កោះតៃវ៉ាន់៖ សេដ្ឋកិច្ចកោះតៃវ៉ាន់កាលពីដំណាច់ឆ្នាំ២០១៦កន្លងមកនេះស្ថិតក្នុងការបោះជំហានដ៏ខ្លាំងក្លាបំផុតរបស់ខ្លួនក្នុងអំឡុងពេលជិតពីរឆ្នាំមកនេះដែលគាំទ្រដោយសកម្មភាពក្នុងការពុះពារផ្នែកពាណិជ្ជកម្មក្នុងពេលមានកម្សោយក្នុងការប្រើប្រាស់ឯកជន ។
GDP បានកើនឡើង២,៥៨%កាលពីត្រីមាសមុនធៀបនឹងឆ្នាំទៅ ក៏ដូចជាទិន្នន័យបឋមពីការិយាល័យស្ថិតិដែលបានបង្ហាញកាលពីថ្ងៃពុធ ។ បើប្រៀបធៀបនឹងការព្យាកររបស់សារព័ត៌មាន Bloomberg គឺកំណើនសេដ្ឋកិច្ចកោះនេះសម្រេចបានចំនួន២,៨៥% ខណៈកំណើនត្រីមាសទី៣ត្រឹមតែ២,០៣% ប៉ុណ្ណោះ។
ទិន្នន័យបង្ហាញថាកំណើនដ៏ខ្លាំងក្លានៃការចំណាយក្នុងការនាំចេញសំខាន់ជាងភាពខ្សោយនៃការប្រើប្រាស់ឯកជននិងការចំណាយរបស់រដ្ឋាភិបាលទៅទៀត ។
សេដ្ឋកិច្ចកោះតៃវ៉ាន់បានបង្ហាញឲ្យឃើញពីសញ្ញានៃការរស់ឡើងវិញកាលពីឆ្នាំទៅ ដែលរើបឡើងពិភាពរួញខ្លីក្នុងរយៈពេលយូរអង្វែងក្នុងអំឡុងពេល៣ត្រីមាសដែលនឹងបញ្ចប់ក្នុងឆ្នាំ២០១៦ ។ ការប្រសើរឡើងវិញនៃតម្រូវការពីសហរដ្ឋអាមេរិក ការប្រើប្រាស់ក្នុងស្រុកប្រសើរជាងហើយទូរស័ព្ទ iPhone ថ្មីបានជំរុញនូវចក្ខុវិស័យរបស់ខ្លួនក្នុងឆ្នាំនេះហើយទំនងជានឹងរក្សានូវគោលនយោបាយរបស់ធនាគារកណ្តាលថែមទៀតផង ។
លោក Gareth Leather សេដ្ឋវិទូជាន់ខ្ពស់ម្នាក់របស់ក្រុមហ៊ុន Capital Economics ក្នុងទីក្រុងឡុងដ៍បានសរសេរនៅក្នុងរបាយការណ៍មួយថាសេដ្ឋកិច្ចកោះតៃវ៉ាន់បានរើបឡើងវិញក្នុងភាពខ្លាំងក្លាក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០១៦ ប៉ុន្តែជាមួយនិងភាពខ្សោយនៃតម្រូវការពិភពលោកបានបង្កើតនូវគ្រឿងជំរុញការនាំចេញនិងបានកំណត់នូវព្រំដែនសម្រាប់គាំទ្រគោលនយោបាយបន្ថែមទៀត ។ លើសពីនេះកំណើនខ្សោយក្នុងបណ្តាប្រទេសជាដៃគូពាណិជ្ជកម្មធំៗរបស់កោះតៃវ៉ាន់គឺទំនងជានឹងដាក់ទម្ងន់លើតម្រូវការនាំចេញ ។