Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកវិនិយោគិន ​ចិន​​ទិញ​អចលនទ្រព្យ​ នៅ​បរទេស ​ច្រើនជាង​ឆ្នាំ​ ចាស់​៥៣%

វិនិយោគិន ​ចិន​​ទិញ​អចលនទ្រព្យ​ នៅ​បរទេស ​ច្រើនជាង​ឆ្នាំ​ ចាស់​៥៣%

ចិន៖ យោងតាម​ទិន្នន័យ​ចុងក្រោយ​​ដែល​ចេញផ្សាយ​ដោយ​ក្រុមហ៊ុន​ផ្តល់សេវា​អចលនទ្រព្យ​អន្តរជាតិ JLL ឲ្យដឹងថា​ការវិនិយោគ​លើអចលនទ្រព្យ​ផ្នែក​លំនៅឋាន​និង​ពាណិជ្ជកម្ម​នៅ​បរទេស​ដែល​ធ្វើ​ឡើង​ដោយ​វិនិយោគិន​ចិន​ដីគោក​បានកើនឡើង​៥៣%​ពី​ឆ្នាំ​២០១៥​សម្រេច​បាន​ចំនួន​៣៣ប៊ីលាន​ដុល្លារ​ក្នុងឆ្នាំ​២០១៦ ដែល​វា​ត្រូវបានជំរុ​ញ​ដោយ​​តម្រូវ​ការយ៉ាង​មុតមាំ​របស់ក្រុមហ៊ុនធានារ៉ាប់រង​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​បម្រែបម្រួល​ក្រៅពី​ទីផ្សារ​លំនៅ​ឋាន​របស់ពួកគេ ។

ខណៈ​ការ​វិនិយោគ​លើ​អចលនទ្រព្យ​ជាដី ការិយាល័យ និង​សណ្ឋាគារ​ស្មើនឹង​៩០%​នៃ​មូល​ធន​នៅ​បរទេស​របស់វិនិយោគិន​ចិន​ទាំងអស់​ក្នុង​អំឡុងពេល​៣ឆ្នាំមុននេះ វិស័យ​ឧស្សាហកម្ម​និង​សណ្ឋាគារ​បាន​ចុះបញ្ជី​នូវ​កំណើន​ច្រើនជាងគេ​បំផុត​ក្នុង​ឆ្នាំ​២០១៦ ដោយសារតែ​​ការ​ជួញដូរ​នៅ​សហរដ្ឋអាមេរិកក្នុង​ទម្រង់​នៃការ​លក់​ផលបត្រក៏ដូចជា​តម្រូវការ​យ៉ាងមុតមាំរបស់អ្នក​ទិញ​​ចំពោះ​ឧទ្យានឧស្សាហកម្ម ។

ចំណែក​សកម្មភាព​សណ្ឋាគារ​កាលពីឆ្នាំ​ទៅត្រូវបានជំរុញ​​ជាពិសេស​ដោយ​ការ​ទិញ​សណ្ឋាគារ​និង​រីស៊ត​ជាយុទ្ធសាស្ត្រ​តាមរយៈ​ក្រុមហ៊ុនធានារ៉ាប់រង Anbang Insurance ចំពោះ​ទឹកប្រាក់​៦ប៊ី​លានដុល្លារ​និង​ការ​ទិញ​ផលបត្រ​របស់ក្រុមហ៊ុនធានារ៉ាប់រង​អាយុជីវិត​របស់ចិន​ពី​ក្រុមហ៊ុន Starwood Capital Group ។

លោក David Green-Morgan អគ្គនាយកគ្រប់គ្រង​ក្រុមហ៊ុន​ស្រាវជ្រាវទីផ្សារ​មូល​​ធន​ពិភពលោក​របស់ក្រុមហ៊ុន JLL បាន​ឲ្យ​ដឹងថា​យើង​មានការជឿជាក់ថា​វិនិយោគិន​ចិន​នឹង​បន្ត​ធ្វើជា​អ្នក​ជំរុញ​នូវ​មូលធនដ៏ធំ​នៅក្នុ​ងវិស័យ​អចលនទ្រព្យ​ពិភពលោកក្នុង​អំឡុងពេល​ជាច្រើន​ខាងមុខ។ ប៉ុន្តែ​កំណើន​ស្រដៀងគ្នាក្នុង​ឆ្នាំ​២០១៧ អាចជា​ការ​ប្រកួតប្រជែង​ក្នុងការ​ផ្តល់នូវ​ការ​សម្រេចចិត្ត​ថ្មី​អំពី​ការ​ត្រួតពីនិត្យមើលរបស់ចិន​លើ​លំហូរ​មូលធនរបស់ខ្លួន ។

ជាការ​កត់សម្គាល់​តម្រូវការ​ដី​ធ្លី​ពីសំណាក់​បណ្តាវិនិយោគិន​ចិន​ដីគោក​បាន​វិលត្រឡប់មក​លូត​លាស់ដូចដើមវិញ​កាលពីឆ្នាំទៅ​ ជាមួយនិង​ការកើនឡើង​៤៤%​តាមរយៈ​ការ​ជួញដូរ​ដ៏​សំខាន់​ក្នុង​ទីផ្សារហុងកុង អូស្ត្រាលី និងម៉ាឡេស៊ី​។

 

 

 

RELATED ARTICLES