធៀបនឹង​ការ​ព្យាករ​របស់សារព័ត៌មាន Bloomberg គឺកំណើនសេដ្ឋកិច្ច​កោះនេះ​សម្រេច​បាន​ចំនួន​២,៨៥% ខណៈ​កំណើន​ត្រីមាសទី​៣​ត្រឹមតែ​២,០៣% ​ប៉ុណ្ណោះ​។

ទិន្នន័យបង្ហាញថា​កំណើន​ដ៏​ខ្លាំងក្លា​នៃ​ការ​ចំណាយ​ក្នុងការ​នាំចេញ​សំខាន់​ជាង​ភាព​ខ្សោយ​នៃការ​ប្រើប្រាស់​ឯកជននិងការ​ចំណាយ​របស់រដ្ឋាភិបាលទៅទៀត ។

សេដ្ឋកិច្ច​កោះតៃវ៉ាន់​បានបង្ហាញឲ្យឃើញពី​សញ្ញា​នៃ​​ការ​រស់ឡើងវិញ​​កាលពី​ឆ្នាំ​ទៅ​ ដែល​រើបឡើង​ពិ​ភាពរួញខ្លី​ក្នុងរយៈ​ពេល​យូរអង្វែង​ក្នុងអំឡុងពេល​៣ត្រីមាស​ដែលនឹងបញ្ចប់​ក្នុង​ឆ្នាំ​២០១៦ ។ ការប្រសើរឡើង​វិញ​នៃតម្រូវការ​ពី​​សហរដ្ឋអាមេរិក​ ការប្រើប្រាស់​ក្នុងស្រុក​ប្រសើរជាង​ហើយ​ទូរស័ព្ទ iPhone ថ្មី​បានជំរុញ​នូវ​ចក្ខុវិស័យ​របស់ខ្លួន​ក្នុងឆ្នាំនេះ​ហើយ​ទំនងជានឹង​រក្សា​នូវ​​គោល​នយោបាយ​របស់ធនាគារកណ្តាលថែមទៀតផង ។

​លោក Gareth Leather សេដ្ឋវិទូជាន់ខ្ពស់​ម្នាក់របស់​ក្រុមហ៊ុន Capital Economics ក្នុង​ទីក្រុង​ឡុងដ៍​បាន​សរសេរនៅក្នុង​របាយការណ៍​មួយ​ថា​សេដ្ឋកិច្ចកោះតៃវ៉ាន់​បាន​រើបឡើងវិញ​ក្នុង​ភាពខ្លាំងក្លា​ក្នុង​ត្រីមាសចុងក្រោយ​នៃឆ្នាំ​២០១៦ ប៉ុន្តែ​ជាមួយ​និង​ភាពខ្សោយ​នៃ​តម្រូវការ​ពិភពលោក​បានបង្កើតនូវ​គ្រឿង​ជំរុញ​ការ​នាំចេញ​និង​បានកំណត់​នូវ​ព្រំដែន​សម្រាប់គាំទ្រ​គោលនយោបាយ​បន្ថែមទៀត​ ។ លើសពីនេះកំណើន​ខ្សោយ​ក្នុង​បណ្តា​ប្រទេស​ជាដៃគូ​ពាណិជ្ជកម្មធំៗ​របស់កោះ​តៃវ៉ាន់​គឺទំនង​ជា​នឹង​ដាក់ទម្ងន់​លើ​តម្រូវការ​នាំចេញ ។

RELATED ARTICLES