ចិន៖ យោងតាមទិន្នន័យចុងក្រោយដែលចេញផ្សាយដោយក្រុមហ៊ុនផ្តល់សេវាអចលនទ្រព្យអន្តរជាតិ JLL ឲ្យដឹងថាការវិនិយោគលើអចលនទ្រព្យផ្នែកលំនៅឋាននិងពាណិជ្ជកម្មនៅបរទេសដែលធ្វើឡើងដោយវិនិយោគិនចិនដីគោកបានកើនឡើង៥៣%ពីឆ្នាំ២០១៥សម្រេចបានចំនួន៣៣ប៊ីលានដុល្លារក្នុងឆ្នាំ២០១៦ ដែលវាត្រូវបានជំរុញដោយតម្រូវការយ៉ាងមុតមាំរបស់ក្រុមហ៊ុនធានារ៉ាប់រងក្នុងការធ្វើឲ្យមានបម្រែបម្រួលក្រៅពីទីផ្សារលំនៅឋានរបស់ពួកគេ ។
ខណៈការវិនិយោគលើអចលនទ្រព្យជាដី ការិយាល័យ និងសណ្ឋាគារស្មើនឹង៩០%នៃមូលធននៅបរទេសរបស់វិនិយោគិនចិនទាំងអស់ក្នុងអំឡុងពេល៣ឆ្នាំមុននេះ វិស័យឧស្សាហកម្មនិងសណ្ឋាគារបានចុះបញ្ជីនូវកំណើនច្រើនជាងគេបំផុតក្នុងឆ្នាំ២០១៦ ដោយសារតែការជួញដូរនៅសហរដ្ឋអាមេរិកក្នុងទម្រង់នៃការលក់ផលបត្រក៏ដូចជាតម្រូវការយ៉ាងមុតមាំរបស់អ្នកទិញចំពោះឧទ្យានឧស្សាហកម្ម ។
ចំណែកសកម្មភាពសណ្ឋាគារកាលពីឆ្នាំទៅត្រូវបានជំរុញជាពិសេសដោយការទិញសណ្ឋាគារនិងរីស៊តជាយុទ្ធសាស្ត្រតាមរយៈក្រុមហ៊ុនធានារ៉ាប់រង Anbang Insurance ចំពោះទឹកប្រាក់៦ប៊ីលានដុល្លារនិងការទិញផលបត្ររបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរបស់ចិនពីក្រុមហ៊ុន Starwood Capital Group ។
លោក David Green-Morgan អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនស្រាវជ្រាវទីផ្សារមូលធនពិភពលោករបស់ក្រុមហ៊ុន JLL បានឲ្យដឹងថាយើងមានការជឿជាក់ថាវិនិយោគិនចិននឹងបន្តធ្វើជាអ្នកជំរុញនូវមូលធនដ៏ធំនៅក្នុងវិស័យអចលនទ្រព្យពិភពលោកក្នុងអំឡុងពេលជាច្រើនខាងមុខ។ ប៉ុន្តែកំណើនស្រដៀងគ្នាក្នុងឆ្នាំ២០១៧ អាចជាការប្រកួតប្រជែងក្នុងការផ្តល់នូវការសម្រេចចិត្តថ្មីអំពីការត្រួតពីនិត្យមើលរបស់ចិនលើលំហូរមូលធនរបស់ខ្លួន ។
ជាការកត់សម្គាល់តម្រូវការដីធ្លីពីសំណាក់បណ្តាវិនិយោគិនចិនដីគោកបានវិលត្រឡប់មកលូតលាស់ដូចដើមវិញកាលពីឆ្នាំទៅ ជាមួយនិងការកើនឡើង៤៤%តាមរយៈការជួញដូរដ៏សំខាន់ក្នុងទីផ្សារហុងកុង អូស្ត្រាលី និងម៉ាឡេស៊ី។